ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធីសាស្ត្រក្នុងការធ្វើឱ្យអ្នកមានស្នាមញញឹមស្រស់ស្អាត
× គ្មានអ្វីដែលអាចទាក់ទាញកូន ឬ អតិថិជនរបស់អ្នក បានល្អជាងស្នាមញញឹមដ៏កក់ក្តៅជាមួយនឹងភ្នែកមានពន្លឺដ៏ស្រទន់របស់អ្នកនោះទេ។ ស្នាមញញឹមដែលមានលក្ខណៈធម្មជាតិ ដោយមិនមានបង្ហាញនូវភាពខំញញឹម តម្រូវឱ្យមានការហ្វឹកហាត់។ អ្នកអាចហ្វឹកហាត់សាច់ដុំស្នាមញញឹមរបស់អ្នកបាន ដូចដែលអ្នកហ្វឹកហាត់សាច់ដុំពោះ ឬ សាច់ដុំដើមដៃដែរ។ តារាបង្ហាញម៉ូត និង តារាសម្តែង មិនមានស្នាមញញឹមដ៏ស្រស់ស្អាតដោយមិនមានការហ្វឹកហាត់នោះទេ។ សុខភាពល្អ, ការមិនពិសារបារី និង ចៀសវាងការទទួលទានទឹកតែនិងកាហ្វេ អាចជួយបាន ប៉ុន្តែការអនុវត្តជាក់ស្តែងអាចជួយឱ្យអ្នកមានស្នាមញញឹមដែលធ្វើឱ្យអ្នកនិងអ្នកដែលមើលឃើញស្នាមញញឹមនោះពេញចិត្តជាខ្លាំង។
របស់ដែលត្រូវការ
១. រូបថត
២. កញ្ចក់
វិធីសាស្ត្រ
១. ថតរូបរបស់អ្នកពេលកំពុងញញឹម បន្ទាប់មកសម្រេចចិត្តថាតើចំណុចណាដែលអ្នកចូលចិត្ត និងចំណុចណាដែលអ្នកចង់ធ្វើការផ្លាស់ប្តូរ។
២. ឆ្លុះកញ្ចក់ហើយសិក្សាពីមុខរបស់អ្នក។ អនុវត្តការញញឹម ដើម្បីមើលថាតើអ្នកអាចបង្កើតស្នាមញញឹមប្លែកៗបានយ៉ាងណាខ្លះ។ សាកល្បងញញឹមដោយបើកមាត់ធំៗ និងញញឹមដោយបិទមាត់ ហើយកត់ចំណាំនូវទឹកមុខរបស់អ្នក។
៣. ហ្វឹកហាត់ការញញឹមព្រមជាមួយនឹងភ្នែក ដោយការមើលកញ្ចក់។ កត់សម្គាល់នូវការផ្លាស់ប្តូរលើភាពរស់រវើកនៃភ្នែករបស់អ្នក។ គិតពីអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្តហើយមើលបម្លាស់ប្តូរនៃទឹកមុខរបស់អ្នក។
៤. រួមបញ្ចូលការខំញញឹមដោយប្រើមាត់និងការញញឹមដោយប្រើភ្នែក ហើយរក្សាការញញឹមដែលអ្នកចូលចិត្តបំផុត។ កត់សម្គាល់នូវអារម្មណ៍នៃទឹកមុខរបស់អ្នក និងរបៀបដែលអ្នករក្សាលំនឹងសាច់ដុំ។ បន្ទាប់មក អនុវត្តធ្វើវាសារឡើងវិញ។
៥. កត់សម្គាល់នូវស្នាមញញឹមថ្មីរបស់អ្នកពេលអ្នកទទួលបានការសរសើរ។ ពេលដែលអ្នកញញឹមនៅថ្ងៃក្រោយ ចូររំឭកវាឡើងវិញ ទាំងកាយវិការ និងអារម្មណ៍។
© រក្សាសិទ្ធិដោយ thmeythmey.com