ជាតិ
គម្រោងកែលម្អផ្លូវបណ្ដោយស្ទឹងសៀមរាបចាប់ផ្តើមលេចជារូបភាពខ្លះហើយ
06, Nov 2021 , 2:08 pm        
រូបភាព
សៀមរាប៖ គម្រោងកែលម្អផ្លូវតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពីស្ពានបច្ចេកទេសអង្គរ រហូតដល់ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ ចាប់ផ្តើមចេញជារូបរាងបណ្ដើរៗហើយ។ គម្រោងនេះមានការរៀបចំផ្លូវចាក់បេតុងថ្មី និងរៀបចំជាសួនច្បារសម្រាប់ការកម្សាន្តផងដែរ។

 


នៅចំណុចស្ពានរ៉ករ៉ាក ឆ្ពោះទៅស្ពាននាគ គម្រោងកំពុងរៀបចំដាំស្មៅ និងដើមឈើ រួមនិងក្រាលការ៉ូឡាសម្រាប់ផ្លូវថ្មើរជើង គួរជាទីទាក់ទាញ។ ការអភិវឌ្ឍតំបន់នេះ បានប្រែក្លាយមុខមាត់ថ្មីនៅទីតាំងខាងលើ ដែលពីមុនមានសំណង់មិនរៀបរយជាច្រើនសង់នៅលើចំណីស្ទឹងសៀមរាប ធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់នេះ មានសក្កានុពលកាន់តែខ្លាំងក្លាបន្ថែមទៀត។
 
សូមទស្សនាទិដ្ឋភាពនៃការរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយស្ទឹងសៀមរាបចាប់ពីស្ពានរ៉ករ៉ាក រហូតដល់ស្ពាននាគ ដែលថតនៅរសៀលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២១ ដូចតទៅ៖ 
 
 
 





















Tag:
 ស្ទឹងសៀមរាប
  ផ្លូវ៣៨ខ្សែ
© រក្សាសិទ្ធិដោយ thmeythmey.com