ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធានការងាយៗបង្ការជំងឺគ្រុនផ្តាសាយ
× ជំងឺផ្តាសាយបានរំខានមនុស្សស្ទើរតែគ្រប់គ្នា។វាមិនគ្រាន់តែប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែវាបានធ្វើអោយប៉ះពាល់ផងដែរដល់ប្រសិទ្ឋភាពការងារ។បើអ្នកមិនចង់កើតជំងឺផ្តាសាយ ចូរអ្នកពិនិត្យមើលវិធីបង្ការដូចតទៅនេះ:
-ទទួលទានអាហារឱ្យមានលំនឹងនិងអាហារដែលល្អដល់សុខភាព។ ការទទួលទានត្រឹមត្រូវជារៀងរាល់ថ្ងៃគឺជាគន្លឹះពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺ ហើយការមានប្រព័ន្ធការពាររាងកាយល្អគឺជាគន្លឹះនៃការរារាំងជំងឺដូចជាផ្តាសាយ។ ប្រសិនបើអ្នកមិនទទួលទានអាហារឱ្យមានលំនឹងនិងអាហារដែលល្អដល់សុខភាពទេ អ្នកកំពុងតែបង្អត់រាងកាយរបស់អ្នកពីការទទួលសាធាតុចិញ្ចឹមដែលសំខាន់សម្រាប់ថែទាំប្រព័ន្ធការពារមេរោគដែលមានសុខភាពល្អ។ ទទួលទានអាហារដែលសម្បូរបន្លែនិងសារធាតុចិញ្ចឹម។
-ពិចារណាពីការប្រើថ្នាំវីតាមីនចម្រុះ (multivitamin) ជារៀងរាល់ថ្ងៃ។ ថ្នាំវីតាមីនចម្រុះមានផ្ទុកវីតាមីនដូចជា វីតាមីន C សម្រាប់ពង្រឹងប្រព័ន្ធការពាររាងកាយពីជំងឺ។ អាហារខ្លះមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ហើយខ្លះមិនមានផ្ទុកគ្រប់គ្រាន់នោះទេ ដូច្នេះហើយ ទោះជាអ្នកគិតថាអ្នកអាចនឹងទទួលទានអាហារដែលត្រឹមត្រូវ ប៉ុន្តែអ្នកអាចនឹងមិនបានទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ឡើយ។ ការប្រើថ្នាំវីតាមីនចម្រុះដើរតួជាសារធាតុបន្ទាប់បន្សំសម្រាប់អាហារណាដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលវានឹងផ្គត់ផ្គង់សារធាតុចិញ្ចឹមដែលអ្នកត្រូវការដែលអ្នកមិនអាចទទួលបានពីអាហារដែលអ្នកទទួលទានជាប្រចាំ។ ប្រសិនបើអ្នកត្រូវការជំនួយលើការជ្រើសរើសថ្នាំវីតាមីនចម្រុះដែលត្រឹមត្រូវ ឬ វីតាមីនចម្រុះដែលល្អចំពោះប្រព័ន្ធការពាររាងកាយពីមេរោគ អ្នកអាចពិភាក្សាជាមួយគ្រូពេទ្យ។
-ពិចារណាការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់ឆ្នាំ។ បន្ថែមពីការទទួលទានអាហារដែលល្អចំពោះសុខភាព ការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់ឆ្នាំ អាចជួយអ្នកបង្ការជំងឺផ្តាសាយ។ ពេលដែលគ្រូពេទ្យចាក់ថ្នាំបង្ការនេះឱ្យអ្នក គាត់នឹងចាក់មេរោគដែលស្ថិតក្នុងទម្រង់ខ្សោយចូលក្នុងរាងកាយរបស់អ្នក ដូច្នេះរាងកាយរបស់អ្នកនឹងស៊ាំជាមួយជំងឺនេះ។
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com