ជាតិ
បទសម្ភាសន៍
វិស័យឯកជន ត្រូវការហិរញ្ញវត្ថុជំនួយពីរដ្ឋ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ
19, Nov 2021 , 6:59 pm        
រូបភាព
លោក កៅ ហ្វីលីព ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប។
លោក កៅ ហ្វីលីព ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប។
សៀមរាប៖ ស្របពេលមានការសាទរ ការបើកទេសចរណ៍ឡើងវិញនៅខេត្តសៀមរាប  ប្រតិបត្តិករទេសចរណ៍ ក៏មានការខិតខំប្រឹងប្រែង និងភាពលំបាកក្នុងកាលៈទេសៈនេះ។



ប្រតិបត្តិករមួយភាគធំ មិនទាន់មានដើមទុន និងធនធានគ្រប់គ្រាន់ ដើម្បីបើកអាជីវកម្មឡើងវិញទេ។ លោក កៅ ហ្វីលីព ​ប្រធានក្លិបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្រោយកិច្ចប្រជុំរៀបចំផ្សព្វផ្សាយ ស្ដីពីការទទួលទេសចរអន្ដរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ វិច្ឆិកា ​ថា ម្ចាស់អាជីវកម្មភាគច្រើន ត្រូវការកម្ចីហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល ដើម្បីស្រោចស្រង់អាជីវកម្ម​ពួកគេឡើងវិញ។
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក កៅ ហ្វីលីព ប្រធានក្លិបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប ដូចតទៅ​៖ 
 

Tag:
 ទេសចរណ៍
  កៅ ហ្វីលីព
  ទេសចរណ៍វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com