កីឡាជាតិ
ជាតិ
Hun Sen Cup៖ ការប្រកួតរវាងក្រុមបឹងកេត និងវិសាខា ត្រូវបានលើកពេល ដោយសារភ្លៀងខ្លាំង
22, Nov 2021 , 5:33 pm        
រូបភាព
ភ្នំពេញ៖ ការប្រកួតរវាងក្រុមបឹងកេត និងវិសាខា នៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន នារសៀលថ្ងៃទី២២ វិច្ឆិកា នាទឹកដីខេមប៊ូឌាអ៊ែវ៉េ ត្រូវបានលើកពេល ដោយសារភ្លៀងខ្លាំង។ ការប្រកួតរវាងក្រុមទាំងពីរ នឹងត្រូវលើកទៅ ម៉ោង៣ ៖៣០នាទី រសៀលថ្ងៃទី២៣ វិច្ឆិកា វិញ។



ការប្រកួតរវាងបឹងកេត និងវិសាខា បានផ្អាកនៅត្រឹមនាទី៥៣ ដោយសារបញ្ហាភ្លៀងធ្លាក់ខ្លាំង ខណៈខាងគណៈកម្មការរៀបចំការប្រកួត បានសម្រេចពន្យាពេលរង់ចាំភ្លៀងស្ងប់ទៅវិញ អស់រយៈពេលជាង១ម៉ោងក្តី។ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា បានបញ្ជាក់ដូច្នេះថា៖«ការប្រកួតត្រូវពន្យារទៅបន្តនៅថ្ងៃស្អែក ព្រោះប្រធានសក្តិ ពន្យារពេល៣០នាទី ២លើក នៅតែមិនអាចបន្តបានវិញ»។
 
ការប្រកួតនឹងបន្តនៅថ្ងៃស្អែក ចាប់ពីនាទី៥៣ នៃការពន្យាពេលទៅ ខណៈបឹងកេត បាននាំមុខវិសាខា ១-០ ដោយខ្សែបម្រើ សឿត ណាវ៉ា នៅនាទី១៧ ក្រោយការបញ្ជូនបាល់ចេញពីជ្រុង ដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា។ 

Tag:
 កីឡាជាតិ
  បាល់ទាត់
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com