ជាតិ
សេដ្ឋកិច្ច
លោកស្រី ជា សិរី ៖វិស័យធនាគារគួរផ្តល់ហិរញ្ញប្បទានលើវិស័យណា ដែលជួយកាត់បន្ថយភាពក្រីក្រ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា
× ភ្នំពេញ៖ និរន្តរ៍ភាពហិរញ្ញវត្ថុ (Sustainable Financing) មិនមែនផ្តោតតែលើការផ្តល់ហិរញ្ញប្បទានរបស់វិស័យធនាគារ ទៅលើវិស័យបរិស្ថានតែមួយមុខនោះទេ។ នេះការលើកឡើងរបស់លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ដែលចង់ឱ្យវិស័យហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ត្រូវផ្តោតចិត្តទុកដាក់ក្នុងការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពដល់វិស័យណា ដែលជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ដើម្បីជ្រាបច្បាស់សូមស្តាប់សម្លេងរបស់លោកស្រី ជា សិរី ខាងក្រោម៖
លោកស្រី ជា សិរី ដែលឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាទាំងអស់ ឱ្យផ្តោតលើការផ្តល់ហិរញ្ញប្បទានដល់វិស័យណា ដែលចូលរួមអភិវឌ្ឍន៍សង្គមជាតិប្រកបដោយនិរន្តរ៍ភាព។ បើតាម លោកស្រី និរន្តរភាពហិរញ្ញវត្ថុ (Sustainable Financing) គឺមិនមែនសំដៅតែលើការផ្តល់ហិរញ្ញប្បទានរបស់វិស័យធនាគារ ទៅលើវិស័យបរិស្ថានតែមួយមុខនោះទេ។
លោកស្រី ជា សិរី ក្នុងសន្នីសិទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៦វិច្ឆិកា។
លោកស្រី ជា សិរី បានបញ្ជាក់ បច្ចុប្បន្ន ពាក្យ Sustainable Financing គឺមានន័យកាន់តែទូលាយសម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការផ្តល់ហិរញ្ញប្បទានឱ្យអតិថិជននៅក្នុងវិស័យណាមួយ ដែលជួយកាត់បន្ថយភាពក្រីក្រ, ជួយលើកកម្ពស់វិស័យអប់រំ វិស័យសុខាភិបាល ឬជួយធ្វើយ៉ាងណាឱ្យមានអភិបាលកិច្ចល្អនៅប្រទេសមួយ ដែលសំដៅទៅលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងសន្នីសិទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១នៅថ្ងៃទី២៦វិច្ឆិកា អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជារូបនេះ បាននិយាយថា៖ «ជាការល្អដែលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនីមួយៗនៅកម្ពុជា តែងតែចូលរួមវិភាគទាននានាដល់សង្គម ប៉ុន្តែការផ្តល់វិភាគទាននេះ បើមិនចាំបាច់ធ្វើក៏បានដែរ ឱ្យតែការដែលយើងធ្វើអាជីវកម្មរបស់យើងមានSustainable [និរន្តរ៍ភាព] ហើយវាជួយលើកកម្ពស់ជីវភាពប្រជាជន»។
ក្នុងន័យនេះ លោកស្រី ជា សេរី ចង់សំដៅឱ្យម្ចាស់អាជីវកម្មនីមួយៗ ក្នុងវិស័យហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ត្រូវគិតគូបន្ថែមថា ការផ្តល់សេវាហិញ្ញប្បទានរបស់ខ្លួនទៅឱ្យអតិថិជន តើអាចជួយស្ទួយលើកស្ទួយជីវភាពរបស់អតិថិជនបាននៅក្នុងកម្រិតណា? លោកស្រី សង្ឃឹមថា វិស័យធនាគារនៅកម្ពុជា នឹងយកទស្សនៈ Sustainable Financing បញ្ជូលទៅក្នុងBusinessmodel[គំរូអាជីវកម្ម]ខ្លួនឱ្យកាន់តែទំលំទូលាយ ដើម្បីធ្វើឱ្យសង្គមឬជាតិ មានភាពរីកចម្រើនប្រកបដោយនិរន្តរ៍ភាព៕
Tag:
ធនាគារ
ឥណទាន
លោកស្រី ជា សេរី
© រក្សាសិទ្ធិដោយ thmeythmey.com