ជាតិ
ការស្ថាបនាផ្លូវ៣៨ខ្សែសម្រុកកាន់តែខ្លាំង ខណៈថ្ងៃឱសានវាទជិតមកដល់
05, Dec 2021 , 4:29 pm        
រូបភាព
សៀមរាប៖ ក្រុមការងារ ស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប បានសម្រុកការងាររបស់ខ្លួនកាន់តែខ្លាំង ខណៈថ្ងៃឱសានវាទខិតជិតមកដល់។

 
អង្គភាពស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានធ្វើសកម្មភាពកាន់តែខ្លាំង ខ្លះធ្វើទាំងយប់ ដើម្បីឱ្យគម្រោងនេះរួចរាល់នៅមុនបំណាច់ឆ្នាំនេះ។ តាមគណៈកម្មាធិការអន្ដរក្រសួង តម្រូវឱ្យអង្គភាពទាំង៨ ដែលអនុវត្តគម្រោង ត្រូវសាងសង់ឱ្យរួចរាល់ឱ្យបានមុនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។
 
ឆ្លើយតបនឹងការសម្រេចនេះ គេសង្កេតឃើញថា អង្គភាពភាគច្រើនបានសម្រុកការងារកាន់តែខ្លាំង ដោយផ្លូវមួយចំនួនបានដំណើរការចាក់បេតុង និងកៅស៊ូរួចរាល់ជាបណ្ដើរៗហើយ ដូចជាផ្លូវហ្សាលដឺហ្គោល ផ្លូវតំបន់ផាប់ស្រ្ទីត ផ្សារចាស់ និងផ្លូវមួយចំនួនទៀត។ល។ យ៉ាងណាមិញ ផ្លូវខ្លះហាក់ទើបនឹងចាប់ផ្តើមធ្វើ តួយ៉ាង ផ្លូវស៊ីវុត្ថា ដែលទើបមានសកម្មភាពកាយដី រៀបចំគ្រឹះនៅចុងខែ វិច្ឆិកាតែប៉ុណ្ណោះ។ ក្រៅពីនេះ ផ្លូវមួយចំនួនមិនទាន់រៀបចំកម្រាលផ្លូវថ្មើរជើង រួចរាល់នៅឡើយ។ 
 
ទោះជាបែបនេះក្ដី ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបរំពឹងថា គម្រោងនេះនឹងស្ថាបនារួចរាល់ជាស្ថាពរ តាមផែនការ ដែលបានគ្រោងទុក និងសម្រួលចរន្តសេដ្ឋកិច្ចខេត្តនេះឱ្យល្អប្រសើរឡើងវិញ ពិសេសស្វាគមន៍ទេសចរមកកម្សាន្តនៅដំណាច់ឆ្នាំនេះ៕
 
សូមទស្សនា សកម្មភាពការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងតំបន់ផ្សារចាស់ ផ្សារកណ្ដាល ស្ថិតនៅកណ្ដាលក្រុងសៀមរាប ដែលថតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដូចតទៅនេះ៖ 
 














Tag:
 ផ្លូវ៣៨ខ្សែ
© រក្សាសិទ្ធិដោយ thmeythmey.com