ជាតិ
សង្គមជាតិ
លោក ចម ប្រសិទ្ធ៖ ភូមិប្រមាណ៥០ភាគរយនៅកម្ពុជា មិនទាន់មានការផ្គត់ផ្គង់ទឹកស្អាត
08, Dec 2021 , 11:03 am        
រូបភាព
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបថត៖ ក្រសួងឧស្សាហកម្ម
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបថត៖ ក្រសួងឧស្សាហកម្ម
ភ្នំពេញ៖ ភូមិប្រមាណ៥០ភាគរយទៀតនៅកម្ពុជា មិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់នៅឡើយ។ នេះជាការលើកឡើងរបស់ លោក ចម ប្រសិទ្ធ ​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

 
 ការសិក្សាថ្មីបានបង្ហាញថា កម្ពុជានៅមានភូមិប្រមាណ៥០ភាគរយនៅទូទាំងប្រទេស មិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់។ លោក ចម ប្រសិទ្ធ បានលើកឡើងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយលោក Srinivasan Palle Venkata ប្រធានប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពីថ្ងៃទី២ធ្នូ ឆ្នាំ២០២១។ លោក បានបញ្ជាក់ថា ដើម្បីអាចសម្រេចបានគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាលនៅត្រឹម២០២៥ ​គឺចាំបាច់ត្រូវមានហិរញ្ញប្បទានបន្ថែមទៀត សម្រាប់គាំទ្រដល់ប្រតិបត្តិករទឹកស្អាត ក្នុងការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់របស់ខ្លួន។
 
​​បើតាម លោក ចម ប្រសិទ្ធ បច្ចុប្បន្ន​ក្រសួងឧស្សាហកម្ម ​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ការផ្គត់ផ្គ​ង់​ទឹកស្អាត​ដែល​នឹង​រួម​ចំណែក​យ៉ាងសំ​ខាន់ ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​ព្រមទាំង​បង្កើត​នូវ​យន្តការ​សម្របសម្រួ​ល​រវាង​ស្ថាប័ន​ដែល​មាន​ការពាក់​ព័ន្ធ​ដើម្បី​ពង្រីក​វិសាល​ភាព​នៃ​ការផ្គត់ផ្គង់​​ទឹកស្អា​ត ​ជូន​ប្រជាព​លរដ្ឋ​ឲ្យបាន​គ្រប់រូប។
 
ជាមួយគ្នានេះ លោក Srinivasan Palle Venkata ប្រធាន​ប្រតិភូ​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​លើកឡើ​ងថាគោល​បំណង​របស់​បេសកកម្ម ADB គឺដើម្បីស្វែងយល់ថាតើការជួយគាំទ្ររបស់ADB នៅក្នុងវិស័យទឹកស្អាតនៅកម្ពុជាយ៉ាងណាដែរ?  ហើយតើយើងអាចរៀនសូត្របានអ្វីខ្លះពីការគាំទ្រនេះ, (ចំណុចល្អ និងចំណុចខ្វះខាត)? តើបញ្ហាអ្វីខ្លះ ដែលក្រសួងមានបំណងស្នើសុំឱ្យ ADB បន្តជួយគាំទ្រ ក៏ដូចជាបញ្ហាដែល​ជួបប្រទះក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។
 
ពាក់ព័ន្ធនឹងការ​លើកឡើង​​របស់​លោក Srinivasan Palle Venkata លោក ចម ប្រសិទ្ធ បាន​ថ្លែង​ថា ​គោ​លន​យោបាយ​ទឹក​របស់ ADB គឺ​ស្រប​ជាមួយនឹ​ង​គោលនយោបាយ​​របស់​រាជ​រដ្ឋាភិ​បាល​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជា​ពលរដ្ឋ​នៅ​ទីប្រជុំ​ជន​ឱ្យបាន ១​០០ភាគរយ នៅ​ត្រឹមឆ្នាំ ២០២៥។ ដើម្បី​អាច​សម្រេចបាន​គោលន​យោបាយ​​នេះ​ក្រសួង​ត្រូវការ​ជា​ចាំបាច់​នូវ​ការជួយ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍ​ន៍​នានា។  ​ក្នុងនោះ​ក៏មាន​ ​ADBផងដែរ។ 
 
លោកបានបន្ថែម ថា បច្ចុប្បន្ន​ក្រសួង​កំពុង​អនុវត្ត​គម្រោង​ចំនួន២ដែល​គាំទ្រ​ដោយ ADB ។ ក្នុ​ងនោះ​រួ​មមាន គម្រោង​ផ្គត់ផ្គ​ង់​ទឹកស្អាត​ទីប្រជុំជន (U​rban Water Supply Project)និង​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនា​ម័យ​ខេត្ត (P​rovincial Water Supply and Sanitation Project)។ លោកបានបញ្ជាក់ថា ​គម្រោង​ទាំង២នេះ  កំពុ​ង​ដំណើរ​ការបាន​ល្អ​ទៅតាម​ផែនការ​ ដែល​បាន​គ្រោងទុក​ទោះបី​កន្លងមក​មានកា​រ​យឺតយ៉ាវ​ខ្លះ​ដោយ​មូលហេតុ​​នៃ​កា​រកែស​ម្រួល​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​អគ្គនាយក​ដ្ឋា​ន​ទឹកស្អាត​និង​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ក៏​ដូចជា ​មន្ត្រី​របស់​គ​ម្រោ​ង​មិនទាន់​មាន​​បទពិ​សោធ​គ្រ​ប់គ្រាន់ក្តី​។
 
បើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម ​ADB បានផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១១មក៕ 

Tag:
 ទឹកស្អាត
  លោក ចម ប្រសិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com