ជាតិ
ប៉េអឹមរាជធានី៖ លោក William Guang សារភាពថាខ្លួនជាអ្នកដឹកនាំប្លន់ដោយផ្ទាល់
21, Dec 2021 , 6:07 pm        
រូបភាព
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថាខ្លួនពិតជាបានដឹកនាំប្រតិបត្តិការប្លន់ផ្ទះ ស្ត្រី អ៊ាន សៀវម៉ី ដោយផ្ទាល់។ នេះបើតាមយោងការអះអាងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈហ្វេសប៊ុករបស់ខ្លួន នាល្ងាចថ្ងៃទី២១ ខែធ្នូ។





William Guang បានផ្តល់ចម្លើយថា រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។

«វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ»។  ហ្វេសប៊ុកប៉េអឹមរាជធានី បានបញ្ជាក់យ៉ាងដូច្នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com