ជាតិ
សម្តេច ហ៊ុន សែន៖​ បើចិត្តសឿងផ្តាច់ទូតពីមីយ៉ាន់ម៉ាទៅ ចាំ​មក​រិះគន់ខ្ញុំ
23, Dec 2021 , 9:40 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ចំពោះការលើកឡើង​របស់អតីតរដ្ឋមន្ត្រី​ការបរទេសថៃ និងអ្នកនយោបាយ​ម៉ាឡេស៊ី ដែលបានរិះគន់​លើគម្រោង​របស់សម្តេចទៅ​កាន់ប្រទេសមីយ៉ាន់ម៉ា។



សម្តេចបានអះអាង​ថា សម្តេច​ប្រឹងធ្វើ​ឲ្យ​អាស៊ានទៅ​ជា​១០ មិនមែន​៩នោះឡើយ។ « បើចិត្តសឿងផ្តាច់ទូតពីមីយ៉ាន់ម៉ាទៅ ចាំ​មក​រិះគន់ខ្ញុំ [....] បើអ្នកឯងមិនទាន់ផ្តាច់ទូតពីមីយ៉ាន់ម៉ា ទេ កុំមក​បន្ទោសខ្ញុំ»។ នេះជាការ​វាយ​បក​របស់សម្តេច ហ៊ុន សែន ដែលបានអះអាងថា ដំណើររបស់ខ្លួន​ទៅកាន់មីយ៉ាន់ម៉ា គឺ​ក្នុងនាម​នាយករដ្ឋមន្ត្រីកម្ពុជាផង និងជាប្រធានអាស៊ាន​ផងដែរ។

លោក Kasit Piromya និងអ្នកនយោបាយ​ផ្សេងទៀតក្នុងតំបន់ បាន​លើកឡើង​ថា ទស្សនកិច្ចរបស់មេដឹកនាំ​ខ្មែរ ជាការបំផ្លាញ​ការខិតខំ​ការជិតឈាន​ដល់គោលដៅ។ សម្តេច​ចោទសួរ​វិញថា តើអ្វីជាគោលដៅ? សម្តេច​បាន​លើកឡើងថា បច្ចុប្បន្នគ្មាន​ប្រទេសណាមួយឡើយ​ដែលផ្តាច់ទូតពី​មីយ៉ាន់ម៉ា។

«ពីអាស៊ានទៅ១០ មកអាស៊ាន៩ តើនេះជាការខិតខំមែនទេ? អ្នកឯងកំពុង​ខិតខំជំរុញឲ្យមីយ៉ាន់ម៉ា មានសង្គ្រាម​ស៊ីវិល»។ សម្តេចបាន​ប្រតិកម្ម​ចំពោះការលើកឡើង​របស់អ្នកដែលប្រឆាំងគម្រោង​ទស្សនកិច្ច​របស់សម្តេច។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏សម្តែងការហួស​ចិត្តផងដែរ ចំពោះការលើក​ឡើងថា សម្តេចទៅមីយ៉ាន់ម៉ា មិនមែនតំណាងឲ្យកម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com