ជាតិ
អាជីវកម្មខ្លះ នៅផាប់ស្រ្ទីតបើកឡើងវិញ ខណៈការជួសជុលផ្លូវនៅតំបន់នេះកាន់តែមមាញឹក
25, Dec 2021 , 6:09 pm        
រូបភាព
 សៀមរាប៖ អាជីវកម្មខ្លះ នៅតំបន់ផាប់ស្រ្ទីតផ្សារចាស់ ក្រុងសៀមរាប បានចាប់ផ្តើមបើកដំណើរការជាបណ្ដើរៗហើយ ខណៈអ្នកជំនាញសម្រុកធ្វើផ្លូវផ្លូវនៅតំបន់នេះទាំងថ្ងៃយប់ ដើម្បីឱ្យរួចរាល់មុនដំណាច់ឆ្នាំ២០២១នេះ។

 
គេសង្កេតឃើញថា មានអាជីវកម្មភាគតិចប៉ុណ្ណោះដែលបើកទ្វារសម្រាប់ភ្ញៀវដែលចូលចិត្តកម្សាន្តនាពេលរាត្រីនេះ ខណៈភោជនីយដ្ឋាន និងកន្លែងកម្សាន្តខ្លះ បន្តបិទទ្វារដដែល។ ងាកទៅក្រុមកម្មករធ្វើផ្លូវវិញ កំពុងសម្រុកធ្វើមិនថាយប់ឬថ្ងៃ ដើម្បីឱ្យរួចរាល់ទាំងស្រុងមុនដំណាច់ឆ្នាំនេះ។ 
 


បុគ្គលិកនៅហាងកម្សាន្តមួយរូបប្រាប់ថា ភ្ញៀវមួយចំនួន បានចូលមកកម្សាន្តវិញជាធម្មតា និងមានចំនួនច្រើនគួរសម ទាំងភ្ញៀវខ្មែរ និងបរទេស។ បុគ្គលិកដដែលបញ្ជាក់ថា នៅរៀងរាល់ចុងសប្ដាហ៍ កន្លែងរបស់ពួកគេ ត្រូវបានភ្ញៀវកក់ពេញៗ ដែលចូលកម្សាន្តពីម៉ោង៧ ដល់ទៀបភ្លឺឯណោះ។ 
 
សូមអញ្ជើញទស្សនាវីដេអូ ជុំវិញទិដ្ឋភាពតំបន់ផាប់ស្រ្ទីតនាពេលរាត្រី ដែលអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ថតនៅពេលយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដូចតទៅនេះ៖ 
 









Tag:
 ផាប់ស្រ្ទីត
 សៀមរាប
  ផ្លូវ៣៨ខ្សែ
© រក្សាសិទ្ធិដោយ thmeythmey.com