កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករវាយកូនបាល់ទាំង១០​ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេត្រឹមឆ្នាំ២០២១
10, Apr 2022 , 2:29 pm        
រូបភាព
ការប្រកួតវាយកូនបាល់មិនថាកម្មវិធី Grand Slam, ATP Tour, WTA Tour ឬក៏ BNP Paribas Tour ក្តី តែងតែផ្តល់នូវទឹកប្រាក់ជាច្រើនលើសលុបសម្រាប់ម្ចាស់ជើងឯកដែលបានឈ្នះ។ ប្រាក់រង្វាន់ គួបផ្សំនឹងប្រាក់ចំណូលផ្សេងទាំងពេលធ្វើជាកីឡាករ និងការងារក្រោមចូលនិវត្តន៍ ធ្វើឱ្យកីឡាករវាយកូនបាល់មានទ្រព្យសម្បត្តិច្រើន។

 
ខាងក្រោមនេះជាកីឡាករវាយកូនបាល់ដែលមានជាងគេទាំងក្នុងពិភពលោកដែលបើតាមការផ្សាយពីគេហទំព័រ Celebrity Net Worth៖


 
១. Ion Tiriac មានទ្រព្យសម្បត្តិ២ពាន់លានដុល្លារ។​ក្រោយបញ្ចប់អាជីពជាកីឡាករលោកបានក្លាយជាអ្នកជំនួញដោយបានបង្កើតធនាគាមួយក្នុងឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ន


 
២. Roger Federer ឈ្នះពានរង្វាន់ Grand Slam ២០លើក មានទ្រព្យសម្បត្តិ៥៥០លានដុល្លារ


 
៣. កីឡាការិនី Serena Williams ឈ្នះពានរង្វាន់ Grand Slam ២៣លើក មានទ្រព្យសប្បត្តិ ២៥០លានដុល្លារ


 
៤.  Novak Djokovic ឈ្នះពានរង្វាន់ Grand Slam លើកទី២០ មានទ្រព្យសម្បត្តិ២២០លានដុល្លារ


 
៥. Rafael Nadal ឈ្នះពានរង្វាន់ Grand Slam ២០លើកមានទ្រព្យសម្បត្តិ២០០លានដុល្លារ


 
៦. កីឡាការិនី Maria Sharapova មានទ្រព្យសម្បត្តិ១៨០លានដុល្លារ


 
៧. លោក Pete Sampras មានទ្រព្យសម្បត្តិ១៥០លានដុល្លារ


 
៨. លោក Andre Agassi មកដល់បច្ចុប្បន្នមានទ្រព្យសម្បត្តិ១៤៥លានដុល្លារ


 
៩. លោកស្រី Steffi Graf មានទ្រព្យសម្បត្តិ១៤៥លានដុល្លា


 
១០.កីឡាករ Andy Murray មានទ្រព្យសម្បត្តិ១០០លានដុល្លារ៕

Tag:
 Top 20 Richest Tennis Players
© រក្សាសិទ្ធិដោយ thmeythmey.com