ជាតិ
ពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់ ​បង្ហាញអាហារ​យ៉ាងសម្បូរបែបរបស់អ្នកស្រុកបន្ទាយស្រី
31, Dec 2021 , 10:31 am        
រូបភាព
សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំកម្មវិធី ពិព័រណ៍អាហារជនបទ ដែលស្ថិតនៅកណ្ដាលភូមិព្រះដាក់។ កំណាត់ផ្លូវដ៏មមាញឹកនៃភូមិព្រះដាក់ ត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីរៀបចំពិព័រណ៍មួយនេះ ដោយមានការរៀបចំជាស្ដង់អាហារ និងកម្មវិធីកម្សាន្តផងដែរ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចង់ចូលរួមកម្សាន្តកម្មវិធីនេះ ត្រូវចតយានយន្តតាមទីតាំងដែលបានរៀបចំ និងដើរថ្មើរជើង ដើម្បីទស្សនា និងទិញអាហារតាមស្ដង់ ឬតូបរបស់អ្នកភូមិ។ គេសង្កេតឃើញមានអាហារមួយចំនួនដែលជាអាហារប្រចាំភូមិមួយនេះ ដូចជានំបញ្ចុក ស្ករត្នោត នំអាកោ និងសម្ភារប្រើប្រាស់មួយចំនួនដែលធ្វើពីស្លឹកត្នោតជាដើម។ល។ សូមបញ្ជាក់ថា ពិព័រណ៍នេះធ្វើឡើងរយៈពេលបីថ្ងៃ គឺថ្ងៃទី៣០,៣១ ធ្នូ ឆ្នាំ២០២១ និងថ្ងៃទី១ មករា ឆ្នាំ២០២២។

 
 
សូមអញ្ជើញ ទិដ្ឋភាពនៃកម្មវិធីពិព័រណ៍អាហារជនបទភូមិព្រះដាក់ ដែលរៀបចំនៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី៣០ ធ្នូ ដូចតទៅ៖





























© រក្សាសិទ្ធិដោយ thmeythmey.com