ជាតិ
សង្គមជាតិ
ទេសចរក្នុងស្រុកច្រើនសន្ធឹកដើរកម្សាន្តនៅអង្គរវត្តនាឱកាសបុណ្យចូលឆ្នាំសកល
01, Jan 2022 , 2:30 pm        
រូបភាព
សៀមរាប៖ ភ្ញៀវទេសចរក្នុងស្រុកជាច្រើន បានធ្វើដំណើរមកខេត្តសៀមរាប នាឱកាសបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល ២០២១-២០២២ នេះ។ នាប្រាសាទអង្គរវត្តនោះវិញ នៅព្រឹកថ្ងៃទី១ មករា ឆ្នាំ២០២២ មានទេសចរយ៉ាងច្រើនសន្ធឹក ដើរកម្សាន្ត ដែលធ្វើឱ្យចរាចរណ៍នៅជុំវិញប្រាសាទនេះ មានការកកស្ទះផងដែរ។ គេសង្កេតឃើញថា ការដើរកម្សាន្តនេះច្រើនជាលក្ខណៈគ្រួសារ។




ភ្ញៀវទេសចរទាំងនោះ បានបង្ហាញទឹកមុខយ៉ាងរីករាយជាពន់ពេកនាឱកាសពិធីបុណ្យមួយនេះ ហើយមានការពាក់ម៉ាស់បានត្រឹមត្រូវ តែមួយចំនួនតូច មិនទាន់មានការអនុវត្តល្អនៅឡើយ។
 
សូមអញ្ជើញទស្សនាទិដ្ឋភាពនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំសកល នាប្រាសាទអង្គរវត្តដូចតទៅ៖ 
 
 
 





















© រក្សាសិទ្ធិដោយ thmeythmey.com