អត្ថបទពាណិជ្ជកម្ម
សាលាអន្តរជាតិ វេសវីយូ កម្ពុជា ក្លាយជាសមាជិកអង្គភាពទទួលស្គាល់ស្តង់ដាគុណភាពអប់រំកម្រិតអន្តរជាតិ CIS និងពានរង្វាន់ Best Companies to work for in Asia 2021
02, Jan 2022 , 4:59 pm        
រូបភាព
សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានកំពុងបន្តអភិវឌ្ឍគុណភាពអប់រំស្តង់ដាអន្តរជាតិ រួមផ្សំនឹងការរក្សាគុណតម្លៃជាខ្មែរក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សានុសិស្សទទួលបានភាពជោគជ័យទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ ការមានបរិក្ខារសិក្សាល្អ រួមទាំងកម្មវិធីសិក្សា និងបុគ្គលិកអប់រំដែលមានលក្ខខណ្ឌគុណវឌ្ឍិទៅតាមស្តង់ដាអន្តរជាតិ ក៏ដូចជាការខិតខំប្រឹងប្រែងផ្តោតលើគុណភាពសិក្សា និងសុខមាលភាពរបស់សិស្សានុសិស្សជាគោលនេះហើយទើបធ្វើឱ្យសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានជាប់ជាស្ថាពរក្លាយជាសមាជិករបស់អង្គភាពវាយតម្លៃគុណភាពអប់រំកម្រិតអន្តរជាតិដ៏កំពូលមួយ ដែលមានឈ្មោះថា Council of International Schools (CIS)។

សមិទ្ធិផលនេះនាំឲ្យយើងក្លាយជាសាលាអន្តរជាតិដែលមានការទទួលស្គាល់គុណភាពជាសកល និងទទួលស្គាល់ដោយសាកលវិទ្យាល័យអន្តរជាតិធំៗ។



ទន្ទឹមនឹងការក្លាយជាសមាជិករបស់  CIS សាលាអន្តរជាតិ វេសវីយូ កម្ពុជា ក៏បានទទួលពានរង្វាន់ ក្រុមហ៊ុនដែលល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ក្នុងឆ្នាំ 2021 (Best Companies to Work for in Asia 2021) ពីស្ថាប័នអន្តរជាតិឈ្មោះថា HR Asia ដោយសារសាលាបានផ្តល់ជូនបុគ្គលិកនូវបរិយាកាសការងារ ដែលយកចិត្តទុកដាក់លើសុខមាលភាព និងស្ថេរភាពផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ជូនប្រាក់ខែនិងលក្ខខណ្ឌការងារល្អ ក៏ដូចជាឱកាសអភិវឌ្ឍសមត្ថភាព ការលើកទឹកចិត្ត និងការផ្តល់យោបល់សម្រាប់ការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទោះបីជាស្ថិតក្នុងស្ថានភាពដែលសាលាអន្តរជាតិជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតាមបណ្តារប្រទេសនានាទូទាំងសកលលោកកំពុងទទួលរងផលប៉ះពាល់ពីជម្ងឺកូវីដយ៉ាងណាក៏ដោយ ក៏សាលាអន្តរជាតិ វេសវីយូ កម្ពុជា នៅតែរក្សាជំហរក្នុងការអភិវឌ្ឍ និងរក្សាធនធានមនុស្ស ដែលមានសមត្ថភាពដើម្បីបំពេញបេសកម្មរបស់សាលាឲ្យទៅមុខជានិច្ច។



សាលាអន្តរជាតិ វេសវីយូ កម្ពុជា នឹងបន្តផ្តោតសំខាន់ទៅលើការផ្តល់បរិយាកាសការងារល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ជូនការអប់រំកម្រិតស្តង់ដាអន្តរជាតិ ដែលបណ្តុះសិស្សានុសិស្សឱ្យមានចំណេះដឹង ចំណេះធ្វើ និងការគិតពិចារណាទូលំទូលាយជាសកល ក៏ដូចជាការស្គាល់ច្បាស់ពីគុណតម្លៃជាខ្មែរ និងការគោរពស្រលាញ់ភាសា ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ឲ្យសិស្សានុសិស្សទទួលបានជោគជ័យនៅក្នុងសម័យសកលភាវូបនីយកម្មនេះ។
 

 
 

© រក្សាសិទ្ធិដោយ thmeythmey.com