អត្ថបទពាណិជ្ជកម្ម
តោះចូលរួម ACE Open Day ដើម្បីស្វែងយល់ពីជម្រើសសិក្សាភាសាអង់គ្លេសគ្រប់កម្រិតនៅសាលាអេស៊ីអ៊ី
03, Jan 2022 , 10:28 am        
រូបភាព
មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអ៊ី) ជាស្ថាប័នឈានមុខគេក្នុងការបណ្ដុះបណ្ដាល ភាសាអង់គ្លេស អស់រយៈពេលជាង ២៩ឆ្នាំ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សាលាអេស៊ីអ៊ី ផ្តល់នូវជម្រើសសិក្សាសម្បូរ បែបសមស្របទៅតាមតម្រូវការ និងមានបន្ទប់សិក្សាបំពាក់ដោយសម្ភារៈបរិក្ខារទំនើបៗ។ ជារៀងរាល់វគ្គសិក្សា សិស្សប្រមាណ ២៥០០០នាក់ ចុះឈ្មោះចូលរៀននៅសាខាទាំង៦ របស់សាលាអេស៊ីអ៊ី។ សាលាអេស៊ីអ៊ី ផ្ដល់ជូននូវការបណ្ដុះបណ្ដាលភាសាអង់គ្លេសគ្រប់កម្រិត រួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ ភាសាអង់គ្លេសទូទៅ ភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស ភាសាអង់គ្លេសសម្រាប់និស្សិត និងអ្នកអាជីព និងវគ្គត្រៀមប្រលងតេស្តអន្ដរជាតិ IELTS សម្រាប់ទៅសិក្សានៅបរទេស។
 
 



នៅរៀងរាល់វគ្គសិក្សានីមួយៗ សាលាអេស៊ីអ៊ី តែងតែរៀបចំកម្មវិធី ACE Open Day  ដើម្បីផ្ដល់ឱកាសដល់សិស្ស និស្សិត អាណាព្យាបាល និងសាធារណជនទាំងឡាយ បានស្វែងយល់ឲ្យកាន់តែច្បាស់ ពីជម្រើសសិក្សាភាសាអង់គ្លេស គ្រប់កម្រិត និងអត្ថប្រយោជន៍ផ្សេងៗ ដែលសាលាអេស៊ីអ៊ីផ្តល់ជូន មុនសម្រេចចិត្តចុះឈ្មោះចូលសិក្សា។ អ្នកចូលរួម ក៏មានឱកាសសាកល្បងនូវគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើប ដែលមាននៅគ្រប់សាខារបស់សាលាអេស៊ីអ៊ី ដើម្បីជំនួយដល់ការសិក្សារបស់សិស្ស។ 
 
ដោយទ្បែក កម្មវិធី ACE Open Day សម្រាប់វគ្គសិក្សាថ្មីនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃពេញ គឺថ្ងៃអង្គារ ទី០៤ ខែមករា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥រសៀល នៅគ្រប់ទីតាំងទាំង៦ របស់សាលាអេស៊ីអ៊ី (ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង ទីតាំងទួលគោក ទីតាំងចាក់អង្រែ និងទីតាំងសៀមរាប។ កម្មវិធី ACE Open Day ទទួលស្វាគមន៍សាធារណជនដោយឥតគិតថ្លៃ។








លើសពីនេះ សាលាអេស៊ីអ៊ីនឹងនៅតែបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ឲ្យបានមុឺងម៉ាត់ជាទីបំផុត។ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ openday.acecambodia.org ។ 
សម្រាប់ព័ត៌មានបន្ថែម៖ ០២៣ ២២២ ៣២៥ ឬ ទំព័រហ្វេសប៊ុក Australian Centre for Education (ACE)៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com