អត្ថបទពាណិជ្ជកម្ម
ហាងសម្ភារក្មេងតូចៗដ៏ធំ លេចរូបរាងនៅកណ្ដាលទីក្រុងភ្នំពេញ ជាមួយនឹងផលិតរាប់រយមុខនាំចូលមកពីប្រទេសល្បីៗ
03, Jan 2022 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
 កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ហាងលក់សម្ភារក្មេងតូចៗ Kon Store Cambodiaដ៏ធំមួយ បានសម្ពោធជាផ្លូវការ នៅចំកណ្ដាលទីក្រុងភ្នំពេញ ជាមួយ​នឹងការតាំងលម្អ បែបប្លែកពីហាងដទៃ។ ហាង Kon Store ដែលមានលក់សម្ភារៈទារក និង​កុមារមានគុណភាពខ្ពស់ មានទីតាំងស្ថិតនៅ ជិតរង្វង់មូលទួលគោក ផ្ទះលេខ 93A, St 289 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 


 
ក្នុងថ្ងៃសម្ពោធដ៏អស្ចារ្យនេះ ក៏មានការចូលរួមពីភ្ញៀវកត្តិយសជាច្រើន ពិសេសក៏មានការចូលរួមពីសំណាក់ក្រុមហ៊ុន BEABA ដែលជាម៉ាកសញ្ញារបស់ប្រទេសបារំាង និងមានវត្តមាននៅកម្ពុជាតាំង​ពីឆ្នាំ ២០១៩ មកម៉្លេះ។ ហើយថ្មីៗ ក្រុមហ៊ុនធំ BEABA ទើបទទួលបាននូវសិទ្ធិលក់ផ្តាច់មុខ ម៉ាកសញ្ញា Childhome ពី Childcare Company នៃប្រទេស បែលហ្ស៊ិកដែលមានសម្ភារៈប្រើប្រាស់សម្រាប់ទារកជាង ៥០០មុខ មានអាយុកាលជាង៣៥ឆ្នាំមកហើយ និងកំពុងចែកចាយជាង​៦០ប្រទេស ទូទាំងពិភពលោក។ ហើយអ្វីដែលសំខាន់នោះ ឥឡូវនេះ Childhome ក៏មានវត្តមានក្នុងប្រទេសកម្ពុជា​ ដែលមានដាក់តាំងបង្ហាញមុនដំបូងគេបង្អស់ នៅក្នុងហាងកូនស្តរនេះផ្ទាល់តែម្តង​។ ជាងនេះទៅទៀត ក្នុងថ្ងៃសម្ពោធពិសេសនេះ ក៏មានចូលរួមពីសំណាក់ Influencer នៅក្នុងប្រព័ន្ធបណ្ដាញសង្គម IG ជាច្រើនដូចជាលោកស្រី ស៊ូរ៉ា, លោក ស្រីសោភ័ណ្ឌ ដែលសុទ្ធសឹងតែជា KOl របស់ BEABA។ 


 
ម្ចាស់ហាងដ៏ស្រស់ស្អាតរបស់ Kon Store Cambodia  បានមានប្រសាសន៍ថា ៖ «ការបើកសម្ពោធ Kon Store Cambodia នាឱកាសនេះ គឺបានសបញ្ជាក់ថា ហាងយើងខ្ញុំបានត្រៀមខ្លួនរួចរាល់ សម្រាប់ផ្តល់សេវាកម្ម និងការលក់ទំនិញទារក​ និងកុមារ គុណភាពខ្ពស់ ស្តង់ដារ ជាមួយនឹងបែបបទហាងថ្មី និងសកម្មភាព​ប្លែកៗ ដែលមានអត្ថប្រយោជន៍ជាច្រើន នៅឆ្នាំ២០២២ខាងមុខនេះ សម្រាប់លោកប៉ា អ្នកម៉ាក់ទាំងអស់ ដែលជាអតិថិជនរបស់ Kon Store»។ 


 
គួរបញ្ជាក់ផងដែលថា ក្នុងថ្ងៃសម្ពោធហាងលក់សម្ភារៈកូនក្មេងដ៏ច្រើននេះ ក៏មានការបញ្ចុះតម្លៃ ពិសេសរហូតដល់៣៥% សម្រាប់អតិថិជនទាំងអស់ ដែលមកទិញពីថ្ងៃនេះ ដល់ថ្ងៃទី៣១ខែ​ធ្នូ។ កាន់តែពិសេសនោះ ​ ហាង Kon Store Cambodia បានបង្កើតកម្មវិធីដូចជា​ការប្រឡងផាត់ពណ៌សម្រាប់អូនតូចៗ ពី៣ដល់៦ឆ្នាំ ដើម្បីបង្កើនភាពច្នៃប្រឌិតដល់ក្មេងៗ និងជាចំណែក​ចូលរួម ដល់ការរីកលូតលាស់ផ្នែកខួរក្បាល និងផ្នែកសង្គមដល់ពួកគាត់ ដោយសហការជាមួយនឹង ផលិតផលToybies ព្រមទាំងកម្មវិធីសិក្ខាសាលាចែករំលែកចំណេះដឹង សហការជាមួយ​នឹង​ ផលិតផលម៉ាក Lamoonbaby ក្រោមប្រធានបទ “ការថែទាំទារកដែលទើបនឹងកើត” ពីលោកស្រីវេជ្ជបណ្ឌិត  កុសល កណិការ ដែលជាអ្នកជំនាញ ក្នុងការផ្តល់ចំណេះ​ដឹងដល់​អ្នកម៉ាក់ៗ ដែលទើបតែសម្រាល ឬត្រៀមសម្រាល ក្នុងការត្រៀមខ្លួន និងអស់ក្តីបារម្ភ ពីបញ្ហាសុខភាព ឬការមើលថែផ្សេងៗ។
 
 
ម្ចាស់ហាង Kon Store Cambodia បានគូសបញ្ជាក់ថា ហាងនឹងខិតខំបង្កើតកម្មវិធីល្អៗ បែបនេះ ឲ្យបានច្រើនថែមទៀតសម្រាប់អតិថិជន ដែលតែងតែគាំទ្រ និងទិញទំនិញនៅហាងរបស់ខ្លួន និងដើម្បីជាចំណែកចូលរួមអភិវឌ្ឍសង្គមផងដែរ។ «ថ្វីបើ Kon Store Cambodia ទើបតែមានវត្តមាននៅក្នុងទីផ្សារក៏ពិតមែន​ តែអតិថិជនជាច្រើនបានស្រឡាញ់ និងពេញចិត្តការទិញទំនិញនៅទីនេះ ដោយសារតែ ហាងយើងខ្ញុំបានផ្តល់នូវភាពងាយស្រួល ជាពិសេសផ្តោតទៅលើការផ្តល់ប្រឹក្សាជូន នៅពេលដែលពួកគាត់ទិញទំនិញម្តងៗដើម្បីឲ្យត្រូវនឹងតម្រូវការ។ ពួកយើងតែងតែចំណាយពេលពិគ្រោះជាមួយគាត់ និងណែនាំ​តែទំនិញក្មេងៗដែលល្អបំផុត។ មានអតិថិជនជាច្រើនបាននិយាយថា មកទិញទីនេះ មានអារម្មណ៍ថាងាយស្រួលទិញ ព្រោះហាងមានជំនាញប្រឹក្សាបានល្អ និងយកចិត្តទុកដាក់អតិថិជន ឯទំនិញវិញសុទ្ធតែជាទំនិញដែល​មានគុណភាពខ្ពស់ពីប្រទេស ថៃ ជប៉ុន កាណាដា អាមេរិច បារាំង កូរ៉េ និងពីសហភាពអឺរ៉ុបជាដើម។ ក្នុងចំណោមផលិតផលលក់ដាច់ទាំងអស់ ក្នុងនោះក៏មានផលិតផល BEABA ដែលជាម៉ាកសញ្ញារបស់ប្រទេសបារាំងផងដែរ»។ 


 
ក្នុងថ្ងៃសម្ពោធនេះផងដែរ តំណាងផលិតផល BEABA ក៏បានប្រសាសន៍អបអរដល់ហាង Kon Store Cambodia ផងដែរថា ៖ «យើងខ្ញុំសូមចូលរួមអបអរសាទរ នៃការសម្ពោធហាងលក់សម្ភារៈកុមារដ៏ធំ នៅកណ្ដាលទីក្រុងភ្នំពេញ។ ​​សម្រាប់អាណាព្យាបាល ដែលចង់ស្វែងរកផលិតផល BEABA និង​ Childhome រាប់រយមុខ លោកអ្នកអាចអញ្ជើញមកហាង Kon Store Cambodia បាន។ ផលិតផល BEABA និង​ Childhome ជានិមិត្តសញ្ញានៃគុណភាព ជាផលិតផលសម្រាប់ទារក ដែលតែងតែឈរលើគុណតម្លៃទាំង៤នោះ គឺផាកសុខភាព(Comfort), ក្តីស្រលាញ់(Passion) សុវត្ថិភាព(Safety) និងភាពច្នៃប្រឌិត(Innovation)។​ យើងខ្ញុំសង្ឃឹមថា ផលិតផល ​Childhome នឹងត្រូវចិត្តឪពុកម្តាយ និងមានប្រជាប្រិយភាពលើទីផ្សារដូច ផលិតផល BEABA ដោយសារតែ​គុណភាព ប្រណិតភាព និង​ការរចនាលេចធ្លោរបស់ផលិតផលនីមួយៗរបស់​ Childhome ធ្វើឱ្យ Childhome មានឈ្មោះល្បីរួចជាស្រេចហើយ នាបណ្តា​ប្រទេសជឿនលឿនខាងសហភាពអឺរ៉ុប និងអាស៊ី​​។​​


 
សម្រាប់ព័ត៌មានបន្ថែម និងការកម្មង់ទិញសម្ភារៈពី Kon Store Cambodia ទំនាក់ទំនង 077 26 16 26 / 015 26 16 26  ឬតាមរយៈទំព័រហ្វេសប៊ុក https://web.facebook.com/konstorecambodia​​​​ ៕
 

















 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com