អត្ថបទពាណិជ្ជកម្ម
អស្ចារ្យណាស់រថយន្តអគ្គិសនីម៉ាក Jaguar I-Pace បានឈ្នះពានរង្វាន់ពិភពលោកជាច្រើនកន្លងមក
04, Jan 2022 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
 I‑PACE បានឈ្នះពានរង្វាន់ពិភពលោក៣ជាប់គ្នា កាលពីឆ្នាំ២០១៩ ដែលមិនធ្លាប់មាន ក្នុងនោះមានដូចជា៖ World Car of the Year, World Car Design of the Year និងWorld Green Car ដែលជាពានរង្វាន់រថយន្តអគ្គិសនីពិភពលោក។ I‑PACE គឺជា​រថយន្ត​ម៉ូដែល​ដំបូង​គេ​ដែល​ឈ្នះ​ពាន​រង្វាន់​រថយន្ត​ពិភពលោក​ ចំនួន​៣ក្នុង​ប្រវត្តិសាស្ត្រ  ​រយៈពេល១៥ឆ្នាំ​ នៃ​ពានរង្វាន់។
 
I‑PACE បានឈ្នះពានរង្វាន់នៅឯពិព័រណ៍រថយន្តអន្តរជាតិ នៃទីក្រុងញូវយ៉ក ដែលក្នុងនោះមានក្រុមអ្នកសារព័ត៌មានចំនួន៨៦ មកពី២៤ប្រទេសបានចូលរួម។ ការឈ្នះពានរង្វាន់នេះកើតឡើងតែក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីវាបានឈ្នះពានរង្វាន់រថយន្តប្រចាំឆ្នាំរបស់អឺរ៉ុប និងទទួលបានការទទួលស្គាល់ថា ជារថយន្តអគ្គិសនី (EV) ដែលស្ថិតនៅក្នុងក្តីស្រមៃនៃមនុស្សគ្រប់គ្នា។ I‑PACE ត្រូវបានរចនា និងផលិតនៅ​ចក្រភពអង់គ្លេស ដែលកំពុងមានការទាក់ទាញអតិថិជនថ្មីៗជាច្រើន ក្នុងចំណោមម៉ាក Jaguar ដោយសារតែភាពលេចធ្លោរបស់វា ដែលជារថយន្តស្ព័រ និងអគ្គិសនី។  រហូតមកដល់បច្ចុប្បន្ននេះ អតិថិជនជាង ១១ ០០០នាក់ នៅក្នុង៦០ ប្រទេស នៅទូទាំងពិភពលោក បាន​ប្រើប្រាស់ និងបញ្ជាទិញរថយន្តនេះ។ 
 អ្វីដែលកាន់តែអស្ចារ្យនោះ នាឱកាសនៃការលក់ដំណាច់ឆ្នាំ របស់ក្រុមហ៊ុន Jaguar Land Rover Cambodia លោកអ្នកអាចក្លាយទៅជាម្ចាស់រថយន្តថ្មីអគ្គិសនីសុទ្ធ 100% នៅក្នុងតម្លៃមួយ ដែលមិនធ្លាប់មាន។ ទាក់ទងយើងខ្ញុំថ្ងៃនេះ ដោយប្រាប់ថាបានដឹងព័ត៌មានពីទីនេះ នោះលោកអ្នក នឹងទទួលបានរថយន្តនៅក្នុងតម្លៃពិសេស ព្រមទាំងបានការថែមជូនផ្សេងៗទៀត តាម 070 999 111/ 085 999 111 ឬអញ្ជើញមកផ្ទាល់ និងបើកបរសាកល្បងដោយឥតគិតថ្លៃ នៅអគារលេខ 264A បណ្ដោយមហាវិថីសហព័ន្ធរុស្សី។ ប្រញាប់ឡើង នៅសល់តែ៣គ្រឿង ចុងក្រោយប៉ុណ្ណោះ។ 
 
នាំចូលនិងចែកចាយផ្ដាច់មុខដោយ RMA Cambodia៕








 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com