ជាតិ
២១ថ្ងៃហើយ ដែលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ទាមទាររកដំណោះស្រាយ ទោះប្រឈមការចាប់ខ្លួន
07, Jan 2022 , 5:08 pm        
រូបភាព
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បន្តទាមទាររកដំណោះស្រាយ បើទោះប្រឈមមុខនឹងការចាប់ខ្លួនក្តី។ ពួកគេតវ៉ាតាំងពីថ្ងៃទី១៨ ធ្នូ ២០២១មក
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បន្តទាមទាររកដំណោះស្រាយ បើទោះប្រឈមមុខនឹងការចាប់ខ្លួនក្តី។ ពួកគេតវ៉ាតាំងពីថ្ងៃទី១៨ ធ្នូ ២០២១មក
ភ្នំពេញ៖ ២១ថ្ងៃ ដែលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បន្តទាមទាររកដំណោះស្រាយ បើទោះប្រឈមមុខនឹងការចាប់ខ្លួនក្តី។ បច្ចុប្បន្នមេដឹកនាំសហជីព និងមនុស្ស៩រូប ត្រូវតុលាការសម្រេចឃុំខ្លួន ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។



បុគ្គលិកណាហ្គាទាំងនេះ បាននាំគ្នាទាមទារឱ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ចូលបម្រើការងារវិញ ជាពិសេសបញ្ឈប់បំណងចង់រំលាយសហជីព។ ចំពោះការទាមទារនេះ មិនទទួលបានផ្លែផ្កាឡើយ ក្រោយចរចា៥លើកមកហើយ។ 


 
សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំសហជីព និងសកម្មជនតវ៉ា ២៩នាក់។ មកដល់ពេលនេះ សមត្ថកិច្ចបានដោះលែងសកម្មជនតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍២០នាក់ ហើយ៩នាក់ទៀត ត្រូវតុលាការសម្រេចឃុំខ្លួន ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ហើយក្នុងនោះក៏មានការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ និងសុខ ណារិទ្ សហជីពតំណាងបុគ្គលិកណាហ្គាវើលដ័ផងដែរ។
 
បណ្ដាអង្គទូតប្រចាំកម្ពុជា និងសង្គមស៊ីវិលជាង១០០ ស្នើឱ្យតុលាការដោះលែងពួកគេ ។ ជាពិសេសបញ្ឈប់ការគំរាមកំហែង និងដោះស្រាយបញ្ហាពួកគេ ដោយសន្តិវិធីវិញ៕











Tag:
 បុគ្គលិកណាហ្គា
  កម្មករ
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com