អត្ថបទពាណិជ្ជកម្ម
គម្រោងផ្ទះវីឡា ផ្ទះល្វែងលំដាប់ទំនើបដំបូងគេក្នុងតំបន់! បុរី ខាសិន ភ្នំពេញ បានសម្ពោធដំណើរការជាផ្លូវការហើយ
08, Jan 2022 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
នៅថ្ងៃទី៦ ខែមករា គម្រោង "បុរី ខាសិន ភ្នំពេញ" ដែលបង្កើតឡើងដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គ័រជី រៀល អ៊ីស្ទេត ឯ.ក បានបើកការដ្ឋានសាងសង់នៅផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ និងបានបើកលក់នៅរសៀលថ្ងៃដដែលនេះ ។ ទិដ្ឋភាពនៅការិយាល័យមានភាពអ៊ូអរខុសពីធម្មតា អ្នកទិញក៏បានចូលមកជាហូរហែរ ក៏បានទាក់ទាញសហគ្រាសល្បីៗ អ្នកនយោបាយ និងពាណិជ្ជករពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាមកចូលរួមសារទរផងដែរ ។




















 
ក្នុងពិធីសម្ពោធនេះ លោកហ្វាន់ តឺ ហួរ នាយកប្រតិបត្តិនៃគម្រោងបុរី ខាសិន ភ្នំពេញ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះភ្ញៀវដែលឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹករបស់ខ្លួន ក្នុងការចូលរួមសារទរ និងគាំទ្រគម្រោងនេះ ។


 
លោកបានណែនាំថា គម្រោងបុរីខាសិនភ្នំពេញ គឺជាគម្រោងផ្ទះវីឡាដំបូងគេក្នុងទីក្រុងភ្នំពេញដែលបង្កើតឡើងដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គ័រជី រៀល អ៊ីស្ទេត ឯ.ក ដែលមានផ្ទៃដីសរុបចំនួន ៣០ហិកតា គ្រោងនឹងសាងសង់ផ្ទះវីឡា ផ្ទះល្វែងជាង ២០០០ផ្ទះ ដែលមានផ្ទៃសាងសង់សរុប 320,000ម៉ែត្រការ៉េ រៀបចំឲ្យមានវិថីពាណិជ្ជកម្មប្រវែង 220ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ3 (មានហាងចំនួន៤១ហាង តាមដងវិថីពាណិជ្ជកម្ម) សាលារៀនអន្តរជាតិ មន្ទីរពេទ្យទំនើប និងទម្រង់អាជីវកម្មផ្សេងៗទៀត បណ្ដុំការរស់នៅ ការដើរទិញទំនិញ ការជួបជុំគ្នា ម្ហូបអាហារ ការកម្សាន្ត ការលំហែកាយ និងពាណិជ្ជកម្ម បង្កើតជាសហគមន៍ខ្នាតធំទំនើប លំដាប់ខ្ពស់នៃភាគខាងលិចទីក្រុងភ្នំពេញ និងជាសហគមន៍គំរូអត្តសញ្ញាណភូមិសាស្ត្រថ្មីបំផុតក្នុងខណ្ឌកំបូល ។
 



 
លោកបានមានប្រសាសន៍ថា "យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យគម្រោងអចលនទ្រព្យនេះដំណើរការទៅបានល្អ ដោយបង្ហាញនូវប្រភេទលំនៅដ្ឋានប្រណិតៗ!"
 



 
នៅប្រទេសកម្ពុជា ក្រុមហ៊ុន ខាសិន គ្រុប បានអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិកម្ពុជា-ចេជាងដំណាក់កាលទីមួយប្រកបដោយជោគជ័យ ដែលស្ថិតនៅគីឡូម៉ែត្រលេខ១៧៥ ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ តាមការរំពឹងទុក សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះនឹងមានផលិតភាពសរុប ៦០០លានដុល្លារអាមេរិក និងផ្តល់ឳកាសការងារជូនប្រជាជនក្នុងស្រុកជាង ៦.០០០នាក់ ។ តំបន់ពិសេសដំណាក់កាលទី១មានសហគ្រាសចូលពេញអស់ហើយ ក្រុមហ៊ុនកំពុងរៀបចំសាងសង់ដំណាក់កាលទីពីរបន្ថែមទៀត ។
 
ដោយមើលឃើញអំពីទស្សនវិស័យអភិវឌ្ឍន៍នាពេលអនាគតរបស់ប្រទេសកម្ពុជា លោកហ្វាន់ តឺ ហួរយល់ឃើញថា រាជធានីភ្នំពេញ ដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ប្រាកដជាគោលដៅដ៏ល្អសម្រាប់ប្រជាជនកម្ពុជាទាំងមូលសង្ឃឹមចង់បានសំរាប់ការរស់នៅ ។ ក្នុងនាមជាទីក្រុងអន្តរជាតិបើកចំហ រាជធានីភ្នំពេញក៏នឹងក្លាយជាកន្លែងដ៏ល្អសម្រាប់មិត្តអន្តរជាតិក្នុងការវិនិយោគ និងអភិវឌ្ឍន៍។


 
គម្រោងបុរីខាសិនភ្នំពេញ ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ(ពីរង្វង់មូលចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ចំងាយ ២គីឡូម៉ែត្រ) ក៏ជាគម្រោងផ្ទះវិឡា ផ្ទះល្វែងទំនើបតែមួយគត់នៅក្នុងតំបន់នេះ ។ គម្រោងនេះត្រូវបានសាងសង់នៅផ្ទៃដី ៣០ហិចតា ដែលមានផ្ទៃសាងសង់សរុប 320,000ម៉ែត្រការ៉េ គម្រោងសាងសង់ទាំងមូលត្រូវបានអនុវត្តជាបីដំណាក់កាល ។ ដំណាក់កាលទី១ សាងសង់លើផ្ទៃដីទំហំ ៥.៥ហិចតា ផ្ទៃសាងសង់មាន 69,000 ម៉ែត្រការ៉េ ដែលផ្តោតសំខាន់លើប្រភេទផ្ទះល្វែង វីឡា ប្រភេទផ្ទះទាំងអស់អនុវត្តការតុបតែងរួចរាល់ប្រកបដោយស្តង់ដារខ្ពស់ បំពាក់ដោយទូផ្ទះបាយ ទូជញ្ជាំង ចង្ក្រាន ទូបន្ទប់ទទួលភ្ញៀវ និងគ្រឿងសង្ហារិមម៉ាកល្បីៗផ្សេងៗទៀត ។


 
នាយកផ្នែកទីផ្សារគម្រោងបុរីខាសិនភ្នំពេញ លោកស្រីYing Huiling បានណែនាំដល់ភ្ញៀវថា បុរីខាសិនភ្នំពេញ មានភាពខុសគ្នាពីគម្រោងផ្ទះល្វែងក្នុងស្រុកដែលមានលក្ខណៈបុរាណ្យ ដោយធ្វើតាមទម្លាប់ការរស់របស់ប្រជាជនក្នុងស្រុក រួមផ្សំជាមួយគំនិតនៃការរស់នៅសហគមន៍ទំនើប មានបំពាក់ប្រព័ន្ធឧស្ម័នធម្មជាតិទំនើបអន្តរជាតិ ប្រើប្រាស់ធនធាតុឥទ្ធិភាពដែលស្អាតសុវត្ថិភាព ការពារបរិស្ថានបៃតង តម្លៃសមរម្យ និងមានភាពងាយស្រួល បង្កើតបានជាបរិយាកាសរស់នៅប្រកបដោយសុខភាពល្អ និងផាសុកភាពសំរាប់ប្រជាជន ។


 
លោកស្រីបាននិយាយថា ដើម្បីធានាបានគុណភាពសំណង់ បុរីខាសិនភ្នំពេញយើងខ្ញុំបានអញ្ជើញក្រុមហ៊ុនស្ថាបត្យកម្មសាងសង់ក្នុងចំណាត់ថ្នាក់ TOP 10 របស់ទីក្រុងប៉េកាំងប្រទេសចិនជាក្រុមហ៊ុនម៉ៅការធំលើគម្រោងនេះ។លើសពីនេះយើងបាននាំមកនូវសេវាកម្ម Greentown Services ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យឡើងទីផ្សារភាគហ៊ុនហុងកុងប្រទេសចិន ធ្វើជាទីភ្នាក់ងារសេវាកម្មគ្រប់គ្រងអចលនទ្រព្យសហគមន៍របស់យើងផងដែរ ។ មុនពេលចាប់ផ្តើមគម្រោង យើងបានផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ វិធីសាស្ត្រសេវាកម្មប្រកបដោយវិជ្ជាជីវៈជូនដល់អតិថិជន ខិតខំយ៉ាងណាធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់របស់បុរីរួមបញ្ចូលគ្នាតែមួយ នឹងធ្វើឲ្យសហគមន៍នេះក្លាយជាសហគមន៍រស់នៅប្រកបដោយគុណភាពលំដាប់ខ្ពស់ បរិយាកាសស្រស់ស្អាត សេវាកម្មគ្រប់ជ្រុយជ្រោយ សុវត្ថិភាព និងស្រស់ថ្លា ។
 




 
គូសបញ្ជាក់ថា បុរីខាសិនភ្នំពេញត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គ័រជី រៀល អ៊ីស្ទេត ឯ.ក ដែលមានក្រុមហ៊ុនមេ Kasen International Holdings limitedជាក្រុមហ៊ុនឡើងទីផ្សារភាគហ៊ុននៅហុងកុងប្រទេសចិន(លេខកូដភាគហ៊ុន HK0496) ។ ក្រុមហ៊ុន Kasen International Holdings Co., Ltd. មានសកម្មភាពអាជីវកម្មចម្បងគឺអភិវឌ្ឍន៍អចលនទ្រព្យ និងផលិតគ្រឿងសង្ហារឹម ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្តចេជាំងប្រទេសចិន ។ ជាក្រុមហ៊ុនសម្ព័ន្ធឆ្លងប្រទេសមានអាជីវកម្មចម្រុះខ្នាតធំមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងភាគហ៊ុន និងចូលហ៊ុនជាង ៣០ក្រុមហ៊ុន នៅក្នុងនិងក្រៅប្រទេស ។ ក្រុមហ៊ុនមេនេះមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតធំល្បីៗជាច្រើននៅក្នុងប្រទេសចិន គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលគេស្គាល់នៅក្នុងប្រទេសចិន រួមមានគម្រោងYancheng Qianjiang Fangzhou គម្រោងQianjiang Oasisនៅខេត្តជាងស៊ូ គម្រោងទីក្រុងរណបHaining Kasenខេត្តចេជាង គម្រោងBoao Asia Bay និងគម្រោងPhoenix Mountain Resort in Sanyaនៅខេត្តហឺណាន និងគម្រោងChangbai Mountain Resort in Changshanខេត្តជីលីង ។ ល។ 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com