អត្ថបទពាណិជ្ជកម្ម
ឱកាសសិក្សានៅមហាវិទ្យាល័យវិស្វកម្មនៃសហរដ្ឋអាមេរិក
10, Jan 2022 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
មហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានចុះកិច្ចព្រមព្រៀងមួយរវាងសាកលវិទ្យាល័យ (UNLV) Howard R. Hughes College of Engineering ស្ថិតក្នុងទីក្រុង Los Angeles រដ្ឋ Nevada សហរដ្ឋអាមេរិក ដើម្បីសហការលើគម្រោង "2+2" ដែលមានន័យថា រាល់និស្សិត Paragon.U ដែលចុះឈ្មោះក្នុងកម្មវិធីផ្ទេរកម្មសិក្សា ពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី American Transfer Program ហៅកាត់ថា “ATP” នឹងត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេលពីរឆ្នាំដំបូងរបស់ពួកគេនៅ Paragon.U ។ ហើយបន្ទាប់មកចូលរៀននៅ សាកលវិទ្យាល័យ (UNLV) Howard R. Hughes College of Engineering នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក សម្រាប់រយៈពេលពីរឆ្នាំចុងក្រោយ ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ UNLV ផ្នែកវិស្វកម្មសំណង់ស៊ីវិល ។ 
 
នេះគឺជាឱកាសល្អមួយសម្រាប់សិស្សានុសិស្សដែលត្រូវការសិក្សា និងចង់ពន្យារពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីថ្នាក់បន្តសិក្សាថ្នាក់បរិញ្ញាបត្រ ។ ដោយកម្មវិធីផ្ទេរកម្មសិក្សា ATP នេះ អនុញ្ញាតឱ្យសិស្សទទួលបានពាក់កណ្តាលនៃក្រេឌីតសិក្សារបស់ពួកគេ ក្នុងអំឡុងពេលសិក្សា នៅក្នុងទីក្រុងភ្នំពេញ រយៈពេល២ឆ្នាំ នៅឯសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ហើយបន្តរពីរឆ្នាំចុងក្រោយរបស់ពួកគេនៅឯសហរដ្ឋអាមេរិក ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រយ៉ាងពិតប្រាកដពី សាកលវិទ្យាល័យ UNLV Howard R. Hughes College of Engineering នៃសហរដ្ឋអាមេរិក ។​ 
 
កម្មវិធីវិស្វកម្មសំណង់ស៊ីវិលនេះ ត្រូវបានរចនាឡើងដោយមានការពិគ្រោះយោបល់យ៉ាងមធ្យ័តរវាង Paragon.U និង University of Nevada Las Vegas ដើម្បីធានាថា សិស្សអាចផ្ទេរបានដោយរលូនទៅសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាត្ររបស់ពួកគេ ។ 
 
រយៈពេលពីរឆ្នាំដំបូងនៃកម្មវិធីថ្នាក់បរិញ្ញាបត្រ UNLV ATP របស់ Paragon.U ត្រូវបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ឱ្យសិស្សនូវស្នូលនៃវគ្គសិក្សាអប់រំទូទៅ ផ្នែកវិស្វកម្មជាក់លាក់ ព្រមទាំងធានាថា សិស្សត្រូវបានរៀបចំខ្លួនបានយ៉ាងល្អ សម្រាប់ដំណាក់កាលបន្ទាប់ នៅសហរដ្ឋអាមេរិក ។ បន្ថែមពីលើការសិក្សារបស់ពួកគេផងដែរ និស្សិតដែលចុះឈ្មោះសិក្សាក្នុងកម្មវិធី UNLV ATP ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងកិច្ចការអន្តរកម្មជាច្រើន ជាមួយមហាវិទ្យាល័យផ្ទាល់ ក៏ដូចជានិស្សិត UNLV ផ្សេងៗទៀត រួមបញ្ចូលជាមួយសកម្មភាពក្រៅកម្មវិធីសិក្សា ដែលក្នុងនោះរួមមានសេវាសហគមន៍ ឱកាសភាពជាអ្នកដឹកនាំ និងកីឡាផងដែរ ។ នៅពេលដែលនិស្សិតជិតបញ្ចប់ការសិក្សារបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញ កម្មវិធីសិក្សា UNLV ATP របស់ Paragon.U នឹងជួយពួកគេក្នុងការរៀបចំឯកសារសុំទិដ្ឋាការ ដើម្បីផ្ទេរទៅ UNLV សហរដ្ឋអាមេរិក ។
 
គួរបញ្ជាក់ផងដែរថា UNLV គឺជាសាកលវិទ្យាល័យរដ្ឋមួយ ដែលមាននិស្សិតប្រមាណ ៣១,000 នាក់ និងមានបរិវេណធំទំហំ ៣៣២ ហិចតា ស្ថិតនៅចំងាយប្រហែល២គីឡូម៉ែត្រកន្លះ ពីភាគខាងកើតនៃច្រករបៀងរមណីយដ្ឋាន Las Vegas Strip ដ៏ល្បីល្បាញ និងនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិ ដែលមានជើងហោះហើរដ៏មមាញឹកទៅកាន់អាស៊ី តាមរយៈអាកាសយានដ្ឋាន អ៊ីនឆន់ សាធារណៈរដ្ឋកូរ៉េខាងត្បូង ។ 
 
មហាវិទ្យាល័យវិស្វកម្ម UNLV Howard R. Hughes មានទីតាំងនៅក្នុងបរិវេណសំខាន់នៃ ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដែលសញ្ញាបត្រនៃមហាវិទ្យាល័យនេះ ត្រូវបានទទួលស្គាល់ ដោយគណៈកម្មការទទួលស្គាល់វិស្វកម្ម ABET Inc. ។ UNLV គឺជាស្ថាប័នមួយ ក្នុងចំណោមស្ថាប័នចំនួន ១៣០ នៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានជាប់ចំណាត់ថ្នាក់ "R1" ដែលជានិមិត្តសញ្ញាស្តង់ដារមាស នេះបើយោងតាមការស្រាវជ្រាវ ។ សមាមាត្រមុខវិជ្ជានៃមហាវិទ្យាល័យគឺធៀបនឹង ២០:១ ដែលត្រូវបានទទួលស្គាល់ជាសាធារណៈ តាមរយៈសារព័ត៌មាន US News និង World Reports ថាជា "ជម្រើសដ៏ប្រសើរបំផុត" សម្រាប់ការចូលរៀនឆ្នាំដំបូង ។ ម្យ៉ាងវិញទៀត និស្សិត ATP ដែលផ្ទេរទៅ UNLV សម្រាប់ឆ្នាំទី ៣ និងទី ៤ នឹងមិនតម្រូវឱ្យដាក់ពិន្ទុ ACT ឬ SAT ឡើយ ។  


 
កម្មវិធីថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល គឺរៀបចំនិស្សិតបញ្ចប់ការសិក្សា ឱ្យអាចអនុវត្តបាននៅកម្រិតវិស្វកម្មសំណង់ស៊ីវិលជាក់ស្តែង ដូច្នេះហើយប៉ុន្មានឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេអាចក្លាយជាអ្នកជំនាញដែលមានអាជ្ញាប័ណ្ណដែលមានទំនួលខុសត្រូវលើការរៀបចំផែនការ ការរចនា ការអនុវត្ត ប្រតិបត្តិការ ។ ការកែលម្អរចនាសម្ព័ន្ធសំណង់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ។ ពួកគេនឹងត្រូវបានផ្តល់នូវជំនាញ និងឧបករណ៍សម្រាប់ការសិក្សាបន្ត និងការអភិវឌ្ឍន៍វិជ្ជាជីវៈ ក៏ដូចជាបន្តការសិក្សាកម្រិតកម្រិតខ្ពស់ពេញមួយជីវិតរបស់គេ ។ និស្សិតពូកែរបស់កម្មវិធីសិក្សា UNLV ATP ក៌ត្រូវបានរៀបចំឱ្យចូលរួមប្រកួតប្រជែងជាមួយសិស្សផ្សេងទៀតនៅក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យលំដាប់ពិភពលោកផ្សេងៗទៀតផងដែរ ។ គ្រឿងបរិក្ខារនៃមហាវិទ្យារួមមាន មន្ទីរពិសោធន៍ជំនួយផ្នែករចនាកុំព្យូទ័រ មន្ទីរពិសោធន៍ភូគព្ភសាស្ត្រ កន្លែងសាកល្បង មន្ទីរពិសោធន៍វិស្វកម្មបរិស្ថាន មន្ទីរពិសោធន៍មេកានិចដី មន្ទីរពិសោធន៍ធនធានទឹក ឧបករណ៍ធ្វើតេស្តTriaxial បំពង់ខ្យល់ កន្លែងធ្វើតេស្តបេតុង និងផ្លូវរូងក្រោមដីខ្យល់ចល័ត - ល -។
 
ឱកាសអាជីពវិជ្ជាជីវៈ និងការបញ្ចប់ការសិក្សាសម្រាប់និស្សិតក្នុងទីក្រុង Las Vegas គឺប្រកបទៅដោយបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់មុខវិជ្ជាវិស្វកម្មសំណង់ស៊ីវិល ។ និស្សិត និងអតីតនិស្សិតរបស់ UNLV ជាច្រើនកំពុងចូលរួម និងធ្វើការលើគម្រោងវិស្វកម្ម និងសំណង់ធំៗនៅក្នុងស្រុក និងជុំវិញពិភពលោករួចហើយ ។ ជាក់ស្តែង ពួកគេកាន់មុខតំណែងគ្រប់គ្រងនៅក្នុងអង្គការក្នុងស្រុក និងអន្តរជាតិ លើទំនួលខុសត្រូវចម្រុះដូចជា៖
  • ការរចនា និងសាងសង់អាគារខ្ពស់ៗ
  • ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធទឹក
  • វិស្វកម្មបរិស្ថាន
  • ប្រភពថាមពលជំនួស
  • ការរចនារចនាសម្ព័ន្ធអាគារ
  • ការអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្ម
  • វិស្វកម្មភូមិសាស្ត្រ
  • សម្ភារៈ​សំណង់
 ថ្លែងក្នុងឱកាសបើកកម្មវិធីផ្ទេរកម្មសិក្សា UNLV American Transfer Program សម្រាប់ឆ្នាំសិក្សាថ្មីរវាង សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និង សាកលវិទ្យាល័យ UNLV Howard R. Hughes College of Engineering នេះផងដែរ សាកលវិធ្យាធិការ និងជាគណៈគ្រប់គ្រងជាន់ខ្ពស់ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន លោកបណ្ឌិត ដេត សុខឧត្តម មានប្រសាសន៍បញ្ជាក់ពីចំណាប់អារម្មណ៍ថា « សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ស្វាគមន៍កិច្ចសហការរបស់ខ្លួនជាមួយ សាកលវិទ្យាល័យ Las Vegas រដ្ឋ Nevada លើកម្មវិធីផ្ទេរកម្មសិក្សាកម្ពុជា-អាមេរិក ។ យើងសង្ឃឹមថានិស្សិតរបស់យើងនឹងចាប់យកឱកាសនេះដើម្បីសិក្សាផ្នែកវិស្វកម្ម នៅសាកលវិទ្យាល័យលំដាប់កំពូលមួយនៅសហរដ្ឋអាមេរិក តាមរយៈការជួយជ្រោមជ្រែងពី សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ។ យើងមានមោទនភាពដែលត្រូវបានជ្រើសរើសសម្រាប់ភាពជាដៃគូដ៏មានកិត្យានុភាពមួយនេះ ដែលជាសមិទ្ធផលនៃគោលជំហររបស់យើងទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើឆាកអន្តរជាតិ ។
 
កម្មវិធីផ្ទេរកម្មសិក្សាកម្ពុជា-អាមេរិក ATP អនុញ្ញាតឱ្យនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីរឆ្នាំដំបូងរបស់ពួកគេនៅ Paragon.U ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ឧត្តមភាពនៃមុខវិជ្ជាវិស្វកម្ម មុនពេលផ្ទេរទៅ UNLV ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកបានយ៉ាងពិតប្រាកដ ។ វាជាការឆ្លុះបញ្ចាំងអំពីទេពកោសល្យ និង ភាពអត់ធ្មត់របស់និស្សិតថ្នាក់បរិញ្ញាបត្ររបស់ Paragon.U និងគុណតម្លៃនៃជំនាញរបស់សាស្ត្រាចារ្យនៅទីនេះ និងសម្រាប់ UNLV ក្នុងការទទួលយកយ៉ាងកក់ក្តៅបំផុតចំពោះនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មពី សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន » ៕
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com