អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Grab ធ្វើទំនើបកម្មលើមុខងារសុវត្ថិភាព ដើម្បីជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់កម្មវិធីហ្រ្គេប និងដៃគូបើកបរ
10, Jan 2022 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ក្រុមហ៊ុន Grab កំពុងធ្វើឲ្យប្រសើរឡើងនូវមុខងារ សុវត្ថិភាពលើកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន ដើម្បីពង្រឹងសុវត្ថិភាពបន្ថែមសម្រាប់អ្នកដំណើរ និងដៃគូ បើកបរទាំងអស់នៅកម្ពុជា។
ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះទៅ អ្នកប្រើប្រាស់កម្មវិធី Grab ទាំងអស់នឹងត្រូវបានស្នើឲ្យផ្ទៀងផ្ទាត់ អត្តសញ្ញាណតាមរយៈការថតរូបសែលហ្វី ‘Selfie’ ដោយប្រើប្រាស់កម្មវិធី Grab នៅលើទូរស័ព្ទដៃ ឬ  ការបញ្ចូលលេខគណនីប័ណ្ណឥណទាន ឬ ឥណពន្ធរបស់ពួកគេ (Credit ឬ Debit Card) ជាការស្រេច។
 
 គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកប្រើប្រាស់ Grab ដែលបានភ្ជាប់ប័ណ្ណឥណទាន ឬ ប័ណ្ណឥណពន្ធធនាគារ ជាវិធីបង់ប្រាក់ នៅពេលកក់ដំណើរ ឬការដឹកជញ្ចូន នឹងមិនតម្រូវឱ្យធ្វើការផ្ទៀងផ្ទាត់ម្តងទៀតនោះទេ។ ដោយឡែក គោលបំណងនៃការដាក់ដំណើរការនូវមុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណនេះ   គឺដើម្បីជួយរក្សាសុវត្ថិភាព ជូនអ្នកដំណើរ និងដៃគូបើកបរ Grab នៅពេលមានប្រតិបត្តិការជាមួយ Grab។


 
ការតម្រូវឲ្យផ្ទៀងផ្ទាត់ថ្មីនេះ នឹងត្រូវបានណែនាំជាជំហានៗទៅកាន់អ្នកប្រើប្រាស់ទាំងអស់ ចាប់ពីថ្ងៃទី១០ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ សម្រាប់អ្នកប្រើប្រាស់កម្មវិធី Grab ដែលមានគណនីស្រាប់ នឹងត្រូវបានស្នើសុំឱ្យផ្ទៀងផ្ទាត់អត្តសញ្ញាណ នៅពេលដែលពួកគេធ្វើការ កក់ការជិះលើកដំបូង បន្ទាប់ពីថ្ងៃទី១០ ខែមករា។ សម្រាប់អ្នកមិនទាន់មានគណនីត្រូវតម្រូវអោយ ផ្ទៀងផ្ទាត់អត្តសញ្ញាណ នៅពេលពេលដែលបង្កើតគណនី Grab តែម្តង។ 


 
បញ្ជាក់ការផ្ទៀងផ្ទាត់នេះធ្វើឡើងតែម្ដងប៉ុណ្ណោះ សម្រាប់អ្នកដែលមានគណនីមួយ ហើយ ការពង្រឹងមុខងារសុវត្ថិភាពថ្មីនេះក៏នឹងត្រូវអនុវត្តចំពោះដៃគូបើកបរ Grab ផងដែរ។ លោក Corentin Rouxel នាយកគ្រប់គ្រងប្រចាំកម្ពុជា បានឲ្យដឹងថា៖ «សុវត្ថិភាព និងសន្តិសុខ គឺតែងតែជាអាទិភាពរបស់ក្រុមហ៊ុន Grab។ តាមរយៈការធ្វើបច្ចុប្បន្នភាព និងពង្រឹងពិធីការសុវត្ថិភាព នេះ យើងសង្ឃឹមថានឹងអាចធានាដល់អ្នកប្រើប្រាស់របស់យើង ក៏ដូចជាដៃគូបើកបរ និងដៃគូដឹកជញ្ជូន ថាសុវត្ថិភាព និងសន្តិសុខរបស់ពួកគេ គឺជាកង្វល់ដ៏ចម្បងរបស់យើង។  ក្នុងយុគសម័យបច្ចេកវិទ្យា «សម្គាល់មុខ» កំពុងក្លាយជាបទដ្ឋានធម្មតា ក្រុមហ៊ុន Grab ក៏នៅតែកំពុងអនុវត្តស្តង់ដារសន្តិសុខ និងសុវត្ថិភាពសំខាន់ៗផ្សេងទៀតសម្រាប់កម្មវិធីរបស់យើងផងដែរ»។


 
កន្លងមក Grab ក៏បានដាក់ចេញនូវមុខងារសុវត្ថិភាពជាច្រើន ដែលវា គឺជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនចំពោះសុវត្ថិភាពអ្នកប្រើប្រាស់ ក៏ដូចជាសុវត្ថិភាព ដៃគូបើកបរ និងដៃគូដឹកជញ្ជូនផងដែរ។ មុខងារសុវត្ថិភាពទាំងនោះមានដូចជា «មុខងារចែករំលែក ការជិះរបស់ខ្ញុំ» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកព័ត៌មានលម្អិតនៃការធ្វើដំណើររបស់ ពួកគេជាមួយមនុស្សជាទីស្រលាញ់ ការផ្តល់ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន ប៊ូតុងជំនួយផ្នែកសង្គ្រោះបន្ទាន់ និងមុខងារត្រួតពិនិត្យការធ្វើដំណើរ ដើម្បីបង្កើនសុវត្ថិភាពទាំងដៃគូបើកបរ និងអ្នកប្រើប្រាស់ និងការពារពួកគេពីឧប្បត្តិហេតុណាមួយ។


 
គួរបញ្ជាក់ឡើងវិញផងដែរថា  Grab បានឈានជើងចូលក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៧ មក ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជូនសេវាដឹក អ្នកដំណើរ និងដឹកជញ្ជូនតាមតម្រូវការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងគួរឱ្យទុកចិត្តខ្ពស់ សម្រាប់សាធារណជន ខណៈពេលបង្កើតឱកាសរកប្រាក់ចំណូលកាន់តែប្រសើរសម្រាប់ដៃគូបើកបរ និងដៃគូដឹកជញ្ជូនរបស់ក្រុមហ៊ុន Grab។ ការផ្លាស់ប្តូរថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ក្រុមហ៊ុន Grab ក្នុងការធ្វើទំនើបកម្ម និងលើកកម្ពស់សេវាកម្មរបស់ក្រុមហ៊ុនសម្រាប់សាធារណជន និងដៃគូនានា៕
 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com