អត្ថបទពាណិជ្ជកម្ម
មកដឹងអំពីចំណុចខ្លាំងរបស់ Range Rover Autobiography
12, Jan 2022 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
 ​Range Rover Autobiography ត្រូវបានគេឲ្យឈ្មោះថាជា​​​កំពូលរថយន្តដែលប្រកបដោយ ​ប្រណិតភាព ឧត្តមភាព និងសុវត្ថិភាព។ ម៉ូដែលនេះទទួល​បាន​ការ​ពេញ​និយម​ជាខ្លាំង​នៅ​ទីផ្សារទូទាំងពិភពលោក ក៏ដូចជាប្រទេសប្រទេស​កម្ពុជាផងដែរ។ អ្នកជំនាញរថយន្តបាននិយាយថា វាជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះទាំងការរចនា សមត្ថភាពក្នុងការបើកបរដ៏ទំនើប ទាន់សម័យដែលជួយសម្រួលដល់ការធ្វើដំណើរកាន់តែប្រសើរ និងមាន​សុវត្ថិភាព ដោយផ្អែកទៅលើស្តង់ដារ របស់ Range Rover​Autobiography ផ្តល់នូវការការពារកម្រិតខ្ពស់បំផុតដែលរថយន្ត SUV អាចផ្តល់ឲ្យ។


 
តួខាងក្រៅផលិតឡើងពីអាលុយមីញ៉ូម វាមិនត្រឹមតែផ្ដល់នូវភាពរឹងមាំ ស្រស់ស្អាតទេ ថែមទាំងបញ្ចេញរូបរាងយ៉ាងឡូយឆាយ និងទាក់ទាញ។ រចនាបទខាងក្នុងមានភាពស៊ីវិល័យ និងថ្លៃថ្នូរ បំពាក់មកជាមួយស្បែកពូកប្រណិត និង បច្ចេកវិទ្យាដ៏ទាន់សម័យ។ កាន់តែពិសេសចំពោះម៉ាស៊ីនរបស់រថយន្តនេះលក្ខណៈពិសេសបួនសំខាន់ៗ ដែលជួយសម្រួលការបើកបររបស់លោកអ្នកឲ្យកាន់តែល្អប្រសើរ៖
  • ឆ្លើយតបរហ័សលើមុខងារបញ្ជានានាក្នុងរថយន្ត
  • បញ្ឆេះនិងពន្លត់ម៉ាស៊ីនរថយន្តបានរលូន
  • កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ទនៈ
  • កាត់បន្ថយការបំភាយឧស្ម័នកំឡុងពេលបើកបរ
សូមបព្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ Range Rover ​Autobiography ទទួលបានពានរង្វាន់ជា រថយន្តដែលមានបច្ចេកវិជ្ជាតភ្ជាប់ល្អបំផុត (SMARTBEST award for best connected technologies)។
ដូច្នេះហើយលោកអ្នកពុំចាំបាច់មានចម្ងល់ទេថា ហេតុអ្វីបានជា Range Rover ​Autobiography គឺជារថយន្តSUV ដ៏ប្រណិត និងអស្ចារ្យរបស់ពិភពលោក។


 
នាឱកាសនៃការលក់ក្នុងឆ្នាំថ្មីរបស់ក្រុមហ៊ុន Jaguar Land Rover Cambodia លោកអ្នកអាចក្លាយទៅជាម្ចាស់កំពូលរថយន្តដ៏ប្រណិតនេះរថយន្តនៅក្នុងតម្លៃដែលមិនធ្លាប់មាន។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍សូមធ្វើការទាក់ទងមកយើងខ្ញុំនៅថ្ងៃនេះ ដោយគ្រាន់តែប្រាប់ទៅកាន់ភ្នាក់ងាររបស់យើងខ្ញុំថាទទួលបានព័ត៌មានពីទីនេះ នោះលោកអ្នក នឹងទទួលបានរថយន្តនៅក្នុងតម្លៃពិសេស តាមរយៈលេខទូរស័ព្ទ 070 999 111/ 085 999 111។ លោកអ្នកក៏អាចអញ្ជើញមកទស្សនារថយន្តផ្ទាល់ និងបើកបរសាកល្បងដោយឥតគិតថ្លៃ នៅអគារតាំងលក់របស់យើងខ្ញុំដែលមានទីតាំងនៅអគារលេខ 264A បណ្ដោយមហាវិថីសហព័ន្ធរុស្សី។  
 
នាំចូលនិងចែកចាយផ្ដាច់មុខដោយ RMA Cambodia៕
 



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com