ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ ខេមតិច (CamTech Open House)
12, Jan 2022 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
 សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) នឹងរៀបចំកម្មវិធីទស្សនកិច្ចសិក្សា (Open House) នៅថ្ងៃសុក្រទី១៤ និង​ថ្ងៃសៅរ៍ទី២២ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩៖០០នាទីព្រឹក​ ដល់​ម៉ោង១៖០០រសៀល ដើម្បីស្វាគមន៍សិស្សានុសិស្ស មាតាបិតាឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាធារណជន មកទស្សនាសាកលវិទ្យាល័យផ្ទាល់​ ស្វែងយល់ពីកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ក៏ដូចជាទទួលបាន​បទពិសោធន៍ល្អៗ ដៃគូឧស្សាហកម្មនិងផ្សារភ្ជាប់​ទំនាក់ទំនង និងចូលរួម​សកម្មភាពកំសាន្តផ្សេងៗ។
 
សាកលវិទ្យាល័យខេមតិច សូមអញ្ជើញសិស្សានុសិស្ស និងមាតាបិតាឬអាណាព្យាបាលសិស្សនិង​លោកគ្រូ អ្នកគ្រូមកពីគ្រឹះស្ថានសិក្សារដ្ឋនិងគ្រឹះស្ថានសិក្សាឯកជនមួយចំនួនក្នុងរាជធានីភ្នំពេញ​ និងតាមបណ្តាខេត្តនានាចូលរួមកម្មវិធីនេះដោយសេរី។


 
ជាមួយគ្នានេះ​ សាកលវិទ្យាល័យខេមតិច នឹងអញ្ជើញដៃគូឧស្សាហកម្មមួយចំនួនចូលរួមផងដែរ រួមមាន៖កាណាឌីយ៉ាគ្រុប ដ្រូនខ្មែរតិចណូឡូជី ឃ្មុំតិចណូឡូជី អាយអេសអាយគ្រុប (ISI Group) និងក្រុមហ៊ុនហ័រវៃ(Huawei)។ 
 
កម្មវិធីនេះនឹងផ្តល់ឱកាស​ឱ្យសិស្សានុសិស្ស មាតាបិតាឬអាណាព្យាបាល បាន​ជួបជាមួយនិស្សិត និងបុគ្គលិករបស់សាកលវិទ្យាល័យខេមតិច និងសិក្សាស្វែងយល់ពីបទពិសោធន៍សិក្សានៅសាកលវិទ្យាល័ ទស្សនាអគារ សម្ភារៈបរិក្ខារ និងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យខេមតិចស្វែងយល់ពីចំណង់ចំណូលចិត្ត និងអាជីពនាពេលអនាគត ផ្សារភ្ជាប់​ទំនាក់ទំនងជាមួយនឹង​សិស្សដទៃទៀត ដៃគូឧស្សាហកម្មរបស់សាកលវិទ្យាល័យខេមតិច និយោជក និងរីករាយក្នុងការលេងកីឡា និងល្បែងកំសាន្តនានា។


 
សាកលវិទ្យាល័យខេមតិចសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីទស្សកិច្ចសិក្សានេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សិស្សានុសិស្សក្នុងការជួយពួកគេឱ្យ​មានទស្សនវិស័យច្បាស់លាស់​ក្នុង​ការជ្រើស​រើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យ ការស្វែងយល់ពីផលប្រយោជន៍នៃមុខជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលជាជំនាញអាទិភាពក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និង​បាន​ជួបផ្ទាល់​ជាមួយ​ដៃគូឧស្សាហកម្មរបស់សាកលវិទ្យាល័យខេមតិច ដែលជាកន្លែងផ្តល់អាជីពដល់សិស្សា​នុសិស្ស​នាពេលអនាគត។​ សាកលវិទ្យាល័យខេមតិច សូមលើកទឹកចិត្តឱ្យ​មានការចូលរួមសកម្មរបស់សិស្សានុសិស្ស តាមរយៈកម្មវិធីសំនួរ ចំលើយ និងការចូលរួមក្នុងកម្មវិធីកីឡានិងល្បែងកំសាន្តនានា។


 
ព្រឹត្តិការណ៍នេះនឹងបន្សល់ទុកនូវសញ្ញាណដល់សិស្សានុសិស្សម្នាក់ៗដែលនឹងចូលរួមនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ ដោយពួកគេបានទទួលនូវគោល​គំនិត​ច្បាស់លាស់មួយចំនួនអំពីរបៀបជ្រើសរើសមុខជំនាញនៅសាកលវិទ្យាល័យ និងគន្លងអាជីពបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សានៅវិទ្យាល័យ៕
 
ព័ត៌មាន​បន្ថែម ទំនាក់ទំនង៖ ០៧៨/ ០៨៦ ២១ ២១ ៨១ ឬអ៊ីមែល៖ [email protected] 



© រក្សាសិទ្ធិដោយ thmeythmey.com