អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចូលរួម​បើកបវេសនកាលឆ្នាំសិក្សាថ្មីក្នុងខេត្តសៀមរាប និង ផ្តល់​សម្ភារៈការពារសុវត្ថិភាពជូនក្រសួងអប់រំ
21, Jan 2022 , 3:43 pm        
រូបភាព
 ភ្នំពេញ ថ្ងៃទី១០ មករា ២០២២ ៖ ចាប់ពីឆ្នាំ២០២១មក សាលារៀននានា បានបើកដំណើរការឡើងវិញ ក្រោមយុទ្ធនាការ “ចូលរៀនឡើងវិញ”។ ព្រូដិនសលកម្ពុជា បានប្ដេជ្ញាផ្ដល់ជំនួយដែលគិតជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គការដៃគូផ្សេងៗទៀត ក្នុងការខិតខំផ្ដល់ជូនសិស្សានុសិស្ស នូវការអប់រំប្រកបដោយគុណភាព និងធានាបាននូវសុវត្ថិភាពសាធារណៈ។
 
ថវិកានេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីចែកជូនជាឧបករណ៍វាស់កម្ដៅ និងម៉ាស់បោកទឹកបានដ៏មានគុណភាព ព្រមទាំងសម្ភារៈចាំបាច់ជាច្រើនទៀត ដើម្បីលើកទឹកចិត្តឲ្យសិស្សានុសិស្ស ត្រលប់មកចូលរៀនវិញ ជាពិសេសគឺសម្រាប់ថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ។
 
សម្ភារការពារទាំងនេះ ត្រូវបានចែកជូនកាលពីថ្មីៗនេះ នៅកម្មវិធីបើកបវេសនកាលឆ្នាំថ្មី ២០២១-២០២២ ក្នុងខេត្តសៀមរាប ក្រោមវត្តមាន លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប។ លោក Paul Simons នាយកផ្នែកធនធានមនុស្ស នៃទីផ្សារកំណើនធានារ៉ាប់រងព្រូដិនសលភីអិលស៊ី ក៏មានវត្តមានក្នុងពិធីនោះផងដែរ។
 


លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖
“ទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺត្រូវបន្តការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ការប្រើប្រាស់នូវបច្ចេកវិទ្យា ជាពិសេសក្នុងបរិបទកូវីដនេះ គឺយើងនឹងបន្តប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយដល់សិស្សានុសិស្ស និងការបង្កើតនូវធនធានសិក្សាថ្មីៗបន្ថែមទៀត ដើម្បីឲ្យសិស្សយើងមានសមត្ថភាព ធានាគុណភាព ក្លាយទៅជាពលរដ្ឋល្អ ក៏ដូចជាអាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។”
 
លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖
“ពួកយើងពិតជាមានមោទកភាពក្រៃលែង ចំពោះក្រសួងអប់រំ យុជន និង កីឡា ដោយផ្ដើមចេញពីសមិទ្ធផលអប់រំ ដែលបានមកពីការរួមចំណែក និងកសាង អភិវឌ្ឍប្រឹងប្រែង របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ការគាំទ្រពីអាជ្ញាធរដែនដី សហគមន៍ សប្បុរសជនជាតិនិងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា។”
 
លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា  បានមានប្រសាសន៍ថា៖
“ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការរៀបចំកុមារ សម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់សង្គមនាពេលអនាគត។ ពានរង្វាន់នាថ្ងៃនេះ គឺសម្រាប់ទទួលស្គាល់គ្រូបង្រៀនឆ្នើមៗ ហើយការចែកជូនសម្ភារៈនេះ គូសបញ្ជាក់ឲ្យឃើញ នូវការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការធានាឲ្យបាននូវសុវត្ថិភាព និងការជួយបំពេញសេចក្ដីត្រូវការរបស់សហគមន៍ យើងដែលតម្រូវឱ្យត្រលប់មកជីវភាពរស់នៅធម្មតាវិញ។ ពួកយើងមានកិត្តិយស ដែលមានលទ្ធភាពជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយឲ្យកុមារកម្ពុជាអាចបន្តការសិក្សារបស់ពួកគេ ប្រកបដោយសុវត្ថិភាព នៅទូទាំងប្រទេស ក៏ដូចជាខេត្តសៀមរាបផងដែរ។” 


 
ព្រូដិនសល បានចែកជូនសម្ភារគិតជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២១ ដើម្បីជួយគាំទ្រដល់មន្ត្រីសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ-១៩។ ថវិកានេះ ត្រូវបានផ្ដល់ជូនដោយមូលនិធិ ព្រូដិនស៍ ដែលមានគោលបំណង ជួយគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះបំផុត នៅអាស៊ី និងអាហ្វ្រិក នៅក្នុងកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
 
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិត ដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណជន ព្រូដិនសលកម្ពុជា បាន និងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាព ក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។  ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣ គឺកម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាព ក្នុងការផ្តល់ជូននូវការការការពារ ការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នា របស់ក្រុមគ្រួសារនៅអាស៊ី។ 
 
*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc) 
 
គឺជាក្រុមហ៊ុនមានទំហំអាជីវកម្មឈានមុខគេមួយ ក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។ អាជីវកម្មនេះ បានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នា ឱ្យមានភាពប្រសើរឡើង តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងសុខភាព និងការចូលនិវត្តន៍ ក៏ដូចជាផ្តល់ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុន   ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាម៉េរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។
 
អំពីមូលនិធិព្រូដិនស៍
 
មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍ របស់ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។  បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍  តាមរយៈការលើកកម្ពស់ការអប់រំ  សុខភាព  និងសុវត្ថិភាព។  មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់  ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត  ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល  រដ្ឋាភិបាល  និងវិស័យឯកជន  ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមាន ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល  ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ  កាន់តែមានសុខសុវត្ថិភាព  និងភាពធន់មាំជាងមុន។  មូលនិធិនេះ គឺជាអង្គការសប្បុរសធម៌  ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com