ជាតិ
បទសម្ភាសន៍
តើការគាំទ្រប្រពៃណីវប្បធម៌អរូបីនៅតំបន់អង្គរមានតម្លៃបែបណា?
21, Jan 2022 , 9:59 pm        
រូបភាព
សៀមរាប៖ លោកសាស្រ្ដាចារ្យ អ៊ឹម សុខរិទ្ធី ត្រូវបានសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន អញ្ជើញឱ្យធ្វើបាឋកថា អំពីការរកឃើញទីបញ្ចុះធាតុរួមមួយកន្លែង នៅបរិវេណប្រាសាទអង្គរ និងការសិក្សាអំពីការបញ្ចុះធាតុនៅតំបន់អង្គរ។ កំណាយនៅដើមខែ ធ្នូ ឆ្នាំ២០២១ ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញទីបញ្ចុះធាតុរួម ដែលត្រូវបានគេរៀបចំនៅសម័យក្រោយអង្គរ និងតដល់សម័យបច្ចុប្បន្ន។ នេះជាប្រពៃណីវប្បធម៌អរូបីមួយរបស់អ្នកស្រុកអង្គរ ដែលបានបន្តមកដល់បច្ចុប្បន្ន ហើយគួរតែបន្តឱ្យមានប្រពៃណីនេះ ដោយមិនប៉ះពាល់ដល់សំណង់ប្រាសាទនិងទេសភាពវប្បធម៌ ឱ្យស្របតាមការរៀបចំនៅសម័យពីដើម ដែលជាផ្នែកមួយអភិរក្សវប្បធម៌អរូបីរបស់អ្នកស្រុកអង្គរ។



 
តើការគាំទ្រឱ្យមានការរៀបចំប្រពៃណីវប្បធម៌អរូបីនៅតំបន់អង្គរមានសារសំខាន់បែបណានោះ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោកសាស្រ្ដាចារ្យ អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ដូចតទៅ 



 
តាមរយៈបាឋកថា ដែលរៀបចំក្នុងប្រព័ន្ធវីដេអូ ZOOM ទាក់ទងនឹងកាសរសិក្សានេះ នៅអង្គរវត្តនេះ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា បានបង្ហាញពីប្រពៃណីវប្បធម៌អង្គរដែលនៅបន្តរស់ជានិច្ច មិនដែលមានពេលណាមួយត្រូវបានបោះបង់ចោលទេ។ មួយទៀត ការបន្តប្រណិប័តន៍ប្រពៃណីពីតំបន់មួយទៅតំបន់មួយ ការរៀបចំ និងប្រើប្រាស់ទីធ្លីសម្រាប់បញ្ចុះធាតុរួម ដែលមានការរៀបចំបានត្រឹមត្រូវ មិនមែនបញ្ចុះពាសវាលកាលធ្វើឱ្យប៉ះពាល់ដល់ប្រាសាទអង្គរទេ។ ការណ៍មួយទៀត គឺបានបង្ហាញថា កម្ពុជាបានបំពេញកាតព្វកិច្ចក្នុងការថែរក្សា អភិរក្ស សិទ្ធិវប្បធម៌ ដល់អ្នកស្រុកអង្គរ ស្របតាមសន្និសញ្ញាអន្ដរជាតិការពារពារបេតិកភណ្ឌពិភពលោកផ្នែកអរូបីឆ្នាំ២០០៥ និងអនុលោមតាមលំនាំបទដ្ឋានការគ្រប់គ្រង ការពារបេតិកភណ្ឌវប្បធម៌អរូបីនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ រៀបចំដោយអាជ្ញាធរអប្សរា បានយ៉ាងល្អប្រសើរ៕
 



Tag:
 វប្បធម៌អរូបី
  អ៊ឹម សុខរិទ្ធី
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com