ជាតិ
ពីនេះ ពីនោះ
«លញ្ច» មានន័យថា សំណូក, «លញ្ចទាន» គឺការសូក, «លញ្ចទាយក» ជាអ្នក​ឲ្យសំណូក
19, Feb 2023 , 7:29 am        
រូបភាព
លញ្ច [អានថា លុ័ញ-ចៈ] ចេញពីភាសា​បាលី មានន័យថា សំណូក។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«លញ្ច» សម្រាប់​ប្រើ​ផ្សំជាមួយ​នឹងសព្ទដទៃ ក្នុងនោះមានដូចជា លញ្ចទាន គឺ​ការឲ្យសំណូក ( ការសូក ) ។ លញ្ចទាយក (—យក់) អ្នកឲ្យសំណូក (អ្នកសូក); បើស្ត្រីជា លញ្ចទាយិកា ។ 
 
លញ្ចប្បដិគ្គាហក ( លុ័ញ-ច័ប-ប៉:-ដិក-គាហ:ក: ឬ —ហក់ ) អ្នកទទួលសំណូក ( អ្នកស៊ីសំណូក ); បើស្ត្រីជា លញ្ចប្បដិគ្គាហិកា ។ លញ្ចលាភ ការបានសំណូក ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com