ជាតិ
ពីនេះ ពីនោះ
អាសិរ្ពិស, អាសីរ្ពិស, អាសីពិស អាសិរពិស ឬ អាសីរពិស សរសេរបានដូចគ្នាទាំងអស់
18, Feb 2023 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត លើកយកពាក្យ «អាសិរ្ពិស» (-សេរពឹស) និង «អាសីពិស» (-សេពឹស) មកពន្យល់ ហើយ​ក៏បាន​បញ្ជាក់ថា ពាក្យ «អាសីរ្ពិស»,  «អាសិរពិស» ឬ «អាសីរពិស» សុទ្ធតែមានន័យ​ដូចគ្នា។

 
អាសិរ្ពិស, អាសីរ្ពិស, អាសីពិស អាសិរពិស ឬ អាសីរពិស មានន័យ​ថា សត្វមានពិស​ត្រង់​ចង្គូម។ ពស់​មាន​ពិស។ ពស់វែកជា អាសិរ្ពិស។ ពាក្យ​នេះ ក៏ជាពាក្យ​ប្រៀបហៅអំពើធ្មប់ឬអាប ថា អាសីរ្ពិស ផងដែរ។ មនុស្សចេះអាសីរ្ពិស ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com