ជាតិ
ក្រសួងពាណិជ្ជកម្ម គ្រោងបង្កើតមជ្ឈមណ្ឌលអភិរក្ស និងអភិវឌ្ឍន៍ចម្លាក់ប្រាក់ ស្ពាន់ ថ្ម និងស្មូនដី
06, Feb 2022 , 2:59 pm        
រូបភាព
រូបភាពពី​លោក វ៉ែន រ៉ាម៉ូ
រូបភាពពី​លោក វ៉ែន រ៉ាម៉ូ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម គ្រោងបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់ និងស្ពាន់ខេត្តកណ្តាល ស្មូនដីខេត្តកំពង់ឆ្នាំង និងចម្លាក់ថ្មខេត្តពោធិ៍សាត់។ មជ្ឈមណ្ឌលនេះបង្កើតឡើង ដើម្បីគាំទ្រដល់កិច្ចការពារអភិរក្សវប្បធម៌ ទាក់ទាញភ្ញៀវទេសចរ និងពង្រីកទីផ្សារបន្ថែម។

 
 
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  បានលើកឡើងនាកិច្ចប្រជុំផ្ទៃក្នុងកាលពីថ្ងៃទី៤កុម្ភៈថា ក្រសួងនៅតែបន្តគាំទ្រចំពោះកិច្ចការងារ លើកកម្ពស់កេរ្តិ៍ឈ្មោះ និងថែរក្សាអត្តសញ្ញាណខ្មែរ ខណៈដែលក្រសួងកំពុងរៀបចំគោលនយោបាយ ជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា។ លោក រាជ រ៉ា បន្ថែមដូច្នេះថា៖ «ការបង្កើតមជ្ឍមណ្ឌលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការបង្កើតបរិយាកាសពាណិជ្ជកម្ម ទាក់ទាញទេសចរ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរតំណែលនៃផលិតផល និងភូមិសាស្ត្រ បង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារ។ 
 
បើតាមក្រសួងពាណិជ្ជកម្ម ក្នុងវិបត្តិកូវីដ-១៩នេះ វិស័យចម្លាក់ប្រាក់ ស្ពាន់ ថ្ម និងស្មូនដី បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាបញ្ហាទីផ្សារ ដោយសារមិនមានការបញ្ជាទិញ ភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ រួមទាំងការបាត់បង់កម្លាំងពលកម្មជំនាញជាដើម ដែលទាមទារឱ្យមានកិច្ចសហការ ពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធបន្ថែមទៀត៕

រូបភាពពី​លោក វ៉ែន រ៉ាម៉ូ៖





Tag:
 ចម្លាក់ប្រាក់
  ចម្លាក់ស្ពាន់
  ចម្លាក់ថ្ម
  ស្មូនដី
© រក្សាសិទ្ធិដោយ thmeythmey.com