ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖«មេឃងងឹត យើង ត្រូវអុជទៀន»
20, Feb 2022 , 11:00 am        
រូបភាព
លោក សម រង្ស៊ី ថ្នាក់ដឹកនាំរបស់លោក និង អ្នកគាំទ្ររបស់លោក ថតរួមគ្នាក្នុងសិក្ខាសាលា ដែលរៀបចំឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងរដ្ឋ Florida សហរដ្ឋអាម៉េរិក។ ពួកគេ បានអុជទៀន និងដាក់ទៀននោះនៅពីមុខ ដែលទំនងចង់តំណាងឲ្យគណបក្សភ្លើងទៀនរបស់ពួកគេ ដែលកំពុងធ្វើសកម្មភាពនៅស្រុកខ្មែរបច្ចុប្បន្ន។ រូបពីវីដេអូលើទំព័រហ្វេសប៊ុក CNRP America

លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស បានសូត្រពាក្យចួនខ្លីមួយ ដែលស្តាប់ទៅដូចកំណាព្យ ជូនអ្នកគាំទ្ររបស់លោក។

មេឃខ្មៅងងឹត គ្រប់ច្រកបិទជិត
ទៅណាគេឃាំង ដំណើរជាប់គាំង
កំណើតយើងមាន គ្រប់គ្នាអុជទៀន
ពន្លឺពាសពេញ ដូចរស់ឡើងវិញ
បន្តដំណើរ កម្លាំងគ្មានស្មើ
ទ្រទ្រង់ខេមរា ដោយចិត្តជ្រះថ្នា។

បន្ទាប់ពីសូត្រពាក្យចួន ដែលស្តាប់ទៅដូចកំណាព្យរួចហើយ លោក សម រង្ស៊ី ក៏ថ្លែងថា៖«ហ្នឹងដូចជាគំនិតដាស់តឿនយើងថា មេឃខ្មៅងងឹង យើង ត្រូវអុជទៀនទាំងអស់គ្នា»។ លោក សូត្រពាក្យចួននេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងអ្នកគាំទ្ររបស់លោក ក្នុងវត្តខ្មែរមួយ នៅរដ្ឋ Florida សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេសរូបនេះ ប្រាប់ថា ពាក្យចួនរណ្តំដូចកំណាព្យនេះ គឺគេ ផ្ញើជូនលោក។ លោក ពុំបានបញ្ជាក់ថា អ្នកណាជាអ្នកនិពន្ធពាក្យចួនបែបកំណាព្យនេះឡើយ។

លោក ទៅជួបអ្នកគាំទ្រនៅលើទឹកដីអាម៉េរិករយៈពេលកន្លះខែ គឺចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។ ក្នុងអំឡុងស្ថិតនៅលើទឹកដីអាម៉េរិកនេះ លោក នឹងចូលរួមក្នុងសិក្ខាសាលា ដែលរៀបចំឡើងដោយអ្នកគាំទ្ររបស់លោក នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងរដ្ឋ Florida៕

Tag:
 សម រង្ស៊ី
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com