COVID-19
ជាតិ
កូវីដ៖ ក្រោយ៤៦ថ្ងៃ កម្ពុជា មានអ្នកស្លាប់២នាក់ឡើងវិញ
20, Feb 2022 , 12:31 pm        
រូបភាព
រូប៖ AFP
រូប៖ AFP
នៅកម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២នាក់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។



របាយការណ៍នៅថ្ងៃនេះដដែល បានដឹងទៀតថា អ្នកស្លាប់ទាំង២នាក់ខាងលើ សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ចំណែក អ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន៧៣៦នាក់បន្ថែម ដោយសុទ្ធតែជាជំងឺកូវីដ-១៩ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ មានចំនួន២៩៧នាក់ទៀត។

រាប់ចាប់តាំងពីថ្ងៃទី៤ ខែមករា រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ គឺមានរយៈពេល៤៦ថ្ងៃ ដែលកម្ពុជា ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប១២៦ ៤៨៩នាក់ ដោយក្នុងនោះ ជាសះស្បើយ១២០ ៤៦២នាក់ និងស្លាប់៣០១៧នាក់។ នៅសល់អ្នកជំងឺកូវីដ-១៩ចំនួន៣០១០នាក់ ដែលកំពុងសម្រាកព្យាបាល៕

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com