កីឡាជាតិ
ជាតិ
AFF U23៖ ពិសិដ្ឋ, បារាំង និងអូនទូច ស្ថិតក្នុងជម្រើសដំបូងក្នុងជំនួបជាមួយទីម័រខាងកើត
20, Feb 2022 , 6:34 pm        
រូបភាព
ម៉ៅ ពិសិដ្ឋ (រូបទី១) នាពេលហ្វឹកហាត់កន្លងមក។ រូបថត FFC
ម៉ៅ ពិសិដ្ឋ (រូបទី១) នាពេលហ្វឹកហាត់កន្លងមក។ រូបថត FFC
សម្រាប់ជំនួបចុងក្រោយពូល A នៃពានរង្វាន់ AFF U23 Championship 2022 ជាមួយទីម័រខាងកើត នាល្ងាចនេះ កម្ពុជាបានផ្លាស់ប្តូរជម្រើសដំបូងចំនួន៣នាក់ បើប្រៀបនឹងជម្រើសកាលពីពីរប្រកួតកន្លងមក។

 
ម៉ៅ ពិសិដ្ឋ លេងនៅក្នុងតំបន់បម្រើជំនួស មិន រតនៈ, សឿត បារាំង ស្ថិតនៅខ្សែការពារឆ្វេង ជំនួស ឡេង ណូរ៉ា ខណៈ អាត អូនទូច បង្ហាញខ្លួនលើកដំបូងនៅតំបន់ការពារស្តាំជំនួស តាំង ប៊ុនឆៃ។
 
កីឡាករដែលរក្សាក្នុងជម្រើសដំបូងដដែលរួមមាន អ្នកចាំទី ហ៊ុល គឹមហ៊ុយ, ប្រធានក្រុម ទេស សម្បត្តិ, យ៉ើ សាហ្វី, ញាណ សុស៊ីដាន, ស៊ិន សុវណ្ណមករា, អ៊ាន ពិសី, សារ ទី និងសៀង ចន្ធា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com