អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញពន្យល់ពីវិធីដែលប្រជាជនកម្ពុជាអាចទៅធ្វើការ និងរស់នៅដោយស្របច្បាប់នៅសហរដ្ឋអាមេរិក
21, Feb 2022 , 2:22 pm        
រូបភាព
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២  អ្នកជំនាញផ្នែកអន្តោប្រវេសន៍ជាតិនិងអន្តរជាតិមួយក្រុម បានបើកសិក្ខាសាលាមួយ នៅសណ្ឋាគារ រ៉ាហ្វ៊ល ឡឺ រ៉ូយ៉ាល់ ដើម្បីធ្វើបទបង្ហាញអំពីឱកាស ដែលប្រជាជនកម្ពុជាអាច ធ្វើអន្តោប្រវេសន៍ដោយស្របច្បាប់ដើម្បីទៅធ្វើការងារនិងរស់នៅ ក្នុងសហរដ្ឋអាមេរិក តាមរយៈកម្មវិធី EB-3 របស់រដ្ឋាភិបាលអាមេរិក ។
 
អ្នកជំនាញមកពីក្រុមហ៊ុនផ្ដល់សេវាកម្មអន្តោប្រវេសន៍នៅកម្ពុជា គឺក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី (First-Class Solutions Ltd.) និងដៃគូដែលមានមូលដ្ឋាននៅប្រទេសកាណាដា គឺក្រុមហ៊ុន Mercan Group បានរៀបចំសិក្ខាសាលានេះឡើង ដោយមានអ្នកចូលរួមជាង ១០០នាក់ ដែលភាគច្រើនជាអ្នកមកពីរាជធានីភ្នំពេញ ។ 


 
លោក លឹម គ្រុយ អគ្គនាយកក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី ដែលមានជំនាញខាងផ្ដល់ការពិគ្រោះយោបល់ផ្នែកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាអំពីកម្មវិធី EB-3 របស់រដ្ឋាភិបាលអាមេរិក ដែលពួកគេអាចដាក់ពាក្យសុំទៅធ្វើការនិងរស់នៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ ។ 
 
លោក លឹម គ្រុយ បាននិយាយយ៉ាងដូច្នេះថា «កាលពីមុន វាមានភាពស្មុគស្មាញខ្លាំងនៅពេលដែលប្រជាជនចង់ធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ពួកគេត្រូវមានសាច់ញាតិ ឬប្ដីប្រពន្ធរស់នៅទីនោះ ដែលអាចធានាពួកគេបាន ។ ប៉ុន្តែ ឥឡូវនេះ ជាមួយកម្មវិធី EB-3 នេះ អ្នកដែលមានបំណងនិងអាចធ្វើការងារគ្មានជំនាញបាន គឺអាចដាក់ពាក្យទៅធ្វើការនៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍បាន ហើយក្រុមហ៊ុនយើងនៅទីនេះដើម្បីជួយដល់ពួកគេ»។
 


លោក លឹម គ្រុយ បានបន្ថែមទៀតថា ៖ «សម្រាប់ការដាក់ពាក្យសុំ ក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី ធ្វើការសហការជាមួយដៃគូ ក្រុមហ៊ុនមេធាវី និងនិយោជកនៅសហរដ្ឋអាមេរិក ដើម្បីជួយដល់អ្នកដាក់ពាក្យស្នើសុំនៅកម្ពុជា ដាក់ពាក្យសុំទិដ្ឋាការការងារនិងអន្តោប្រវេសន៍ តាមរយៈកម្មវិធី EB-3 នេះ ។ ដូច្នេះ យើងជួយធ្វើឱ្យដំណើរការដាក់ពាក្យសុំហ្នឹងកាន់តែងាយស្រួលជាងមុន សម្រាប់អ្នកដាក់ពាក្យស្នើសុំ» ។
 
ដើម្បីជួយដល់ប្រជាជនកម្ពុជាក្នុងការរៀបចំដាក់ពាក្យសុំសិទ្ធិធ្វើការនិងរស់នៅក្នុងសហរដ្ឋអាមេរិក តាមរយៈកម្មវិធី EB-3 ក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី បានចាប់ដៃគូជាមួយក្រុមហ៊ុន Mercan Group ដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានបទពិសោធន៍ជាង ៣ទសវត្សរ៍ក្នុងការជួយជនបរទេសនៅទូទាំងពិភពលោកឱ្យអាចធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប តាមរយៈការវិនិយោគ ការសិក្សា និងការធ្វើការ ។ 
 
ដោយសហការជាដៃគូជាមួយក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន ក្រុមហ៊ុន Mercan Group ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុនមេធាវី និងនិយោជកនៅក្នុងសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រជាជនកម្ពុជាឱ្យបានទៅ
 
ធ្វើការនិងរស់នៅក្នុងសហរដ្ឋអាមេរិក ក្រោមកម្មវិធី EB-3 ។ 
 
លោក Jerry Morgan អគ្គនាយកក្រុមហ៊ុន Mercan Group បានមានប្រសាសន៍នៅក្នុងសិក្ខាសាលា នៅរាជធានីភ្នំពេញ ថា «អ្វីដែលសំខាន់បំផុតនៅពេលដែលអ្នកធ្វើអាជីវកម្មពាក់ព័ន្ធនឹងអន្តោប្រវេសន៍ មិនថាជាអន្តោប្រវេសន៍ប្រភេទណានោះទេ គឺអ្នកពិតជាកំពុងជួយដល់ប្រជាជន ។ ក្រុមហ៊ុនរបស់យើងព្យាយាមធ្វើយ៉ាងណា ត្រូវតែស្មោះត្រង់បំផុតចំពោះប្រជាជនដែលយើងធ្វើការជាមួយ និងផ្ដល់យោបល់ឱ្យពួកគេយល់ច្បាស់លាស់អំពីអ្វីដែលពួកគេអាច ឬមិនអាចធ្វើបាន ។ នៅក្រុមហ៊ុន Mercan យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ជាអាទិភាពចម្បងបំផុត »។
 


យោងតាមអគ្គនាយកក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន ដើម្បីដាក់ពាក្យសុំទៅធ្វើការនិងរស់នៅក្រោមកម្មវិធី EB-3 អ្នកត្រូវតែមានសុខភាពល្អ កាយសម្បទាល្អ មានអាយុពី ២១ឆ្នាំដល់ ៥០ឆ្នាំ មានឆន្ទៈរៀនភាសាអង់គ្លេស និងមានសាវតារស្អាតស្អំពុំធ្លាប់បានប្រព្រឹត្តបទល្មើសផ្សេងៗ ។ ជាងនេះទៅទៀត អ្នកដែលបានជាប់ ក៏អាចនាំប្ដីប្រពន្ធនិងកូនៗអាយុក្រោម ២១ឆ្នាំ ទៅរស់នៅជាមួយ ផងដែរ ។ 
 
EB-3 គឺជាកម្មវិធីការងាររបស់រដ្ឋាភិបាលអាមេរិក ដែលផ្ដល់លទ្ធភាពឱ្យនិយោជកនៅអាមេរិកដែលផ្ដល់ការងារពេញម៉ោងនិងអចិន្ត្រៃយ៍ដល់បុគ្គលិកជាជនបរទេស អាចដាក់ពាក្យស្នើសុំឱ្យរដ្ឋាភិបាលអាមេរិកផ្ដល់សិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាមេរិក ដល់ជនបរទេស (និងគ្រួសាររបស់ពួកគេ) ។ 
 
 
អំពីក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី 
 
ដោយមានបទពិសោធន៍ជាង ១៣ឆ្នាំលើការងារផ្ដល់សេវាកម្មបកប្រែដែលទទួលស្គាល់ដោយស្ថានទូ/ស្ថានកុងស៊ុលជាង ២០ និងសេវាកម្មប្រឹក្សាយោបល់ស្នើសុំទិដ្ឋការដោយជោគជ័យបានជាង ១០.០០០ករណី ក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន ពង្រីកខ្លួនបន្ថែមទៀតដោយផ្ដល់សេវាកម្មអន្តោប្រវេសន៍អន្តរជាតិ និងផ្ដល់បទពិសោធន៍អស្ចារ្យនិងស្របទៅតាមតម្រូវការបុគ្គល ដល់អតិថិជនគ្រប់រូប ។ 
 


អំពីក្រុមហ៊ុន Mercan Group 
Mercan Group of Companies រួមមានអង្គភាពអាជីវកម្មជាច្រើន ដែលមានឯកទេសលើវិស័យអន្តោប្រវេសន៍ វិនិយោគ អប់រំ និងការជ្រើសរើសពលករបរទេស នៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ។ ក្រុមហ៊ុនមានបុគ្គលិកជាង ១២០នាក់ ដែលជាមេធាវី មន្ត្រីជ្រើសរើសពលករ ទីប្រឹក្សានិស្សិត អ្នកវិភាគហិរញ្ញវត្ថុ ទីប្រឹក្សាការងារ និងបុគ្គលិកដំណើរការកិច្ចការអន្តោប្រវេសន៍ ។ ជាមួយនឹងប្រតិបត្តិការជាង ៣០ឆ្នាំនៅទូទាំងពិភពលោក ក្រុមហ៊ុន Mercan Group បានកសាងបណ្ដាញការិយាល័យអន្តរជាតិ នៅប្រទេសកាណាដា ហ្វ៊ីលីពីន ឥណ្ឌា បង់ក្លាដេស វៀតណាម អារ៉ាប់ អ៊ីមីរេត ចិន កម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងមានការិយាល័យភ្នាក់ងារ/ដៃគូ នៅក្នុងបណ្ដាប្រទេសជាង ៣០ នៅជុំវិញពិភពលោក ។ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ ៖ 010 789 032 / 085 688 687 
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com