អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ រៀបចំកម្មវិធីរាត្រីសមោសរដើម្បីអបអរសាទរ ដល់អ្នកឯកទេស ផែនការហិរញ្ញវត្ថុឆ្នើម
21, Feb 2022 , 3:29 pm        
រូបភាព
ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ បាន រៀបចំកម្មវិធីរាត្រីសមោសរដែលមានឈ្មោះថា“Agency Star Awards Night” ដើម្បីអបអរសាទរ ដល់អ្នក ឯកទេសផែនការហិរញ្ញវត្ថុឆ្នើម សម្រាប់ការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ពួកគេនៅក្នុងឆ្នាំ២០២១ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគត ហិរញ្ញវត្ថុ ជូនដល់ក្រុមគ្រួសារកម្ពុជាផងដែរ។
 
កម្មវិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខា ដោយមានការចូលរួមពីលោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ លោក ផូនេត្រ នាយកប្រតិបត្តិផ្នែកទីភ្នាក់ងារអាជីវកម្ម និងអ្នកឯកទេសផែនការហិរញ្ញវត្ថុប្រមាណ ២០០នាក់។
 


លោក អាឡិន ថៃ អគ្គនាយកក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា ៖“ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីបង្ហាញពីការថ្លែងអំណរគុណចំពោះអ្នកឯកទេសផែនការហិរញ្ញវត្ថុបស់យើងដែលបានកសាងសមិទ្ធផលគួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ២០២១។ ពួកគេបានបំពេញការងារដោយមិនមានភាពនឿយហត់ក្នុងការផ្តល់ការប្រឹក្សាប្រកបដោយវិជ្ជាជីវៈ និងផ្តល់ដំណោះស្រាយផែនការហិរញ្ញវត្ថុ រយៈពេលយូរអង្វែងសម្រាប់គ្រួសារកម្ពុជា។”
 
លោក អាឡិន ថៃ បានបន្ថែមទៀតថា ៖“ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ប្តេជ្ញាចិត្តកសាងអនាគតហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ដោយផ្តល់នូវផលិតផលដែលមានការប្រកួតប្រជែង និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ តាមរយៈអ្នកឯកទេសផែនការហិរញ្ញវត្ថុរបស់យើង ដើម្បីបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតដែលកំពុងមានការកើនឡើង និងការសន្សំរយៈពេលវែងសម្រាប់ប្រជាជនកម្ពុជា”។
 


លោក ផូ នេត្រ នាយកប្រតិបត្តិផ្នែកទីភ្នាក់ងារអាជីវកម្ម បានសម្តែងការពេញចិត្តថា៖ “ក្នុងនាមជាអ្នកដឹកនាំនៃនាយកដ្ឋានទីភ្នាក់ងារអាជីវកម្ម ខ្ញុំពិតជាមានមោទនភាពខ្លាំងចំពោះអ្នកឯកទេសផែនការហិរញ្ញវត្ថុ និងប្រធានគ្រប់គ្រងផែនការហិរញ្ញវត្ថុរបស់យើង។ ពួកគេបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយគ្រួសារកម្ពុជាជាមួយនឹងការការពារអាយុជីវិតរបស់ពួកគេ និងការសន្សំរយៈពេលវែង៕
 
អំពី ដាយ អុិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អុិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលទទួលបានការវាយតម្លៃកម្រិត A+ ពីទីផ្សារសន្ទស្សន៍តម្លៃ S&P និងបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុន Tokyo Stock Exchange។


 
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាដើម្បី   ផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។
 
* Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៥១ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៥ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០) ។








 

© រក្សាសិទ្ធិដោយ thmeythmey.com