អត្ថបទពាណិជ្ជកម្ម
កាន់តែងាយស្រួល និងកាន់តែរហ័សជាមួយសេវាផ្ទេរប្រាក់ទៅកាន់ប្រទេសថៃតាមរយៈ Hattha Mobile
21, Feb 2022 , 4:59 pm        
រូបភាព
ភ្នំពេញ៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជ មានបណ្តាញធំជាងគេលំដាប់ទី២ ក្នុងប្រទេសកម្ពុជា​ បានសហការជាមួយធនាគារ ក្រុងស្រ៊ី (Bank of Ayudhya PLC)  ប្រទេសថៃ ដើម្បីបន្ថែមនូវមុខងារថ្មីមួយទៀតគឺ សេវាផ្ទេរប្រាក់ភ្លាមៗទៅកាន់ប្រទេសថៃតាមរយៈកម្មវិធី Hattha Mobile ដោយរួមបញ្ចូលប្រព័ន្ធទូរទាត់ភ្លាមៗ Application Program Interface (API)  រវាងធនាគារទាំងពីរ។ 
ជាមួយនឹងមុខងារថ្មីនេះ អ្នកប្រើប្រាស់ Hattha Mobile អាចផ្ទេរប្រាក់ទៅអ្នកទទួលផលដែលមានគណនីនៅ ធនាគារ ក្រុងស្រ៊ី ប្រទេសថៃ បានយ៉ាងរហ័ស​ ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ ហើយវានឹងក្លាយទៅជាជម្រើសដ៏ឆ្លាតវៃសម្រាប់អតិថិជននៃធនាគារទាំងពីរ ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងប្រទេស បានឆាប់រហ័សជាងមុន និងប្រកបដោយទំនុកចិត្ត។
 
អតិថិជនអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ទៅ ២.៥០០ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ជាមួយនឹងកម្រៃសេវាទាបបំផុតត្រឹមតែ ២,៥០ដុល្លារអាមេរិកតែប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ និងអាចផ្ទេរបាន​រហូតដល់ទៅ ១០.០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ 
 
មានត្រឹមតែ Hattha Mobile នៅក្នុងដៃ លោកអ្នកក៏អាចរីករាយជាមួយមុខងារពិសេសៗជាច្រើនផ្សេងទៀតនៅក្នុងកម្មវិធី Hattha Mobile   ដែលអាចសម្រួលដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនប្រភេទរបស់លោកអ្នកបានយ៉ាងល្អប្រសើរ។
 
ដើម្បីជ្រាបព័ត៌មានឱ្យកាន់តែច្បាស់ សូមទំនាក់ទំនងលេខ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦ ឬ  សូម​ចូល​ទៅ​ទំព័រ  Facebook: https://www.facebook.com/HatthaBankPlc ឬ គេហទំព័រ www.hatthabank.com។​
 
អំពី ធនាគារ ហត្ថា
 
បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង២៦ឆ្នាំ ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការទៅជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត ទៅជា ធនាគារ ហត្ថា​ ម.ក។  
 
ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ  Mitsubishi UFJ Financial Group (MUFG)  ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
 
នាពេលបច្ចុប្បន្ននេះ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា ដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com