អន្តរជាតិ
Nightbirde ម្ចាស់បទ «It's Ok» ដែលរៀបរាប់ពីជីវិតខ្លួនឯង បាន​ទទួលមរណភាព
22, Feb 2022 , 7:23 am        
រូបភាព
Nightbirde ឈ្មោះដើម Jane Marcewski បានទទួលមរណភាពក្នុងអាយុ៣១ឆ្នាំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ដោយសារជំងឺមហារីក។

 
Nightbirde មានឈ្មោះល្បីល្បាញ បន្ទាប់ពីនាងបានចូលប្រឡងចម្រៀងក្នុងកម្មវិធី America’s Got Talent ឆ្នាំ២០២១។ នាងបានច្រៀងបទ«It’s OK» ដែលនិពន្ធដោយខ្លួនឯង។ បទនេះ បានបង្ហាញជំនឿជាក់ក្នុងជីវិតរបស់ខ្លួន ជាពិសេសជីវិតរបស់នាងផ្ទាល់ដែលញាំញីដោយសារជំងឺមហារីក។
 
«២ភាគរយ មិនមានសូន្យភាគរយឡើយ»។ នេះជាការលើកឡើងរបស់ Nightbirde បានអះអាងថា ខ្លួនមិនមានបញ្ហាអ្វីនោះឡើយ។ នាងបានបញ្ជាក់ថា៖ «អ្នកមិនអាចរងចាំជីវិតធូរស្រាល ដើម្បីសម្រេចចិត្តស្វែងរកភាពរីករាយនោះទេ»។
 
សំដីរបស់មុតមាំរបស់ Nightbirde ធ្វើឲ្យគណកម្មការរំជួលចិត្តយ៉ាងខ្លាំង រហូតដល់ឲ្យលោក Simon Cowell ចុចប៊ូតុងមាស ឲ្យនាងទៅកាន់វគ្គបន្ត។ ប៉ុន្តែឈានដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Nightbirde មិនអាចប្រឡងបាននោះឡើយ ដោយសារស្ថានភាពមហារីកកាន់តែធ្ងន់ធ្ងរ ហើយការបង្ហាញវត្តមានតាមរយៈវីដេអូផងដែរ ដើម្បីរៀបរាប់ពីស្ថានភាពរបស់ខ្លួន៕
 



© រក្សាសិទ្ធិដោយ thmeythmey.com