ជាតិ
សម្តេច ហ៊ុន សែន៖ ផែទឹកជ្រៅជប៉ុនជួយ ហេតុអ្វីបានជាថាអន្ទាក់បំណុលរបស់ចិន?
22, Feb 2022 , 8:42 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី បានប្រតិកម្មតបទៅនឹងការវិភាគមួយចំនួន ដែលបានលើកឡើងថា កម្ពុជាជាប់អន្ទាក់ បំណុលចិន លើបញ្ហាផែទឹកជ្រៅខេត្តព្រះសីហនុ។ សម្តេចបានប្រតិកម្មបែបនេះ នាពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ។

 
«ផែទឹកជ្រៅជប៉ុនជួយ ហេតុអ្វីបានជាថាអន្ទាក់បំណុលរបស់ចិន»។ សម្តេច ហ៊ុន សែន បានចោទសួរបែបនេះ ដោយចាត់ទុកថា ការវិភាគទាំងនោះ គឺជាការនិយាយបំភាន់សភាពការណ៍។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផែទឹកជ្រៅខេត្តព្រះសីហនុ ដែលកំពុងដំណើរការទំនិញចេញចូល មានការរ៉ាប់រងពីជប៉ុន ដោយជប៉ុនក៏មានភាគហ៊ុនផងដែរ។ 
 
សម្តេចបានអះអាងថា មិនអាចទៅរួចឡើយដែលផែទឹកជ្រៅព្រះសីហនុ ជាប់អន្ទាក់បំណុលចិនដូចករណីនៅស្រីលង្កា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com