អត្ថបទពាណិជ្ជកម្ម
ដូមីណូភីហ្សា បើកសាខាថ្មីទី៩ នៅបុរីប៉េងហួតបឹងស្នោ និងមានការបញ្ចុះតម្លៃ ៥0ភាគរយ លើភីហ្សាគ្រប់រសជាតិ
22, Feb 2022 , 3:39 pm        
រូបភាព
ភ្នំពេញ៖ ហាងដូមីណូភីហ្សា ដែលជាភីហ្សាល្បីលំដាប់លេខ១ មកពីសហរដ្ឋអាមេរិក បានបើកដំណើរការសាខាថ្មីមួយទៀត នៅថ្ងៃទី២២ កម្ភៈ ២០២២នេះ នៅក្នុងបុរីប៉េងហួតបឹងស្នោ (ខណ្ឌច្បារអំពៅ)តាមបណ្តោយផ្លូវ CLASTER ផ្ទះលេខ១៩០-១៩២។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ នេះ ហាងដូមីណូភីហ្សាមានសាខាចំនួន ៩ នៅកម្ពុជា។ រហូតមកដល់ពេលនេះ ដូមីណូភីហ្សាមានច្រើនជាង ១៨ ០០០ សាខានៅជុំវិញពិភពលោក។
 


លោក គួច សុខលី អគ្គនាយកក្រុមហ៊ុន YINKOK FOOD CORP ជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំ ដែលបាននាំចូល និងបើកដំណើរការហាងដូមីណូភីហ្សានៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា៖ «ការបើកដំណើរការសាខាទី៩ នៅក្នុងបុរីប៉េងហួតបឹងស្នោនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមទៀត ក្នុងតំបន់ជុំវិញខណ្ឌច្បារអំពៅ និងពង្រីកខ្លួនឱ្យកាន់តែជិត និងកាន់តែងាយស្រួលដល់អតិថិជន ដែលនិយមចូលចិត្តទទួលទានភីហ្សា និងអាហារសម្រន់ផ្សេងៗរបស់ហាងដូមីណូភីហ្សា។ 


  


លោក គួច សុខលី បានបន្ថែមទៀតថា៖ «បន្ទាប់ពីឆ្លងកាត់ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា អស់រយៈពេលជិត ២ ឆ្នាំកន្លងមកនេះ យើងមានការគិតគូរខ្លាំងក្នុងការរៀបចំសាខាថ្មីរបស់ដូមីណូភីហ្សា នៅបុរីប៉េងហួតបឹងស្នោនេះ ឱ្យឆ្លើយតបទៅនឹងបរិបទកូវីដ-១៩។ បច្ចុប្បន្ននេះ អតិថិជនភាគច្រើនមានទំនោរនិយមចូលចិត្តប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារដល់គេហដ្ឋាន ឬ កន្លែងធ្វើការ ដើម្បីកាត់បន្ថយហារនិភ័យក្នុងការឆ្លងកូវីដ-១៩ ផង និងចំណេញពេលវេលាមិនស្ទះចរាចរណ៍ក្នុងការធ្វើដំណើរផង។ ដូច្នេះហើយទើបដូមីណូភីហ្សា សាខាបុរីប៉េងហួតបឹងស្នោ ផ្តោតសំខាន់លើការផ្តល់សេវាកម្មដឹកជញ្ជូនអាហារដល់ទីតាំងដោយឆាប់រហ័ស និងឥតគិតថ្លៃក្រោម ៣០នាទី ជូនដល់អតិថិជន។



អតិថិជនទាំងអស់អាចកុម្ម៉ង់អាហារតាមរយៈលេខទូរស័ព្ទ 1800 2020 (ហៅទូរស័ព្ទដោយឥតគិតថ្លៃ) និងគេហទំព័ររបស់ Domino's Pizza (www.dominos.com.kh) ក៏ដូចជា App Domino’s Pizza Asia Pacific។ ជាមួយគ្នានេះ អតិថិជនក៏នៅតែអាចមកទទួលទានអាហារដោយផ្ទាល់នៅហាងផងដែរ។ ដោយយើងផ្តោតលើការអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល រួមមានការជូតសម្អាតសម្ភារៈ និងតុកៅអីក្នុងហាងដោយអាល់កុល ការចម្អិនអាហារដោយប្រើកម្តៅ 450°F ប្រកបដោយអនាម័យខ្ពស់ ហើយបុគ្គលិកគ្រប់ផ្នែកសុទ្ធតែពាក់ម៉ាសការពារ និងបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ៗគ្នា»។ 
 
ក្នុងឱកាសដ៏ពិសេសនេះផងដែរ ហាងដូមីណូភីហ្សា ក៏មានការផ្តល់ជូនពិសេសបំផុតដល់អតិថិជន ដោយមានការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ លើភីហ្សាគ្រប់រសជាតិ រយៈពេល ២សប្តាហ៍ពេញ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមតាមដាន Facebook Page Domino’s Pizza ឬ ទូរស័ព្ទទៅកាន់លេខ 1800 2020៕





ផែនទី Google Map https://goo.gl/maps/7CmZpaAX7UhkF6xq5
 
អំពីដូមីណូភីហ្សា
ហាងដូមីណូភីហ្សា(Domino’s  Pizza) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ ដោយលោក Tom Monaghan។ គិតមកដល់ឆ្នាំ២០២២ នេះ ហាងដូមីណូភីហ្សា មានសាខាច្រើនជាង ១៨ ០០០ ហាងនៅទូទាំងពិភពលោក។ ក្រុមហ៊ុន YINKOK FOOD CORP បានទិញសិទ្ធិអាជីវកម្មរបស់ហាងដូមីណូភីហ្សា មកបើកដំណើរការនៅកម្ពុជា និងមានសាខាសរុបចំនួន ៩ ទាំងនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប រួមមានសាខាបឹងកេងកង ស៊ីធីម៉ល IFL ភ្នំពេញថ្មី ផ្សារដើមថ្កូវ ទួលគោក ពោធិ៍ចិនតុង The Heritage Walk ខេត្តសៀមរាប និងសាខាថ្មីទី ៩ នៅបុរីប៉េងហួតបឹងស្នោនេះ។ ហាងដូមីណូភីហ្សា មានជម្រើសភីហ្សាឈ្ងុយឆ្ងាញ់ពិសេសច្រើនរសជាតិ ជាមួយនឹងសំបកភីហ្សាដល់ទៅ៥ប្រភេទ ដោយចម្អិនប្រើកម្តៅ 450°F តាមរូបមន្តស្តង់ដារដើមពីសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ដូមីណូភីហ្សាក៏មានលក់អាហារសម្រន់ជាច្រើន រួមមានស្លាបមាន់ នំប៉័ងខ្ទឹមស ឈីសស្ទីក ស៊ីណាស្ទីក និងភេសជ្ជៈផ្សេងៗទៀតផងដែរ។
 






(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com