បទសម្ភាសន៍
អត្ថបទពាណិជ្ជកម្ម
កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៧ គ្រោងប្រារព្ធធ្វើឡើង ខណៈដែលទីផ្សារអចលនទ្រព្យក្នុងស្រុកកាន់តែមានភាពរឹងប៉ឹងឡើង
23, Feb 2022 , 4:52 pm        
រូបភាព
ក្រុមអ្នកវិភាគជំនាញបានលើកឡើងថា អតិថិជនក្នុងស្រុក បាននិងកំពុងជំរុញឱ្យមានសន្ទុះទីផ្សារអចលនទ្រព្យនៅកម្ពុជា ដើម្បីសម្របទៅតាមការពេញនិយម និងតម្រូវការក្នុងស្រុក។ ពិធីពិសារភោជនាហារពេលល្ងាច សម្រាប់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត គ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានផ្សាយផ្ទាល់ តាមប្រព័ន្ធ AsiaPropertyAwards.com និងបណ្តាញជាដៃគូផ្សេងៗទៀត។ ការបើកទទួលការចុះឈ្មោះ និងទទួលឈ្មោះក្រុមហ៊ុនអចលនទ្រព្យ ចូលរួមក្នុងកម្មវិធី បើកចំហចំពោះសាធារណជនទូទៅ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
 
ភ្នំពេញ៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ - យោងតាមក្រុមអ្នកវិភាគ សន្ទុះនៃតម្រូវការក្នុងស្រុកកំពុងតែមានការងើបឡើងវិញ ដែលជាកម្លាំងចលករមួយ ជំរុញដល់សកម្មភាពអចលនវត្ថុនៅប្រទេសកម្ពុជា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងខិតទៅជិតការស្តារឡើងវិញ នៃសេដ្ឋកិច្ច ជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំង មានសន្ទុះកើនឡើងយ៉ាងខ្លាំង នៅទូទាំងផ្ទៃប្រទេស។ នេះគឺជាដំណឹងដ៏ល្អមួយ នៅពេលដែលកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ត្រូវបានរំពឹងយ៉ាងខ្លាំងថា នឹងវិលត្រឡប់មកជាថ្មីម្តងទៀត នៅក្នុងពិធីពិសាភោជនាហារពេលល្ងាច សម្រាប់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត ដែលនឹងប្រារព្ធធ្វើឡើង ដោយមានការចូលរួមដោយផ្ទាល់ ប្រកបដោយសុវត្ថិភាព នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាថ្ងៃសុក្រ ទី២៦ ខែសីហាខាងមុខនេះ ។
 


ក្រុមអ្នកវិភាគ បានប្រាប់ទស្សនាវដ្ដីអចលនទ្រព្យ PropertyGuru (PropertyGuruProperty Report) ដែលជាទស្សនាវដ្ដីផ្លូវការ សម្រាប់ពានរង្វាន់នេះថា អតិថិជនក្នុងស្រុកដែលស្វែងរកការលក់រហ័ស ដើម្បីទទួលបានផលចំណេញច្រើន បានបង្វែរការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវិស័យអចលនទ្រព្យនាឆ្នាំកន្លងទៅ បន្ទាប់ពីមានការកើតឡើងនូវជំងឺរាតត្បាតសកល ។ ជាលទ្ធផល ទីផ្សារកម្ពុជា បានរក្សាកំណើនកាន់តែមានភាពប្រសើរឡើង និងប្រកបដោយនិរន្តរភាព ដោយអ្នកអភិវឌ្ឍបានទម្លាក់តម្លៃ ក្នុងកម្រិតមួយយ៉ាងសមរម្យ និងផ្តល់ជូននូវជម្រើសបន្ថែម តាមតម្រូវការរបស់អតិថិជន ដូចជាទៅលើការរចនាម៉ូត និងការបំពាក់គ្រឿងបរិក្ខារ ស្របទៅតាមការពេញនិយមបែបខ្មែរជាដើម។
 
អ្នកស្រី គីម គិនកេសា ប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងទីប្រឹក្សា CBRE Cambodia និងជាសមាជិកដ៏មានកិត្យានុភាព នៃគណៈកម្មការឯករាជ្យនៃពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru បានប្រាប់ទស្សនាវដ្តីថា៖ «អតិថិជនក្នុងស្រុក កំពុងក្លាយជាចំណែកដ៏ធំមួយ របស់អ្នកទិញនាពេលនេះ។ អ្វីដែលយើងកំពុងមើលឃើញ គឺថាកាលពីមុន អគារខុនដូមួយចំនួន គឺសម្រាប់តែអតិថិជនជាជនជាតិចិនប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ កំពុងតែមានការផ្លាស់ប្តូរការរចនាម៉ូត ឬលក្ខខណ្ឌនៃការប្រគល់ផ្ទះ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញចំពោះអ្នកទិញក្នុងស្រុកថែមទៀត» ។
 


ដោយសារតែកត្តាសុទិដ្ឋិនិយមបែបនេះហើយ ទើបបានជំរុញឱ្យអ្នករៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru  ស្វែងរកអ្នកអភិវឌ្ឍ និងគម្រោងដែលល្អ និងរឹងមាំបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់វគ្គ edition ឆ្នាំ២០២២ របស់កម្មវិធី។
 
·         ក្រុមអ្នកវិភាគជំនាញបានលើកឡើងថា អតិថិជនក្នុងស្រុក បាននិងកំពុងជំរុញឱ្យមានសន្ទុះទីផ្សារអចលនទ្រព្យនៅកម្ពុជា ដើម្បីសម្របទៅតាមការពេញនិយម និងតម្រូវការក្នុងស្រុក
·         ពិធីពិសាភោជនាហារពេលល្ងាច សម្រាប់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត គ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានផ្សាយផ្ទាល់តាមប្រព័ន្ធ AsiaPropertyAwards.com និងបណ្តាញជាដៃគូផ្សេងៗទៀត។
·         ការបើកទទួលការចុះឈ្មោះ និងទទួលឈ្មោះក្រុមហ៊ុនអចលនទ្រព្យចូលរួម ក្នុងកម្មវិធី បើកចំហចំពោះសាធារណជនទូទៅ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២។
 


កាលបរិច្ឆេទសំខាន់ៗសម្រាប់វគ្គ edition ឆ្នាំ ២០២២ មានដូចជា៖
ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ - បើកទទួលការចុះឈ្មោះ
ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ - បិទឈប់ទទួលការចុះឈ្មោះ
ថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ - ការចុះទស្សនកិច្ចពិនិត្យដល់កន្លែងផ្ទាល់
ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ - ការវិនិច្ឆ័យចុងក្រោយ
ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ - ពិធីលៀងសាយភោជន៍ និងប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ
ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ – ពិធីលៀងសាយភោជន៍វគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់នៅទីក្រុងបាងកក ប្រទេសថៃ។
 
ការបញ្ជូនឈ្មោះក្រុមហ៊ុន ពីបញ្ជីចុះឈ្មោះជាសាធារណៈ និងជាផ្លូវការ ពីបណ្តាក្រុមហ៊ុននិងគម្រោងដែលមានសិទ្ធិចូលរួម នឹងត្រូវបានទទួលនៅលើអាសយដ្ឋានអ៊ីម៉ែលនេះ៖AsiaPropertyAwards.com/nominations
 
ពានរង្វាន់បើកទទួលយកការប្រកួត រួមមានពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍ ការអភិវឌ្ឍ និងការឌីហ្សាញល្អបំផុត រួមជាមួយនឹងការទទួលស្គាល់ពិសេស។ នៅឆ្នាំនេះ អ្នកអភិវឌ្ឍអាចចូលរួមការប្រកួតប្រជែង ក្នុងប្រភេទអភិវឌ្ឍន៍លំនៅឋានឆ្នេរសមុទ្រថ្មីៗ ល្អបំផុតដោយសម្រាំងយកតែ ខុនដូ អាផាតមិន គេហដ្ឋាន និងវីឡាប្រណិត បំផុតនៅក្នុងតំបន់សក្តានុពលនៃក្រុងព្រះសីហនុ និងកំពតប៉ុណ្ណោះ។
 


កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៧ នឹងប្រព្រឹត្តទៅ ដោយអនុលោមតាមវិធានការសុវត្ថិភាព រួមមានការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ការស្កែន QR ការពិនិត្យកម្តៅ ការអនុវត្តអនាម័យដៃ ការរក្សាគម្លាតសុវត្ថិភាព និងការបាញ់សម្លាប់មេរោគជាប្រចាំ។ ព្រឹត្តិការណ៍នេះ នឹងត្រូវផ្សាយបន្តផ្ទាល់ ក្នុងពេលដំណាលគ្នា នៅលើ AsiaPropertyAwards.com/tv-podcast និងបណ្តាញផ្លូវការនៅលើបណ្តាញ Facebook, LinkedIn និង YouTube ។
 
ការដើរតាមគន្លងជោគជ័យចាស់ ម្ចាស់ជ័យលាភីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងមានសិទ្ធិប្រកួតប្រជែង ដណ្តើមពានរង្វាន់កិត្តិយស «ជ័យលាភីឆ្នើមបំផុតប្រចាំអាស៊ី» ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រ ផ្លូវការ PropertyGuru លើកទី១៧ ដែលនឹងរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៩ ខែធ្នូ។ បេក្ខជនជាប់វគ្គប្រកួតផ្តាច់ព្រ័ត្រ នឹងដើរតាមគន្លងជោគជ័យរបស់ ក្រុមហ៊ុន Urbanland ដែលបានឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍល្អបំផុតកាលពីឆ្នាំមុន នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៦ និងបានតំណាងឱ្យប្រទេសកម្ពុជា ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី១៦ ទៅលើពានង្វាន់ចំនួនបួនប្រភេទ។
 
កញ្ញា កឹម ស៊ីថេន នាយិកាផ្នែកលក់នៃក្រុមហ៊ុនអឺបេនលែនបានឲ្យដឹងថា៖ «យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែងដែលបានទទួលនូវពានរង្វាន់ដល់ទៅ 7 សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន (Urbanland) យើងខ្ញុំគឺគម្រោង បុរីចន្ទគីរី។ ទស្សន:វិស័យរបស់យើងខ្ញុំគឺចង់ធ្វើឲ្យជីវិតរស់នៅរបស់អ្នករស់នៅកាន់តែប្រសើរជាងមុនចាប់ផ្តើមពី ទីកន្លែងមួយ និងសហគមន៍មួយ ហើយយើងខ្ញុំក៏ប្តេជ្ញាថានឹងចូលរួមលើកតម្កើងស្តង់ដារក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរបន្តទៅទៀត ជាពិសេសផ្តោតទៅលើ គុណភាព ភាពធន់ និងការរចនា ដែលមានស្តែងតាមគម្រោងនានាដែលយើងខ្ញុំបានអភិវឌ្ឍ និងរចនាកន្លងមក»។
 
លោក កឹម ស៊ីធិន ដែលជានាយកផ្នែកលក់នៅ Urbanland បានមានប្រសាសន៍ថា៖ «យើងមានកិត្តិយសណាស់ ដែលបានឈ្នះពានរង្វាន់ចំនួន ៧ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានដំបូងគេរបស់យើង គឺគម្រោងព្រែកចន្ទគិរី (Chankiri Palm Creek) រួមទាំងពានរង្វាន់ «អ្នកអភិវឌ្ឍល្អបំផុត» ពីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru ផងដែរ។ ចក្ខុវិស័យរបស់យើង គឺដើម្បីផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជននៅកម្ពុជា កន្លែងមួយ សហគមន៍មួយ ហើយយើងប្តេជ្ញា និងបន្តលើកកម្ពស់ស្តង់ដារ ទាំងលើគុណភាព ភាពរឹងមាំ និងទឹកដៃដ៏ពិសេស នៅក្នុងការអភិវឌ្ឍរបស់យើងឲ្យកាន់តែប្រសើរថែមទៀត»។
 
ថ្លែងក្នុងនាមគណៈកម្មការឯករាជ្យ លោក សន សៀប (Sorn Seap) ដែលជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីពិភាក្សាតុមូលសារព័ត៌មាន ដែលដាក់សម្ពោធជាផ្លូវការ នូវពានរង្វាន់វគ្គ edition ប្រចាំឆ្នាំ២០២២ នៅកម្ពុជា នាថ្ងៃទី ២៣ខែកុម្ភៈ បានចែករំលែកព័ត៌មានថ្មីៗ អំពីទីផ្សារអចលនទ្រព្យក្នុងស្រុក ក៏ដូចជាកាលបរិច្ឆេទនៃការចូលរួម ក្នុងកម្មវិធីពានរង្វាន់នេះ ពីសារធារណជន និងប្រភេទនៃពានរង្វាន់។
 
លោក Paul Ashburn ដែលជាប្រធានត្រួតពិនិត្យផ្លូវការ ផ្នែកពានរង្វាន់ ប្រចាំក្រុមហ៊ុនអចលនទ្រព្យ HLB Real Estate Group ក៏បានចូលរួមផងដែរ តាមរយៈសារជាវីដេអូពីទីក្រុងបាងកក ដើម្បីបង្ហាញអំពីភាពជឿជាក់ ភាពយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព នៃដំណើរការវិនិច្ឆ័យរបស់គណៈកម្មការ។ លោក Jules Kay អ្នកគ្រប់គ្រងទូទៅ នៃការរៀបចំកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យ PropertyGuru បានសម្តែងការគាំទ្រ ដល់អ្នករៀបចំកម្មវិធីតុមូល និងអំណរគុណ ដល់អ្នកចូលរួមផងដែរ។
 


ពិធីពិសាភោជនាហារសម្រាប់ពានរង្វាន់ជ័យលាភីឆ្នើមបំផុត បន្ទាប់ពីកិច្ចប្រជុំតុមូលជាមួយសារព័ត៌មាន ជ័យលាភី ម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ព ជា PropertyGuru ឆ្នាំ២០២១ លើកទី ៦ បានមកជួបជុំគ្នាដោយសុវត្ថិភាពក្នុងថ្ងៃតែមួយ នៅក្នុងពិធីពិសាភោជនាហារ សម្រាប់ម្ចាស់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ។
 
នៅក្នុងវគ្គ edition នៃពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru កាលពីឆ្នាំមុន ពិធីពិសាភោជនាហារនៃពិធីប្រគល់ពានរង្វាន់ ត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធអនឡាញ ដែលបានចាក់ផ្សាយនៅលើប្រព័ន្ធ AsiaPropertyAwards.com និងវេទិកាឌីជីថលជាច្រើន ជាមួយនឹងការចាក់ផ្សាយព្រឹត្តិការណ៍សំខាន់ៗ នៅលើបណ្តាញ History Channel ។ អ្នកអភិវឌ្ឍ និងគម្រោងដែលរឹងមាំ និងល្អបំផុតប្រចាំប្រទេស បានទទួលងារដ៏មានកិត្យានុភាព លើពានរង្វាន់ចំនួន ១៩ ប្រភេទ រួមទាំងពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំផងដែរ។ ពានរង្វាន់នោះត្រូវបានប្រគល់ជូនលោកស្រី ច័ន្ទ ខេធើរីន ដែលជានាយិកាក្រុមហ៊ុន Goldfame Group និងជាស្ថាបនិក និងនាយិកាប្រតិបត្តិ Urban Village & Factory Phnom Penh ជាស្ត្រីដំបូងគេបង្អស់ដែលបានទទួលងារនេះ។
 
នៅឆ្នាំ ២០២១ កម្មវិធីពិសាភោជនាហារប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru ត្រូវបានប្រារព្ធធ្វើឡើងជាបន្តបន្ទាប់តាមប្រព័ន្ធអនឡាញ រាប់បញ្ចូលទាំងពានរង្វាន់នៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកាក្នុងឆ្នាំកន្លងទៅ ដែលមានចំនួនអ្នកចូលទស្សនា រួមទាំងអ្នកវិនិយោគអចលនទ្រព្យផងដែរ ជាង ៤៣៧ ០០០ដង ក្នុងរយៈពេលត្រឹមតែ ២ ខែ នៅទូទាំងពិភពលោក។
 


រៀបចំដោយក្រុមហ៊ុន PropertyGuru Group ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៧ ឆ្នាំ២០២២ មានការឧបត្ថម្ភគាំទ្រពីម៉ាកល្បីៗ ក្នុងវិស័យឧស្សាហកម្មនេះ រួមទាំងទស្សនាវដ្តីអចលនទ្រព្យផ្លូវការ PropertyGuru Property Report ដៃគូផ្លូវការ ទីភ្នាក់ងារ Two Way PR និងប្រធានត្រួតពិនិត្យផ្លូវការ HLB ។
 
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលមកកាន់អាសយដ្ឋាន៖[email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖AsiaPropertyAwards.com
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com