អត្ថបទពាណិជ្ជកម្ម
វណ្ណដា និងថេណា ជាតារាងចម្រៀងកម្ពុជាមានប្រជាប្រិយភាពបំផុត នៅលើកម្មវិធីស្ដាប់ចម្រៀង Spotify
24, Feb 2022 , 10:27 am        
រូបភាព
 រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ៖ ដើម្បីអបអរខួបមួយឆ្នាំ នៃការមានវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Spotify បានចេញផ្សាយទិន្នន័យថ្មីមួយ ដែលបង្ហាញថា តារាចម្រៀងរ៉េប វណ្ណដា បានស្ថិតនៅកំពូលតារាងនៃតារាចម្រៀងក្នុងស្រុក ដែលមានអ្នកស្តាប់ច្រើនបំផុត និងជាតារាចម្រៀងកម្ពុជា ដែលមានអ្នកស្តាប់ច្រើនបំផុតនៅបរទេស ជាពិសេសនៅសហរដ្ឋអាម៉េរិក ឥណ្ឌូណេស៊ី និងប្រទេសថៃ។
 
Spotify ក៏ជាភ្លែតហ្វមស្តាប់ចម្រៀងដ៏មានប្រជាប្រិយភាពផងដែរ សម្រាប់អ្នកគាំទ្ររបស់តារាចម្រៀង និងអ្នកនិពន្ធ ថេណា ដែលតារារូបនេះ បានក្លាយជាតារាចម្រៀងកម្ពុជា ដែលមានអ្នកស្តាប់ច្រើនជាងគេទី២។ ចាប់តាំងពីក្រុមហ៊ុន Spotify បានដាក់ដំណើរការ សេវាស្តាប់ចម្រៀងរបស់ខ្លួនក្នុងប្រទេសកម្ពុជាមក ចំនួនចម្រៀងរបស់គាត់ ដែលត្រូវបានគេចាក់ស្តាប់តាមអនឡាញ បានកើនឡើងជិតទ្វេដង។
 
ប្រជាពលរដ្ឋកម្ពុជា ក៏បានចាក់ស្តាប់ចម្រៀងរបស់ លោក ស៊ិន ស៊ីសាមុត ផងដែរ ដែលគាត់បានក្លាយជាដែលតារាចម្រៀង ដែលមានអ្នកស្តាប់ច្រើនជាងគេលំដាប់ទី៣ នៅកម្ពុជា។ ចម្រៀងរបស់លោក ដែលមានចំណងជើងថា “ម៉ាពីនក” គឺជាបទចម្រៀងរបស់កម្ពុជា ដែលមានអ្នកស្តាប់ច្រើនបំផុត នៅលើភ្លែតហ្វមស្តាប់ចម្រៀងរបស់ក្រុមហ៊ុន Spotify នៅឆ្នាំ២០២១។ ក្រៅពីនេះ តារាងចម្រៀងដែលជាប់ចំណាត់ថ្នាក់ទី៤ បានទៅលើលោក ម៉ានិត និងទី៥ បានទៅលើក្រុម Smallworld Smallband។
 
លោក Niklas Lundberg ប្រធានផ្នែកទីផ្សារថ្មី (New Markets) នៃក្រុមហ៊ុន Spotify បានមានប្រសាសន៍ថា៖ «ចាប់តាំងពីដាក់ដំណើរការ សេវាស្តាប់ចម្រៀងក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក យើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅខ្លាំង ក្នុងប្រទេសកម្ពុជាពីអ្នកប្រើប្រាស់ និងសិល្បករ សិល្បការនី។ វាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលឃើញថា ភ្លែតហ្វមរបស់យើង ទាក់ទាញសិល្បករសិល្បការី និងទស្សនិកជនក្នុងស្រុក ហើយផ្តល់ឱកាសបន្ថែមទៀត ដល់តារាចម្រៀងកម្ពុជា ឱ្យទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ»។


 
នៅលើឆាកអន្តរជាតិវិញ តារាចម្រៀងបរទេសដែលមានអ្នកស្តាប់ច្រើនជាងគេបំផុត គិតចាប់ពីការដាក់ដំណើរការសេវាស្តាប់ចម្រៀងអនឡាញ របស់ក្រុមហ៊ុន Spotify គឺក្រុម BTS, Justin Bieber, Taylor Swift, Olivia Rodrigo និង Ariana Grande។ បទដែលទទួលបានការស្តាប់ច្រើនជាងគេចំនួន៥ ក្នុងប្រទេសកម្ពុជារួមមាន STAY ដែលច្រៀងដោយតារាចម្រៀង Justin Bieber និងក្រុម The Kid LAROI បទ Drivers License បទ Good 4 U និង Deja Vu ដែលច្រៀងដោយ Olivia Rodrigo និងបទ Double Take ដែលច្រៀងដោយ dhruv។ ក្រៅពីនេះ ចម្រៀងរបស់ក្រុម BTS និងរបស់តារាចម្រៀង Giveon ក៏មានអ្នកស្តាប់ច្រើនផងដែរ។
 
អ្នកនាង Julia Levander ប្រធានផ្នែកទំនាក់ទំនងទទួលបន្ទុកទីផ្សារថ្មី របស់ក្រុមហ៊ុន Spotify ថ្លែងថា៖ «ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដែលក្រុមហ៊ុន Spotify ចូលក្នុងទីផ្សារកម្ពុជា មានការបង្ហាញចំណាប់អារម្មណ៍ស្តាប់ចម្រៀង ទាំងចម្រៀងរបស់តារាងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ដោយតារាចម្រៀង វណ្ណដា ក្រុមតន្រ្តី BTS និងក្រុម BLACKPINK កំពុងស្ថិតនៅក្នុងបញ្ជីដែលមានអ្នកស្តាប់ច្រើនបំផុត រួមជាមួយតារាងចម្រៀងផ្សេងទៀត ដូចជា Justin Bieber, Taylor Swift និង Olivia Rodrigo។ យើងសម្លឹងឆ្ពោះទៅរកការបន្តការតភ្ជាប់អ្នកគាំទ្រ ជាមួយតារាចម្រៀងដែលពួកគេស្រលាញ់ និងផ្តល់ជូនសិល្បករ និងសិល្បការី ក្នុងស្រុកនូវឧបករណ៍ និងគំនិត ដែលអាចផ្តល់លទ្ធភាពឱ្យពួកគេចាប់យកទស្សនិកជនថ្មី»។
 
ក្រៅពីអាចចូលស្តាប់ចម្រៀងបាន តាមរយៈគណនី Spotify មិនគិតថ្លៃ និងគណនី Spotify គិតថ្លៃ ប្រជាពលរដ្ឋកម្ពុជា ក៏អាចចូលទៅកាន់មុខងារ ដែលទើបនឹងដាក់ដំណើរការថ្មីមួយផងដែរ នោះគឺ “Lyrics” ដែលជាផលិតផលថ្មីសាមញ្ញ និងអាចចែករំលែកបាន ដែលអាចឱ្យអ្នកប្រើប្រាស់ ចូលទៅយកអត្ថបទចម្រៀងដែលពួកគេចូលចិត្តដោយផ្ទាល់ នៅក្នុងកម្មវិធី Spotify។ អត្ថបទចម្រៀងល្បីៗ អាចរកបានជាភាសាដើមរបស់បទចម្រៀងទាំងនោះ រួមទាំងអត្ថបទចម្រៀងភាសាខ្មែរផងដែរ៕
 
អំពីក្រុមហ៊ុន Spotify Technology S.A.
 
ក្រុមហ៊ុន Spotify គឺជាក្រុមហ៊ុនផ្តល់សេវាជាវតន្ត្រីស្តាប់អនឡាញ ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៤០៦លាននាក់ និងមានអ្នកជាវសេវាបង់ប្រាក់ (Premium Subscribers) ចំនួន ១៨០លានគណនី។ ដោយមានវត្តមានក្នុងទីផ្សារចំនួន១៨៤ នៅទូទាំងពិភពលោក មានផតខាសត៍ (podcast) ជាង ៣,៦លាន និងមានចម្រៀងជាង ៧២លានបទ ក្រុមហ៊ុនបានផ្លាស់ប្តូររបៀបស្តាប់តន្ត្រី និងផតខាសត៍របស់អ្នកស្តាប់៕
 
Full data: 
Most played local artists
VannDa
Tena
Sinn Sisamouth
Manith
Smallworld Smallband
ស៊ិន ស៊ីសាមុត
Tempo Tris
Songha
លោក ខេម
Ros Serey Sothea
 
Most played Cambodian artists in and outside of Cambodia 
VannDa
Sinn Sisamouth
We the Commas
Ros Serey Sothea
Pan Ron
Laura Mam
ម៉ៅ វុធ
Tempo Tris
Lil Rich
Ritchy
 
Most played songs by Cambodian artist in Cambodia 
VannDa - Catch Me If You Can
Master Kong Nay, VannDa - Time To Rise (feat. Master Kong Nay)
Tena - ខ្យល់ត្រជាក់
VannDa - Queen Bee
Sophia Kao, Tena - Ongvor
VannDa - SOLO
VannDa - Move On
VannDa - Sorrow
VannDa - Hit the Road
VannDa - SKULL (IF I DIE)
 
Most played artists in Cambodia 
BTS
Justin Bieber
Taylor Swift
Olivia Rodrigo
Ariana Grande
The Weeknd
Vannda
BLACKPINK
Doja Cat
Ed Sheeran
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com