អត្ថបទពាណិជ្ជកម្ម
ទំនើបមែន! រថយន្ត The New Range Rover សេរីថ្មីបំពាក់នូវប្រព័ន្ធបន្សុទ្ធខ្យល់ ដែលអាចកាត់បន្ថយហានិភ័យវីរុស Covid-19
25, Feb 2022 , 12:12 pm        
រូបភាព
The New Range Rover ត្រូវបានគេឱ្យឈ្មោះថាជាកំពូលរថយន្តSUVដែលប្រណិត និងល្អផ្ដាច់គេប្រចាំឆ្នាំ វាមើលទៅសាមញ្ញតែប្រសិនបើលោកអ្នកមើលកាន់តែយូរ គឺកាន់តែទាក់ទាញភ្នែកមែនទែន។ រថយន្ត Range Rover ជំនាន់ទី៥នេះ ទទួលបានការចាប់អារម្មណ៍ជាច្រើនពីអតិថិជន តាមរយៈការផ្លាស់ប្ដូររចនាបទនៃការឌីហ្សាញរូបរាងថ្មី នៅផ្នែកខាងក្រោយ ក៏ដូចជាមុខងារបន្ថែមថ្មី រួមទាំងការបញ្ជាដោយសម្លេងជាមួយAmazon Alexa (អាចប្រើបានតាមតំបន់)។
 
កាលពីថ្មីៗគេបានរកឃើញថាកំពូលរថយន្តនេះបាននាំនូវមុខងារថ្មីមួយ ដែលលេចធ្លោក្នុងចំណោមមុខងារដទៃទៀត គឺការបំពាក់ប្រព័ន្ធបន្សុទ្ធខ្យល់ ដែលវាមានសមត្ថភាពពិសេស ក្នុងការកាត់បន្ថយក្លិន បាក់តេរី ក៏ដូចជាសារធាតុមួយចំនួន ដែលបង្កឱ្យអាលែកហ្ស៊ី មេរោគ Novel coronavirus variants និង (SARS-CoV-2) រួមមានប្រភេទអាល់ហ្វា បេតា ហ្គាម៉ានិងដែលតា។ 


 
ប្រព័ន្ធបន្សុទ្ធខ្យល់នេះ ប្រើប្រាស់បច្ចេកវិជ្ជា nanoe X របស់ Panasonic ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Texcell។ វាមានឥទ្ធិពលរារាំងទៅដល់មេរោគCovid-19 បានរហូតទៅដល់ 91.4ភាគរយ នៅក្នុងផ្ទៃ 6.7 ម៉ែត្រគូប នារយៈពេល8ម៉ោង។ 
 
បច្ចេកវិជ្ជា nanoe X ដែលបានបំពាក់លើរថយន្ត The New Range Rover  ត្រូវបានគេអះអាងថា វាជាបច្ចេកវិជ្ជាចុងក្រោយ និងទំនើបបំផុត មានប្រសិទ្ធភាពជាងជំនាន់មុនៗរបស់វាដល់ទៅ10ដង ដោយប្រើប្រាស់នូវរ៉ាឌីកាល់ hydroxyl (OH) រាប់ពាន់លានដែលរុំព័ទ្ធក្នុងម៉ូលេគុលទឹក។ រ៉ាឌីកាល់ OH ទាំងនេះអាចជួយរារាំងការលូតលាស់ពីប្រូតេអ៊ីនរបស់វីរុស និងបាក់តេរីបាន។
 
បន្ថែមពីលើបច្ចេកវិជ្ជា nanoe X រថយន្តThe New Range Rover ក៏មានភ្ជាប់មកជាមួយប្រព័ន្ធបន្សុទ្ធខ្យល់ PM2.5 ដើម្បីបង្កើនគុណភាពខ្យល់ឱ្យកាន់តែប្រសើរផងដែរ។


 
សម្រាប់លោកអ្នកដែលកំពុងស្វែងរករថយន្តប្រណិត និងមានអនុភាពក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ សូមជ្រើសយកកំពូលរថយន្តSUV The New Range Rover សេរីថ្មីនេះ លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះ ដែលពុំធ្លាប់មានពីមុនមកសម្រាប់ការបើកបរ។ 
 
Jaguar Land Rover Cambodia ដែលជាក្រុមហ៊ុនរបស់ RMA Cambodia និងជាភ្នាក់ងារដែលទទួលបានសិទ្ធិផ្ដាច់មុខស្របច្បាប់ ក្នុងការនាំចូលនិងចែកចាយរថយន្តម៉ាក Jaguar និង Land Rover ពីចក្រភពអង់គ្លេសតែមួយគត់ ក្នុងប្រទេសកម្ពុជា។ ឥឡូវនេះក្រុមហ៊ុន បានចាប់ផ្ដើមបើកទទួលការកម្ម៉ង់ហើយ សម្រាប់ម៉ូដែល The New Range Rover ដែលគ្រប់គ្នាប្រាថ្នាចង់បាន។ លោក លោកស្រីអាចធ្វើការកក់ទុករថយន្តក្នុងក្ដីស្រម៉ៃរបស់លោកអ្នកបាន ដោយគ្រាន់តែទូរស័ព្ទមកកាន់លេខ៖ 070 999 111 ឬទំព័រហ្វេសប៊ុកផ្លូវការ Land Rover Cambodia និងគេហទំព័រផ្លូវការ www.landrovercambodia.com
 



សូមចុចទីនេះ ដើម្បីកក់ការបើកបរសាកល្បងនៃរថយន្តម៉ូដែលណាមួយរបស់ Jaguar និង Land Rover ដែលអ្នកពេញចិត្ត។
 

 
 (អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com