អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី ទិញរថយន្តថ្មី MG ZS ជាច្រើនគ្រឿង ដើម្បីសុវត្ថិភាពបុគ្គលិកពេលធ្វើដំណើរ និងនាំទំនិញជូនអតិថិជនកាន់តែទូលំទូលាយ
25, Feb 2022 , 3:19 pm        
រូបភាព
Vattanac Brewery គឺជាក្រុមហ៊ុនដែលកាន់គម្រោងដែលមានតម្លៃ ១៤០ លានដុល្លារអាមេរិក ដែលត្រូវបាន អនុម័តជាផ្លូវការដោយរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍ប្រទេសកម្ពុជាកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០។ បន្ទាប់ពីបានបណ្តាក់ទុនប្រមាណជាង ១៤០ លានដុល្លារអាមេរិកមក ក្រុមហ៊ុន Vattanac Group ដែលមានអាជីវកម្មចម្រុះរួមទាំងការវិនិយោគលើវិស័យ អចលនទ្រព្យ, សួនឧស្សាហកម្ម, ធនាគារ, ភេសជ្ជៈ និងអាហារ, ទីលានវាយកូនហ្គោល, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, គ្រឿងសំណង់, និងការអប់រំ -ល-។
 
ថ្មីៗនេះ ពួកគេបានប្រារព្ធ “ពិធីផលិតស្រាបៀរលើកដំបូង The first brewing ceremony” ដើម្បីបង្ហាញពីការចាប់ផ្តើមការផលិតស្រាបៀរលើដំបូងរបស់ Vattanac Brewery នៅអគារវឌ្ឍនៈកាប់ពីថល ក្នុងទីក្រុងភ្នំពេញ។ Vattanac Brewery គឺកំពុងជម្រុញស្តង់ដារភាពនៃឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា ឱ្យកាន់តែឈានមុខជាមួយនឹង ស្រាបៀរវឌ្ឍនៈ និងស្រាបៀរគ្រុឌ។ ពួកគេកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយមិនភ្លេចជាមួយស្រាបៀរវឌ្ឍនៈនិងស្រាបៀរគ្រុឌគ្រប់ពេលជួបជុំគ្រួសារ មិត្តភក្តិ និងបងប្អូនគ្រប់កម្មវិធីរីករាយ។
 

ដើម្បីបំពេញតម្រូវការ និងការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនស្រាបៀរវឌ្ឍនៈបានទិញរថយន្ត MG ZS ស៊េរីថ្មីប្រមាណជាង ៨០ គ្រឿងពីក្រុមហ៊ុន MG Cambodia ដើម្បីសម្រួលឲ្យក្រុមការងារអាចធ្វើដំណើរបានសុវត្ថិភាព និងនាំយកស្រាបៀរវឌ្ឍនៈ និងស្រាបៀរគ្រុឌដ៏ឈ្ងុយឆ្ងាញ់ជូនអតិថិជនរបស់ពួកគេបានទាន់ពេលវេលា។ ខណៈពេលដែលរថយន្ត MG ZS គឺជារថយន្តដែលកំពុងមានការពេញនិយមជាខ្លាំងនៅកម្ពុជា ជាមួយនឹងការវិវត្តន៍ខ្លួននៃការរចនាបែបថ្មីដ៏ស្រស់ស្អាតនិងទាក់ទាញ ហើយវាមានលក្ខណៈពិសេសច្រើនទាំងការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុងបែបថ្មី ហើយវាក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកបើកបរ និងអ្នករួមដំណើរទាំងអស់។
 


ក្រុមហ៊ុន Vattanac Brewery និង MG Cambodia បានសហការណ៏និងជួយគ្នាទៅវិញទៅមកដើម្បីផ្តល់ជូននូវស្រាបៀរវឌ្ឍនៈ និង ស្រាបៀរគ្រុឌ ដល់អតិថិជនឱ្យបានទាន់ពេលវេលា និងសុវត្ថិភាពខ្ពស់។ ក្រុមហ៊ុន Vattanac Brewery ក៏បានប្ដេជ្ញាថានឹងផលិតនូវស្រាបៀរជាតិ ដែលនឹងឈរនៅលំដាប់ថ្នាក់ខ្ពស់នៃគុណភាព។ ទាំងនេះនឹងត្រូវបានសម្រេចគោលដៅ តាមរយៈការជ្រើសរើសយ៉ាងប្រុងប្រយ័ត្ននៃវត្ថុធាតុដើមនិងគ្រឿងផ្សំល្អៗបំផុតពីជុំវិញពិភពលោក ខណៈពេលដែលពួកគេបានកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់៕
 






(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com