អត្ថបទពាណិជ្ជកម្ម
ការចុះកិច្ចព្រមព្រៀង ដៃគូឧបត្ថម្ភ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងសមាគមក្លិបបាល់ទាត់សៀមរាប​ យូណាយធីត
26, Feb 2022 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ​ឯ.ក បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ដែលមានទីតាំងស្ថិតនៅអគារលេខ ៣៣ ផ្លូវ ២០០៤​ សង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។​ ​
 
សិទ្ធិសីទនេះធ្វើឡើង​ដោយ​មានការ​ចូល​រួមពី​តំណាង​ក្រុមហ៊ុន​ហនុមាន​ ប៊ែវើរីជីស និងសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត និងមានការចូលរួមពីសំណាក់អ្នក​សារពត៌មានតាមប្រព័ន្ធ​អនឡាញ​ផងដែរ។
 
លោក Chas Geschke​ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានគោលបំណងចង់រួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា នៅប្រទេសកម្ពុជា ជាពិសេសគឺកីឡាបាល់ទាត់​ឱ្យ​កាន់​តែ​រីកចម្រើន ។ ដូច្នេះដោយសារមើលឃើញថា ក្លិបបាល់ទាត់ សៀមរាប យូណាយធីតជាក្លិបបាល់ទាត់មួយដែលមានទស្សនៈវិស័យ​វែងឆ្ងាយ ការគ្រប់គ្រងល្អ និងមានកីឡាករពោរពេញ​ដោយ​គុណភាព និងមានសក្ដានុពល ទើបក្រុមហ៊ុនសម្រេច​ចិត្ត​ចុះ​ហត្ថលេខា​ក្នុងនាម​ជាដៃគួរ​សហការ​រយៈពេល ២ឆ្នាំតែម្តង ដើម្បីជាជំនួយគាំទ្រ ដល់ទស្សនៈវែងឆ្ងាយរបស់ក្លិបកីឡាខេត្តសៀមរាប។ 


 
លោក ប៊ួយ ដារី តំណាងសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីតបានមានប្រសាសន៏ថា  ការសម្រេចចិត្តចាប់ដៃគូសហការ និងជួយផ្សព្វផ្សាយជាមួយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដោយសារក្រុមហ៊ុននេះ បានបង្កើត និងកសាងឡើងដោយស្នាដៃកូនខ្មែរ និងមានទីតាំងផលិតនៅប្រទេសកម្ពុជាយើងផ្ទាល់។ វាជាការរួមចំណែកយ៉ាងសកម្ម មួយក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ។ ដោយឡែកថ្នាក់ដឹកនាំ និងក្រុមការងារក្លិបបាល់ទាត់ សៀមរាប យូណាយធីត ផ្ទាល់ក៏ធ្លាប់ បានធ្វើដំណើរទស្សនកិច្ចនៅរោងចក្រផលិតផ្ទាល់ផងដែរ ដោយបានទទួលស្គាល់នូវសង្វាក់ផលិតកម្មរបស់ ហនុមាន ប្រកបដោយស្តង់ដារ និងផ្តោតលើគុណភាពចំពោះមុខដល់អ្នកទទួលទាន។
 
បញ្ជាក់ផងដែរថាក្លិបបាល់ទាត់ សៀមរាប យូណាយធីត (Siem Reap United Football Club) ជាក្លិបបាល់ទាត់អាជីពមួយ ដែលមានមូលដ្ឋានគ្រឹះនៅក្នុងខេត្តសៀមរាប ដែលបានចាប់បដិសន្ធិជាផ្លូវការនៅក្នុង ខែ មករា ឆ្នាំ ២០១៩ ដោយមានលោក លី សេងហួរ ជាស្ថាបនិករបស់ក្លិប និងបានប្រសិទ្ធនាមឈ្មោះកីឡដ្ឋានថា « អេស អរ យូ »  (SRU )។ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត មានស្នាក់ការកណ្ដាលនៅផ្លូវ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ក្រវ៉ាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ កីឡដ្ឋាន អេស អរ យូ បានសាងសង់លើផ្ទែដៃសរុប ២៧.០០០ ម៉ែត្រការ៉េ និងមានទីលាន បាល់ទាត់ ពីរប្រភេទគឺ ទីលានស្មៅធម្មជាតិ (ទំហំ  ៦៨ម * ១០៤ម) ដែលអាចផ្ទុក អ្នកទស្សនាបាន ជិត ៥០០០នាក់ និង ទីលានបាល់ទាត់ស្មៅសប្បនិមិត្ត (ទំហំ ៤០ម * ៦៤ម)។ ទាំងអស់នេះ សរបញ្ជាក់ឲ្យឃើញ ពីភាពផ្លាស់ប្ដូរ នៃសម័យថ្មី ដែលកីឡាបាល់ទាត់ កម្ពុជានឹងកាន់តែរីកចម្រើន និង ឈានទៅកាន់ ឆាកអន្តជាតិ។ ទន្ទឹមនឹងនេះ ទាំងអ្នកគាំទ្រវិស័យបាល់ទាត់ ទាំងអស់ បានទន្ទឹងរង់ចាំនូវ ការផ្លាស់ប្ដូរ ឈ្មោះថ្មីទៅជា កីឡដ្ឋាន « ហនុមាន »  (Hanuman Stadium ) ផងដែរ។ 













(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com