អត្ថបទពាណិជ្ជកម្ម
ការចុះ MOU ភាពជាដៃគូ រវាងក្រុមហ៊ុន ជីហ្គៀ គ្រុប និងធនាគារ ស៊ីអាយអិមប៊ី ទាក់ទងនឹង «ការផ្តល់ហិរញ្ញប្បទាន ដល់តំណាងចែកចាយ»
27, Feb 2022 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR GROUP) ដែលជាក្រុមហ៊ុនសាជីវកម្មចែកចាយគ្រឿងអេឡិចត្រូនិចដ៏លេចធ្លោមួយ ក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាជាដៃគូ លើអនុស្សរណៈយោគយល់គ្នា ក្នុងភាពជាដៃគូ លើការផ្តល់ហិរញ្ញប្បទាន ពីធនាគារ ​​CIMB ដល់តំណាងចែកចាយរបស់ក្រុមហ៊ុន GGEAR GROUP កាលពីធ្ងៃទី២៥ កុម្ភៈ។ តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូនេះ តំណាងចែកចាយ​ទាំងអស់របស់ក្រុមហ៊ុន GGEAR GROUP អាចស្នើសុំហិរញ្ញប្បទាន ពីធនាគារ CIMB សម្រាប់ទុនបង្វិលក្នុងអាជីវកម្ម ជាមួយនឹងលក្ខខណ្ឌសិក្សាឥណទានអនុគ្រោះមួយកម្រិត និងអាត្រាប្រាក់បត់បែនដ៏ល្អប្រសើរ។
 
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក ហុង​ ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ក្នុងនាមជាដៃគូអាជីវកម្មដ៏ល្អមួយរបស់អតិថិជន ធនាគារ CIMB តែងតែប្តេជ្ញាចិត្ត ក្នុងការកសាងវិស័យហិរញ្ញវត្ថុរឹងមាំ និងយូរអង្វែង ដល់អតិថិជន តាមរយៈផលិតផលធនាគារ ប្រកបដោយអត្ថប្រយោជន៍ និងគុណតម្លៃខ្ពស់។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការដៃគូ នាពេលនេះ គឺជាការផ្តោតការយកចិត្តទុកដាក់មួយកម្រិតទៀតរបស់ធនាគារ ​​CIMB ក្នុងការបំពេញតម្រូវការលំហូរទុនបង្វិលក្នុងអាជីវកម្ម ដោយការផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ចាំបាច់ ជាមួយនឹងលក្ខខណ្ឌ និងអត្រាការប្រាក់ល្អប្រសើរ ដល់តំណាងចែកចាយ របស់ក្រុមហ៊ុន GGEAR GROUP។ ដូច្នេះភាពជាដៃគូរបស់ស្ថាប័នទាំងពីរនេះ នឹងជួយគាំទ្រដល់វឌ្ឍនភាពអាជីវកម្មរបស់តំណាងចែកចាយទាំងអស់ ក៏ដូចជាភាពរីកចម្រើនយូរអង្វែងរបស់ក្រុមហ៊ុន GGEAR GROUP និងធនាគារ CIMB ផងដែរ»។
 
ថ្លែងក្នុងកម្មវិធីនេះ លោកឧកញ៉ា សុខ ពិសិដ្ឋ បានមានប្រសាសន៍ថា គោលបំណងសំខាន់នោះគឺ ការផ្ដល់ជូននូវកញ្ចប់ឥណទាន ជាមួយទុនបង្វិល សម្រាប់ធ្វើការប្រើប្រាស់ ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត ទៅលើអាជីវកម្មរបស់តំណាងចែកចាយ នៃក្រុមហ៊ុន GGear Group ដើម្បីអាចធ្វើការប្រកួតប្រជែង ជាមួយតំណាងចែកចាយក្រៅប្រទេស ឬប្រទេសនានាបាន។


 
គួរបញ្ជាក់ផងដែរថា ហិរញ្ញប្បទាន​ ដែលធនាគារ CIMB ផ្តល់ឱ្យតំណាងចែកចាយ របស់ក្រុមហ៊ុន GGEAR GROUP គឺជាប្រភេទឥណទានវិបារូបហ៍ ដែលអតិថិជនជាលក្ខណៈក្រុមហ៊ុនអាចស្នើសុំបាន ទុកជាមុននូវទំហំប្រាក់កម្ចីកំណត់មួយ សម្រាប់ប្រើប្រាស់ជាទុនបង្វិល ក្នុងអាជីវកម្ម ដូចជាទូទាត់ថ្លៃទំនិញ និងសេវាកម្ម ទៅដៃគូជំនួញ ឬអ្នកផ្គត់ផ្គង់ជាដើម ជាមួយនឹងអត្រាការប្រាក់ល្អ ត្រឹមតែ ៧%-៨% ដោយគិតតែទៅលើចំនួនទឹកប្រាក់ និងរយៈពេលប្រើប្រាស់ជាក់ស្តែងប៉ុណ្ណោះ។  នេះគឺជាលើកទីមួយហើយ ដែលធនាគារ CIMB បង្កើតកិច្ចសហប្រតិបត្តិការដៃគូ លើការផ្តល់ហិរញ្ញប្បទាន ដល់អតិថិជនជាលក្ខណៈក្រុមហ៊ុន ដែលជាតំណាងចែកចាយ របស់ក្រុមហ៊ុន GGEAR GROUP ។ ធនាគារ CIMB នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ដើម្បីនាំយកអត្ថប្រយោនជ៍ពាក់ព័ន្ធដទៃទៀត ដល់ដៃគូរបស់ខ្លួន។
 
អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
 
ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
 
ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសទាំង ១០ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។


 
ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​ 
 
ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។
 
ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៤.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់។


 
ក្រុមហ៊ុនជីហ្គៀគ្រុប (GGEAR GROUP)  ជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ ដែលផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចឈានមុខគេ ម៉ាក LG គ្រប់ប្រភេទដែលរួមមាន ឧបករណ៍គ្រឿងអេឡិចត្រូនិចប្រើក្នុងផ្ទះម៉ាស៊ីនត្រជាក់ និងឧបករណ៍កំសាន្តផ្សេងៗទៀត  ហើយយើងក៏បាន ចែកចាយបន្ដដល់ដៃគូអាជីវកម្មរបស់យើងនៅទូទាំងប្រទេស។ លើសពីនេះទៅទៀតយើងបានសហការជាមួយក្រុមហ៊ុនជណ្តើរយន្ដដ៏ល្បីឈ្មោះ HYUNDAI Elevator ដែលបាននាំចូលមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាផងដែរ។ 


 
ក្រុមហ៊ុនជីហ្គៀគ្រុប (GGEAR GROUP) មានរចនាសម្ព័ន្ធ អាជីវកម្មដូចជា GGEAR Trading, GGEAR Commercial, GGEAR Retail, GGEAR Elevator, និង GGEAR Pronith។
 
GGEAR Commercial ជាក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិច ម៉ាក LG, Panasonic, Master Plug, និង Luceco សម្រាប់ដៃគូរអាជីវកម្មរបស់យើងទូទាំងប្រទេស។
GGEAR Commercial ជាក្រុមហ៊ុនតម្លើងប្រព័ន្ធមេកានិច អគ្គីសនី និងទឹក (MEP) ប្រព័ន្ធម៉ាស៊ីនត្រជាក់ខ្នាតធំ ប្រព័ន្ធទូរទស្សន៍ Signage និងម៉ាស៊ីនបោកគក់ម្រាប់អាជីវកម្ម ជាមួយនិងគំរោងធំជាច្រើន។
GGEAR Retail ជាក្រុមហ៊ុនលក់រាយគ្រឿងអេឡិចត្រូនិចដ៏ធំ រួមមាន LG Brandshop, Phum Electronics, និងមជ្ឈមណ្ឌលសេវាកម្ម GGEAR Service Centre។
GGEAR Elevator ជាក្រុមហ៊ុនតម្លើងជណ្តើរយន្ត និង ចំណតរថយន្ដស្វ័យប្រវត្ដិដែលមានតែមួយគត់នៅកម្ពុជា។
និង GGEAR Pronith ដែលជាក្រុមហ៊ុនដែលមានរោងចក្រផលិតទ្វារបង្អួច uPVC ដ៏ប្រណិត និងមានគុណភាពខ្ពស់ របស់យើងនាពេលសព្វថ្ងៃនេះ។
 
ចាប់តាំងពីការកកើតក្រុមហ៊ុនជីហ្គៀដំបូងក្នុងឆ្នាំ ២០១១ រហូតប្រែក្លាយខ្លួនកាន់តែធំទៅជាក្រុមហ៊ុនសម្ព័ន្ធជីហ្គៀគ្រុបនាពេលបច្ចុប្បន្ន យើងបានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ដោយបានបង្កើតការងារយ៉ាងច្រើនជូននិស្សិតបញ្ញាវន្ដក្នុង
ស្រុកគ្រប់ជំនាញ។


 
យើងបានការទទួលស្គាល់ជាសកល នូវវិញ្ញាបនប័ត្រ ISO 9001:2015  លើប្រព័ន្ធគ្រប់គ្រង(Management System) និង ISO 45001:2018 ស្តីពីប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ ដែលជាសមិទ្ធផលរួមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកជីហ្គៀគ្រុបទាំងអស់ ។
 
សមិទ្ធផលទាំងនេះ គឺស្របទៅនិងគុណតម្លៃរបស់យើង ដែលមានដូចជាការលើកទឹកចិត្ដ វិជ្ជាជីវៈ បណ្ដាញទំនាក់ទំនងជាតិនិងអន្ដរជាតិ ទំនួលខុសត្រូវការងារសង្គម និងសេវាកម្មដ៏ល្អប្រសើរជាមួយនិងការយកចិត្ដទុកដាក់ខ្ពស់។
 
(15) ដើម្បីសម្រេចបាននូវចក្ខុវិស័យដ៏មោះមុត យើងប្តេជ្ញាចែករំលែកនូវគុណតម្លៃមូលដ្ឋានគ្រឹះ និងចូលរួមក្នុងវិវឌ្ឃន៍ភាពរបស់មនុស្សជាតិក្នុងបរិបទរស់នៅប្រកបដោយភាពវៃឆ្លាត តាមរយៈអាជីវកម្មចម្បងរបស់យើង ដែលផ្តោតសំខាន់ទៅលើ ពាណិជ្ជកម្មចែកចាយ សេវាកម្មផ្គត់ផ្គង់សំណង់អគារ រោងចក្រផលិតកម្ម និងសេវាកម្មជួសជុលថែរទាំ។









(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com