អត្ថបទពាណិជ្ជកម្ម
TikTok ដាក់ដំណើរការមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលសម្រាប់កម្មវិធី ជាមួយអ្នកបង្កើតមាតិកានៅកម្ពុជា
01, Mar 2022 , 12:25 pm        
រូបភាព
ដោយ: ថ្មីៗ
●    TikTok នឹងសហការជាមួយភាគីពាក់ព័ន្ធ និងក្រុមអ្នកបង្កើតមាតិកាក្នុងស្រុកនៅកម្ពុជាដើម្បីគាំទ្រដល់អក្ខរកម្មឌីជីថល និងបង្កើនការផ្សព្វផ្សាយចំណេះដឹងសុវត្ថិភាពអនឡាញ
●    មជ្ឈមណ្ឌលអក្ខរកម្មឌីជីថលថ្មីនេះ ផ្ដល់ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពចូលទៅកាន់ប្រភពធនធានដ៏សម្បូរបែបក្នុងទីកន្លែងតែមួយដើម្បីពង្រឹងបទពិសោធន៍អនឡាញប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ – TikTok ជាគោលដៅឈានមុខសម្រាប់វីដេអូលើទូរស័ព្ទដៃខ្លីៗ ថ្ងៃនេះបានប្រកាសដំណើរការមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលក្នុងកម្មវិធីទូរស័ព្ទ ប្រភេទបង់ប្រាក់ថ្មី ជាផ្នែកមួយនៃការប្ដេជ្ញាចិត្ដបន្ដជួយដល់អ្នកប្រើប្រាស់យល់ដឹងអំពីពិភពឌីជីថលកាន់តែច្បាស់។

មជ្ឈមណ្ឌលនេះ បើកសម្ពោធដំណាលគ្នាលើកិច្ចសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ បូករួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង Cambodia Academy of Digital Technology ក៏ដូចជាក្រុមអ្នកបង្កើតមាតិកាក្នុងស្រុក ដូចជា LengLeng, JayJay និង Khmerfreelancer នឹងលើកទឹកចិត្ដអ្នកប្រើប្រាស់អោយចុចទៅលើមុខងារពិសេសៗស្ដីពីសុវត្ថិភាពដើម្បីការពារខ្លួនឯង និងអ្នកដទៃក្នុងប្រព័ន្ធអនឡាញ ខណៈទទួលភាពរីករាយជាមួយអត្ថប្រយោជន៍ជាច្រើននៃពិភពឌីជីថល។


https://vt.tiktok.com/ZSec1xjvu/

ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរតាមរយៈការខិតខំរបស់អ្នកពាក់ព័ន្ធក្នុងសង្គមស៊ីវិល មជ្ឈមណ្ឌលអក្ខរកម្មឌីជីថល នឹងបម្រើជាមុខងារច្រកចេញចូលតែមួយ ដែលពង្រឹងដល់គ្រប់សកម្មភាពអប់រំថ្មីៗទាំងអស់របស់ TikTok ស្ដីពីសុខុមាលភាពផ្លូវចិត្ដ ភាពស្ងប់សុខនៅលើអនឡាញ សុវត្ថិភាពអនីតិជន ការប្រកួតប្រជែងអនឡាញដែលអាចបង្កគ្រោះថ្នាក់ និងប្រធានបទអក្ខរកម្មឌីជីថលដទៃទៀត។

មជ្ឈមណ្ឌលក៏នឹងបង្ហាញនូវគន្លឹះអក្ខរកម្មឌីជីថលដោយប្រើប្រាស់វីដេអូ ចំណោទ និងមាតិកាសិក្សាផ្អែកលើសេណារីយ៉ូជាមូលដ្ឋានផងដែរ។ ធនធានទាំងនេះត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយដល់អ្នកប្រើប្រាស់ឱ្យមានភាពឆ្លាតវៃអំពីមាតិកាអនឡាញ ដែលពួកគេជ្រើសរើសប្រឡូកជាមួយ ស្របពេលជាមួយនឹងការបំពាក់ឱ្យពួកគេនូវឧបករណ៍ដើម្បីកត់សម្គាល់ និងរាយការណ៍អំពីព័ត៌មានមិនសមរម្យ បើត្រូវជួបប្រទះ។


https://vm.tiktok.com/ZMLSU75xH/

រួមជាមួយការបើកដំណើរការ មជ្ឈមណ្ឌលនេះ TikTok ក៏នឹងរៀបចំការផ្សាយនូវវីដេអូជាមួយ មជ្ឈមណ្ឌលកម្ពុជា ៤.០ ក៏ដូចជាសហប្រតិបត្ដិការជាមួយក្រុមអ្នកបង្កើតមាតិកាក្នុងស្រុក ដូចជា LengLeng, JayJay និង Khmerfreelancer ដែលនឹងមកពិភាក្សាអំពីរបៀបក្នុងការឆ្លើយតប និងដោះស្រាយមតិអវិជ្ជមាន ក៏ដូចជារបៀបដែលត្រូវបានកំណត់ដើម្បីជំរុញការយល់ដឹងកាន់តែច្រើនអំពីសុខុមាលភាពឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ។

Kyu Kyu Thein ដែលជា Public Policy Manager ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «TikTok ប្ដេជ្ញាចិត្ដពង្រីកវិសាលភាពឌីជីថលសម្រាប់ភាពត្រឹមត្រូវស្របច្បាប់ឱ្យរីកចម្រើន ហើយយើងកំពុងតែបន្ដបំពេញភារកិច្ចដើម្បីពង្រឹងប្រភពធនធានសុវត្ថិភាពរបស់យើងក្នុងការផ្ដល់កិច្ចគាំទ្រ និងពង្រឹងបទពិសោធទាំងនេះ។


https://vt.tiktok.com/ZSevoyxqG/

ជាមួយមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលទើបបើកដំណើរការថ្មីៗនេះ TikTok បានតម្រង់ផ្លូវយើងដើម្បីឱ្យសមស្របតាមតម្រូវការ និងការប្រកួតប្រជែងដ៏វិសេសនៅកម្ពុជា ខណៈផ្ដល់នូវប្រភពដ៏មានអត្ថប្រយោជន៍របស់ឌីជីថលដ៏មានសារសំខាន់ឱ្យកាន់តែទៅកៀកសហគមន៍ក្នុងស្រុកយើងដើម្បីធានាថា ពួកគេមានសមត្ថភាពដើរទាន់បច្ចេកវិទ្យាឌីជីថលដែលកំពុងតែផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយចំពោះលទ្ធផលចូលទៅកាន់ធនធានអក្ខរកម្មឌីជីថល TikTok ក៏បានពង្រឹងវិធានការប្រឆាំងការប្រកួតប្រជែងអនឡាញដែលអាចបង្កគ្រោះថ្នាក់ ដោយប្រើបច្ចេកវិទ្យាដែលក្រើនរំឭកភ្លាមៗដល់ក្រុមការងារសុវត្ថិភាពឱ្យបញ្ឈប់បន្ទាន់នូវរាល់មាតិកាបំពាន ទាក់ទងនឹង hashtags មួយចំនួន ក៏ដូចជា សកម្មភាពការពារទិន្នន័យឯកជនភាព ដែលរឹតត្បឹតការប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) ចំពោះអ្នកប្រើប្រាស់អាយុក្រោម ១៦ឆ្នាំ ដើម្បីធានាផ្ដល់បទពិសោធន៍ឱ្យស័ក្ដិសមនឹងអាយុរបស់ពួកគេ។

សូមចូលទៅកាន់ មជ្ឈមណ្ឌលអក្ខរកម្មឌីជីថល នៅទីនេះ ដើម្បីស្វែងរកបន្ថែមទៀតនូវជម្រើសសុវត្ថិភាពជាច្រើនរបស់ TikTok សម្រាប់កម្ពុជា ៕

(អត្ថបទពាណិជ្ជកម្ម)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com