អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ប្រារព្ធខួបលើកទី២របស់ខ្លួន ដោយមានការផ្ដល់ជូនជាកាដូ និងមានសកម្មភាពសប្បាយរីករាយជាច្រើនដែលកំពុងរង់ចាំលោកអ្នក
01, Mar 2022 , 3:28 pm        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៖ ដើម្បីអបអរសាទរគម្រប់ខួបលើកទី២របស់ខ្លួន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បានចាប់ផ្តើមធ្វើសកម្មភាពជាបន្តបន្ទាប់ក្នុងការផ្តល់ជូនជាកាដូ ក្រៅពីមានការចាប់រង្វាន់ទូរស័ព្ទអាយហ្វូន (iPhone) ហើយ ក៏មានបង្កើតព្រឹត្តិការណ៍មួយនៅផ្សារទំនើបអ៊ីអន២ (AEON Mall 2) ជាន់ទី១ នៅថ្ងៃទី១២ ខែមីនា និងបង្កើតសកម្មភាពសប្បាយសប្បាយជាច្រើនជាមួយអ្នកទាំងអស់គ្នានៅទីនោះ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ក៏គ្រោងនឹងបង្កើតផលិតផលធានារ៉ាប់រងថ្មី ការធានារ៉ាងរងទាយជ្ជទាន និងការធានារ៉ាប់រងដែលមានលក្ខណៈជាក្រុមនៅក្នុងឆ្នាំនេះផងដែរ ក៏ដូចជាការបើកសន្ទរកថានៅតាមសាលារៀន (Campus Speech Plan) ដើម្បីបំពេញតម្រូវការរបស់ក្រុមពលរដ្ឋផ្សេងៗគ្នា និងលើកកម្ពស់នូវគំនិតនៃការគ្រប់គ្រងហិរញ្ញវត្ថុ។
  
ដើម្បីអបអរសាទរខួបគម្រប់២ឆ្នាំ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បានបង្កើតកម្មវិធីមានឱកាសឈ្នះទូរស័ព្ទ iPhone នេះឡើង សម្រាប់អ្នកដែលទិញធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ចាប់ពីថ្ងៃទី១ ខែមីនា នេះទៅ នឹងមានឱកាសទទួលបានទូរស័ព្ទ iPhone ត្រលប់ទៅផ្ទះវិញ។ ម្យ៉ាងវិញទៀតព្រឹត្តិការណ៍អបអរសាទរនេះ នឹងត្រូវប្រារព្ធឡើងនៅផ្សារទំនើបអ៊ីអន២ (AEON Mall 2) នៅថ្ងៃទី១២ ខែមីនា ដូច្នេះសូមចូលរួមកម្សាន្តទាំងអស់គ្នា!


លោក Wayne Yeh ប្រធានក្រុមហ៊ុន Titan Stone Life Insurance Plc. និងក្រុមហ៊ុន Titan Stone Group

លើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងផ្តល់នូវផលិតផលធានារ៉ាប់រងថ្មី ការធានារ៉ាប់រងទាយជ្ជទាន និងការធានារ៉ាប់រងដែលមានលក្ខណៈជាក្រុម ដើម្បីប្រើប្រាស់ផលិតផលច្រើនសម្បូរបែបទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់គ្រប់រូបក្នុងដំណាក់កាលនីមួយៗនៃជីវិត។ ស្របគ្នានេះដែរ ក្រុមហ៊ុនក៏បានដាក់ចេញនូវផែនការធ្វើសន្ទរកថានៅតាមសាលារៀន (Campus Speech Plan) ដោយសង្ឃឹមថានឹងជួយបង្ហាញគំនិតនៃការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវដល់សិស្សនិសិ្សត ដែលអាចឱ្យពួកគេសម្រេចក្តីស្រមៃរបស់ពួកគេតាមរយៈវិធីសាស្រ្តមួយនេះ។
 
លោក Wang, Kuo Chiang នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បានមានប្រសាសន៍ថា បន្ថែមពីលើការផ្តល់ផលិតផលដែលមានគុណភាពខ្ពស់នៅឆ្នាំនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ នឹងសហការជាមួយបណ្តាញកាន់តែច្រើន និងផ្តល់ជូនអ្នកប្រើប្រាស់នូវមធ្យោបាយងាយស្រួលក្នុងការទំនាក់ទំនង។ លើសពីនេះ ក៏មានគម្រោងរៀបចំជាថ្មីក្រុមហ៊ុនមេរបស់ពួកគេ - ទីតាន ស្តូន គ្រុប (Titan Stone Group) និងធនធានក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្កើតសម្ព័ន្ធភាពជាមួយក្រុមហ៊ុនផ្សេងៗទៀត ដូច្នេះពួកគេអាចផ្តល់នូវផលិតផលចម្រុះ និងគុណភាពខ្ពស់ដល់សាធារណជន។


 
លោក Wayne Yeh ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ជឿជាក់យ៉ាងមុតមាំថា ទីផ្សារធានារ៉ាប់រងកម្ពុជានឹងមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំ។ ទោះបីជាអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចនាពេលបច្ចុប្បន្នមានតិចជាង១%ក៏ដោយ តែនេះគឺតំណាងឱ្យទីផ្សារដ៏ធំដែលមិនធ្លាប់មាន។ បន្ទាប់ពីរយៈពេល២ឆ្នាំ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ពិតជាបានឃើញពីការរីកចម្រើននៃទីផ្សារធានារ៉ាប់រង ទោះបីជាមានផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងវិស័យមួយនេះក៏ដោយ។ 
 


ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ នៅតែជា "ដៃគូហិរញ្ញវត្ថុដ៏ល្អបំផុតរបស់អ្នក" ហើយសង្ឃឹមថានឹង "គាំទ្រអ្នកក្នុងការសម្រេចរាល់ក្តីស្រមៃរបស់អ្នក”។ និងក៏សង្ឃឹមថាក្រោយពីមានការគាំទ្រពីអតិថិជន ពួកយើងនឹងអាចសម្រេចបាននូវគោលដៅក្លាយជាម៉ាកយីហោដែលឈានមុខគេនៅក្នុងទីផ្សារកម្ពុជារួមជាមួយនឹងគោលគំនិត "យើងថែរក្សាជីវិតរបស់អ្នក"។
 
ចាប់ពីថ្ងៃទី១ ខែមីនា នេះទៅ ប្រសិនបើលោកអ្នកទិញធានារ៉ាប់រងផ្ទាល់ខ្លួន នោះអ្នកនឹងមានឱកាសទទួលបានទូរស័ព្ទiPhone និងរង្វាន់ជាច្រើនផ្សេងទៀតសម្រាប់គម្រប់ខួប២ឆ្នាំរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍។ កុំភ្លេចទៅចូលរួមកម្មវិធីរបស់ពួកយើងនៅផ្សារទំនើបអ៊ីអន២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះទាំងអស់គ្នា។ រួសរាន់មកចូលរួម និងទទួលបានកាដូជាច្រើន!
 

 លោក Wang Kuo Chiang នាយកប្រតិបត្តិនៃក្រុមហ៊ុន Titan Stone Life Insurance Plc
 
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ 
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ទីតាន ស្តូន គ្រុប។ ក្រុមហ៊ុនបានប្រកាន់ខ្ជាប់នូវគោលគំនិតនៃ "យើងថែរក្សាជីវិតរបស់អ្នក" និងគោលការណ៍នៃ "សុចរិតភាព ជំនាញ សុវត្ថិភាព" ដើម្បីបង្កើតផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ និងមានគុណភាពខ្ពស់។ ពួកយើងក៏ណែនាំផងដែរនូវគំនិតគ្រប់គ្រងទ្រព្យសម្បត្តិ និងធានារ៉ាប់រងអន្តរជាតិចុងក្រោយបង្អស់ ដោយសង្ឃឹមថាធ្វើឱ្យប្រជាជនកម្ពុជាយល់ដឹងពីអត្ថន័យពិតនៃការទិញធានារ៉ាប់រងជាមួយនឹងគំនិតហិរញ្ញវត្ថុត្រឹមត្រូវ។ជាមួយគ្នានេះ វគ្គសិក្សាគ្រប់គ្រងហិរញ្ញវត្ថុ បានបណ្តុះបណ្តាលដល់បុគ្គលិកផ្នែកលក់ឱ្យក្លាយទៅជាអ្នកជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់គ្នា និងជួយមនុស្សឱ្យចេះគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុក្នុងការដោះស្រាយហានិភ័យដែលកើតឡើងភ្លាមៗ និងសម្រេចក្តីស្រមៃក្នុងជីវិត។ ដើម្បីស្វែងយល់បន្ថែមអំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ សូមចូលទៅកាន់គេហទំព័រ៖ https://life.titanstonegroup.com/khmer.php
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com