កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel៖ ការចាកចេញរបស់ Abramovich ជាការផ្លាស់ប្តូរដ៏ធំ តែក្រុមត្រូវផ្តោតអារម្មណ៍លើការប្រកួត
04, Mar 2022 , 11:59 am        
រូបភាព
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយថា ព័ត៌មានលក់ក្លិបពីសំណាក់លោក Roman Abramovich នឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ក្លិប ប៉ុន្តែក្រុមនៅតែត្រូវផ្តោតអារម្មណ៍លើការប្រកួត។



 Chelsea ​​បានយកឈ្នះលើក្រុម Luton Town ​ក្នុងលទ្ធផល ៣-២ នាថ្ងៃទី៣ខែមីនា នៃការប្រកួតពានរង្វាន់ FA Cup ក្រោយពេលលោក Roman Abramovich មហាសេដ្ឋីរុស្ស៊ីក៏បានប្រកាសលក់ក្លិប។ លោក Abramovich ដែលដឹកនាំក្លិប chelsea រយៈពេល១៩ឆ្នាំ សម្រេចលក់ក្លិប ដើម្បីយកលុយទៅជួយជនរងគ្រោះអ៊ុយក្រែន ក្នុងការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ីផង និងដើម្បីរក្សាប្រជាប្រិយក្លិបផង។
 
លោក Tuchel ព្រមទាំងក្រុមទាំងមូលបានដឹងពីដំណឹងពីការចាកចេញ មុនសារព័ត៌មានបានផ្សព្វផ្សាយ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ចាត់ទុកព័ត៌មាននៃការចាកចេញនេះ ជារឿងដ៏ឆាប់រហ័សមួយ។
 
«វាពិតជាកើតឡើងឆាប់រហ័សពេកហើយ ព្រោះវាជារឿងធំខ្លាំងណាស់។ ពេលនេះខ្ញុំអាចគិតបានពី Chelsea គឺលោក Roman Abramovich នៅជាមួយយើង។ វាបានផ្តល់ផលលំបាកដល់ខ្ញុំ។ រឿងនេះ វានឹងក្លាយជាហេតុផលផ្លាស់ប្តូរដ៏ធំមួយសម្រាប់ក្លិប ប៉ុន្តែក្រុមយើងនឹងផ្តោតអារម្មណ៍តែលើការប្រកួតតែប៉ុណ្ណោះ។» លោក Tuchel និយាយបែបនេះក្រោយចប់ការប្រកួត។
 
គ្រូបង្វឹកវ័យ ៤៨ឆ្នាំក៏បានបញ្ជាក់ដែរថា កីឡារបស់លោកបានដឹងពីរឿងម្ចាស់ក្លិបចាកចេញ ហើយកីឡាករខ្លះក៏មានអារម្មណ៍រងការប៉ះពាល់ផងដែរ។ អំពីបញ្ហានេះ លោក Tuchel ក៏អះអាងថា ក្រុមប្រឹក្សាក្លិបនឹងនិយាយជាមួយក្រុមគ្រូបង្វឹកនិងកីឡាករទាំងអស់។
 
ក្រោមការដឹកនាំរបស់លោក Abramovich ជិត២០ឆ្នាំនេះ Chelsea បានឈ្នះពានរង្វាន់ចំនួន១៩ ដោយក្នុងនោះរួមមានពានរង្វាន់ Premier league ៥ដង Champions League ២ដង Europa League ២ដង FA Cup ៥ដង League Cup ៣ដង ពានរង្វាន់ UEFA Super Cup ១ដង និង FIFA Club World Cup ១ដង៕
 

Tag:
 Thomas Tuchel
  Roman Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com