ភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២៖ ដើម្បីស្វាគមន៍ Year of the Tiger ស្រាបៀរថៃហ្គរ បាននាំមកជូននូវកម្មវិធី Murals for Cambodia Festival ដោយសហការជាមួយ FT Gallery និង FONKi។Murals for Cambodia Festival ប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅនេះ ។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍សិល្បៈក្នុងស្រុក និងអន្តរជាតិ ព្រមទាំងការប្រគំតន្ត្រី នៅមជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penhផងដែរ។
កម្មវិធីនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ជាកិត្តិយសណាស់ សម្រាប់ប្រទេសកម្ពុជា ដែលបានទទួលស្វាគមន៍វិចិត្រករដែលមានទេពកោសល្យ ដូចជា MAUY & NAP MSV ដែលជាវិចិត្រករល្បីមកពីប្រទេសថៃ TONES វិចិត្រករជនជាតិខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសស្វីស KIMSAN SOU វិចិត្រករកម្ពុជាវ័យក្មេង VENKS វិចិត្រករគំនូរជីវចលរបស់ចក្រភពអង់គ្លេស YSK MIKE វិចិត្រករក្នុងស្រុក រួមទាំង TWOONE វិចិត្រករតាមដងវិថីជនជាតិជប៉ុនដ៏ល្បី Jean Baptiste Carraro វិចិត្រករជនជាតិបារាំងដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា និង RYYSA សិល្បករជនជាតិខ្មែរ-ហូឡង់។
MAUY MSV ជាវិចិត្រករថៃផ្នែកគំនូរតាមដងវិថី បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈ គំនូររូបខ្លាលើជញ្ជាំង ដែលជាគំនូរដ៏ធំជាងគេបំផុត ក្នុងកម្មវិធីនេះ ដែលមានទីតាំងនៅបរិវេណ Tiger Plaza, Factory Phnom Penh។
ក្រៅពីផ្ទាំងគំនូរ និងការតាំងពិព័រណ៌៍សិល្បៈ ក៏មានការប្រគំតន្ត្រី ជាមួយនឹងការសំដែងរបស់ DJ និងក្រុម Hip Hop យ៉ាងសម្បូរបែបដ៏ល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងនោះរួមមាន កញ្ញា Nikki Nikki តារាចំរៀង និងអ្នកនិពន្ធបទចម្រៀង Original Song រូបនេះ បានបកស្រាយចម្រៀងស្នាដៃថ្មីរបស់ខ្លួន។ លើសពីនេះទៀតនោះ ក៏មានការសម្តែងរួមគ្នាជាមួយ កញ្ញា Marie Thach និងសិល្បករផ្សេងទៀតផងដែរ។ មិនតែប៉ុណ្ណោះ កញ្ញា Marie Thach ក៏បានបង្ហាញពីជំនាញ DJ របស់គាត់ជាមួយស្ទីលបែប House & Funk ដែលធ្វើឱ្យកម្មវិធី កាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។
ស្វាគមន៍ឆ្នាំថ្មី Year of the Tiger! ពី Tiger Beer តែងតែលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប បង្ហាញនូវភាពជឿជាក់ និងបញ្ចេញសក្ដានុពលរបស់ខ្លួន។ អ្នកនាង គង់ សូរីដា Senior Brand Manager របស់ Tiger Beer បានមានប្រសាសន៍ថា៖ “គោលបំណងធំបំផុតរបស់ Tiger Beer គឺចង់បំផុសគំនិតឱ្យអ្នកទាំងអស់គ្នា មានក្តីស្រមៃខ្ពស់ មានទំនុកចិត្តលើខ្លួនឯង និងអបអរភាពជឿជាក់របស់ខ្លួនឯង។
នៅក្នុង Year Of The Tiger ពួកយើងមិនគ្រាន់តែបំផុសគំនិតឱ្យមនុស្សគ្រប់រូប បន្តក្ដីស្រមៃរបស់ពួកគេនោះទេ ប៉ុន្តែលើសពីនេះ យើងនឹងជំរុញភាពក្លាហាន ដើម្បីឱ្យពួកគេសម្រេចនូវគោលដៅនោះ ឱ្យបាន។ Tiger ពិតជាមានក្ដីសោមនស្សយ៉ាងខ្លាំង ដែលបានសហការជាមួយ FONKi និង FT Gallery ដើម្បីបង្កើតកម្មវិធីដ៏អស្ចារ្យមួយនេះឡើង ហើយនឹងទន្ទឹងរង់ចាំ បន្តនូវព្រឹត្តិការណ៍សិល្បៈ និងតន្ត្រីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។
អំពី Murals for Cambodia
Murals for Cambodia គឺជាព្រឹត្តិការណ៍ថ្មីប្រចាំឆ្នាំ បន្ទាប់ពីការបើកសម្ពោធ FT GALLERY កាលពីឆ្នាំមុន។ FT GALLERY តែងតែប្រមូលផ្ដុំវិចិត្រករក្នុងស្រុក និងអន្តរជាតិ ដែលមានកេរ្តិ៍ឈ្មោះល្បីៗ មកបង្ហាញស្នាដៃដ៏គួរឱ្យកោតសរសើរជាច្រើន នៅឯមជ្ឍមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងFactory Phnom Penh។ តាមរយៈព្រឹត្តិការណ៍នេះដែរ FT Gallery ព្រមទាំងអ្នកគ្រប់គ្រង/សហស្ថាបនិក FONKi នឹងបង្កើតផ្ទាំងគំនូរធំៗ ព្រមទាំងផ្សព្វផ្សាយទូទាំងប្រទេស សម្រាប់ឆ្នាំខាងមុខនេះបន្តទៀត។
អំពី Tiger Beer
Tiger Beer មានដើមកំណើតនៅប្រទេសសិង្ហបុរី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1932។ Tiger Beer គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ សព្វថ្ងៃនេះឈរនៅលំដាប់លេខមួយ ក្នុងអាស៊ី និងជាម៉ាកផលិតផល ដែលមានភាពរីកចម្រើនលឿនជាងគេបំផុត។ Tiger Beer មានលក់នៅលើទីផ្សារជាង ៥០ប្រទេស ទូទាំងពិភពលោក។ ការជម្នះគ្រប់បែបយ៉ាង ដើម្បីផលិតចេញនូវសមិទ្ធផលដ៏ល្អឥតខ្ចោះ ដែលមានរសជាតិដិត និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ Tiger បានរកឃើញនូវវិធី ដែលអាចនាំអ្នកទៅកាន់ភាពស្រស់ស្រាយថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក ហើយ Tiger ក៏បានសម្រេចអ្វីដែលគ្រប់គ្នា គិតថាមិនអាចទៅរួចជាច្រើនទសវត្សរ៍មកហើយ៕
(អត្ថបទពាណិជ្ជកម្ម)