កីឡាអន្តរជាតិ
អន្តរជាតិ
ដូចរុស្ស៊ីដែរ ក្រុមជម្រើសជាតិនិងក្លិបបេឡារុស ត្រូវហាមឃាត់ប្រកួតក្នុងស្រុកក្នុងក្របខណ្ឌ UEFA
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ និងក្លិបរបស់បេឡារុស ត្រូវប្រកួតជាម្ចាស់ផ្ទះរបស់ពួកគេក្នុងពានរង្វាន់ទាំងអស់របស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នៅប្រទេសផ្សេង។ ការប្រកួតក៏មិនអនុញ្ញាតឱ្យមានអ្នកចូលទស្សនាឡើយ។នេះបើតាមសេចក្តីប្រកាសរបស់ UEFA ថ្ងៃទី៣ ខែមីនា។
«ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ UEFA ថ្ងៃនេះ សហព័ន្ធបានសម្រេចហាមឃាត់ក្រុមជម្រើសជាតិបេឡារុស និងក្លិបបេឡារុសពីការប្រកួតក្នុងប្រទេស ចំពោះការប្រកួតពានរង្វាន់ UEFA។
ការប្រកួតនឹងត្រូវធ្វើឡើងនៅទីកន្លែងដែលអព្យាក្រិត និងមិនអនុញ្ញាតឱ្យមានអ្នកចូលទស្សនាឡើយ។» UEFA បានប្រកាសបែបនេះ។
លើសពីនេះ UEFA បានអះអាងថា គណៈកម្មាធិការប្រតិបត្តិនឹងកោះប្រជុំវិសាមញ្ញជាប្រចាំ ដើម្បីវាយតម្លៃស្ថានភាពវិវឌ្ឈបន្តទៅជាយ៉ាងណាបន្ថែមទៀត ហើយការសម្រេចចិត្តបន្ថែមទៀតនឹងប្រកាសនៅពេលបន្ទាប់ទៀត។
កាលពីថ្ងៃទី១ខែមីនា សហព័ន្ធបាល់ទាត់ពិភពលោក FIFA និង UEFA បានហាមឃាត់ក្រុមជម្រើសជាតិរុស្ស៊ីនិងក្លិបរុស្ស៊ីពីការប្រកួតក្នុងជំនួបពានរង្វាន់អន្តរជាតិនានាផងដែរ៕
Tag:
UEFA
Belarus
Football
© រក្សាសិទ្ធិដោយ thmeythmey.com