នៅក្នុងរដូវក្ដៅ យើងសង្កេតឃើញថាម្ចាស់រថយន្តភាគច្រើន តែងតែជួបប្រទះនូវបញ្ហាម៉ាស៊ីនត្រជាក់។ ដោយសារភាគច្រើន រថយន្តត្រូវបានចតចោលរយៈពេលយូរ ដូចនេះកញ្ចក់រថយន្ត បង្កើតជាឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឲ្យកម្ដៅចូលមកក្នុងរថយន្តបាន តែចេញក្រៅវិញមិនបាន ជាហេតុធ្វើឲ្យសីតុណ្ហភាព រថយន្តនៅផ្នែកខាងក្នុងក្ដៅជាងផ្នែកខាងក្រៅទៅទៀត។
បើនិយាយពីរថយន្តដែលចតក្រោមកម្ដៅថ្ងៃវិញ គឺចប់តែម្ដង កម្ដៅខាងក្នុងរបស់រថយន្តឡើងក្ដៅដូចឡដុតឥដ្ឋអ៊ីចឹង បញ្ហានេះធ្វើឱ្យម៉ាស៊ីនត្រជាក់រថយន្ត ច្រើនរហ័សអស់ហ្គាស ឬងាយខូច។
ឥលូវនេះលែងជាបញ្ហាទៀតហើយសម្រាប់ម៉ាស៊ីនត្រជាក់រថយន្ត។ ជាមួយយានដ្ឋាន Jaguar Land Rover Cambodia ជាយានដ្ឋានតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានសិទ្ធិផ្ដាច់មុខក្នុងការថែទាំ និងជួសជុលរថយន្តប្រណិតរបស់ចក្រភពអង់គ្លេសម៉ាក Jaguar និង Land Rover។
ដោយមើលឃើញនូវបញ្ហាម៉ាស៊ីនត្រជាក់រថយន្ត ដែលកើតមាននៅក្នុងរដូវក្ដៅនេះ យើងខ្ញុំមានការផ្ដល់ជូនពិសេស សម្រាប់តំហែទាំ និងជួសជុលម៉ាស៊ីនត្រជាក់របស់រថយន្តលោកអ្នក ឱ្យត្រជាក់ជានិច្ច មិនថាស្ថិតនៅក្នុងរដូវក្ដៅក៏ដោយ។ កញ្ចប់ថែទាំម៉ាស៊ីនត្រជាក់រួមមាន៖
- ការបញ្ចុះតំលៃ 30% លើគ្រឿងបន្លាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់
- ការត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
- ការបញ្ជូល Gas ម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
- ការផ្លាស់ប្ដូរតម្រងម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
- ការលាងសម្អាតរថយន្ត នឹងសម្លាប់មេរោគដោយឥតគិតថ្លៃ
រាល់ជំហាននីមួយៗនៃការត្រួតពិនិត្យ ថែទាំ និងជួសជុលលើទៅលើកញ្ចប់ថែទាំម៉ាស៊ីនត្រជាក់ខាងលើ នឹងត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងផ្ចិតផ្ចង់បំផុត ពីអ្នកជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់ ទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ ពីភ្នាក់ងារ Jaguar Land Rover ផ្ទាល់។
សម្រាប់លោកអ្នកដែលពុំពេលវេលាគ្រប់គ្រាន់ ក្នុងការយករថយន្តមកទទួលសេវាកម្មនេះដោយផ្ទាល់ នៅយានដ្ឋានរបស់យើងខ្ញុំ សូមលោកអ្នកកុំព្រួយបារម្ភ យើងខ្ញុំក៏មានភ្នាក់ងារជំនាញ ក្នុងការទៅទទួលរថយន្តរបស់លោកអ្នក ក្នុងរយៈចំងាយ 30គីឡូម៉ែត្រ ដោយមិនគិតថ្លៃផងដែរ។
គ្រប់អតិថិជនទាំងអស់ ដែលមានរថយន្តទាំងពីរម៉ាក មិនថាលោកអ្នកទិញនៅទីណាឡើយ អាចប្រើប្រាស់សេវាថែទាំយើងខ្ញុំបានដូចគ្នា។
រង់ចាំអីទៀត ទំនាក់ទំនងមកយើងខ្ញុំថ្ងៃនេះ តាមរយៈលេខទូរស័ព្ទ៖ 070 999 222 ឬទំព័រហ្វេសប៊ុកផ្លូវការ ៖ Jaguar (KH), Land Rover Cambodia។
លោក លោកស្រី អាចអញ្ជើញមកកាន់ទីតាំងយានដ្ឋានថែទាំ និងជួសជុលរថយន្ត Jaguar Land Rover Cambodia ដោយផ្ទាល់ ដែលមានទីតាំងនៅអគារលេខ 264A មហាវិថីសហព័ន្ធរុស្សី៕
(អត្ថបទពាណិជ្ជកម្ម)